វិទ្យាល័យបាក់ទូក ពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់បារីអេឡិចត្រូនិច ដើម្បីអនាគតយុវជន

វិទ្យាល័យបាក់ទូក ដែល​ជាសាលារៀនដ៏ធំមួយស្ថិតនៅកណ្តាលរាជធានីភ្នំពេញ កំពុងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តវិធានការទប់ស្កាត់ និងហាមឃាត់ដាច់ខាតមិនឱ្យសិស្សានុសិស្សប្រើប្រាស់បារីអេឡិចត្រូនិច ឬវេប (Vape) ដើម្បីការពារសុខភាព និងអនាគតរបស់ពួកគេ ដោយ​គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ តែងតែណែនាំជា​ប្រចាំ​ដល់​សិស្សានុសិស្សឱ្យយល់ដឹងពីផលប៉ះពាល់អវិជ្ជមានរបស់បារីអេឡិចត្រូនិច និងជំរុញឱ្យពួកគេ​ផ្ដោតលើការសិក្សារៀនសូត្រ ថែរក្សាសុខភាព ដើម្បីក្លាយខ្លួនជាមូលធនមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។

ផលប៉ះពាល់ និងវិធានការទប់ស្កាត់

លោក យិន អ៊ាង នាយករងវិទ្យាល័យបាក់ទូក មានប្រសាសន៍ថា ការជក់បារីអេឡិចត្រូនិចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងខ្លាំង អាចប៉ះពាល់ដល់ សួត ថ្លើម ធ្វើឱ្យស្លេកស្លាំង គ្មានកម្លាំង និងបង្កឱ្យមានជំងឺមហារីកនៅថ្ងៃអនាគត។ នាយករងវិទ្យាល័យបាក់ទូកបន្តថា ដោយសារវិទ្យាល័យបាក់ទូកជាសាលារៀននៅទីក្រុង មានសិស្សចំនួន​រហូ​តដល់ជិត ៤ពាន់នាក់ គឺពិតជាមិនអាចជៀសផុតពីការហូរចូលបារីអេឡិចត្រូនិចបែបទំនើបដែលយុវវ័យចង់សាកល្បងនោះទេ ហេតុនេះហើយ​ទើបគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ បានអនុវត្តវិធានការដ៏តឹងរ៉ឹង​ចំនួន៣ រួមមាន ទី១. នាយក និងលោកគ្រូ អ្នកគ្រូដែលជាក្រុមប្រឹក្សាវិន័យ តែងតែណែនាំសិស្សជាប្រចាំនៅពេលគោរពទង់ជាតិ និងតាមថ្នាក់នីមួយៗ, ទី២. សាលាមានកិច្ចសហការជាមួយនគរបាលខណ្ឌ ចុះមកអប់រំ និងផ្សព្វផ្សាយពីផលប៉ះពាល់ដល់សិស្សានុសិស្ស និងទី៣. ប្រសិនរកឃើញសិស្សប្រើប្រាស់បារីអេឡិចត្រូនិច សាលានឹងអញ្ជើញអាណាព្យាបាលសិស្សមកជួប ដើម្បីពន្យល់ណែនាំ និងស្នើសុំឱ្យតាមដានកូន ដើម្បីដោះស្រាយឱ្យទាន់ពេលវេលា។

លោក យិន អ៊ាង នាយករងវិទ្យាល័យបាក់ទូក

បើតាម​ការ​លើក​ឡើងរបស់លោក យិន អ៊ាង​ ខណៈដែល​សាលាខិតខំទប់ស្កាត់មិនឱ្យសិស្សប្រើប្រាស់បារីអេឡិចត្រូនិច ឬវេបនេះ ក៏មានសិស្សមួយចំនួនតូច នៅតែមានការប្រើប្រាស់ដដែល។ ហើយដើម្បីលុបបំបាត់ចំនួនតូចនេះ ក្នុងនាមជាគណៈគ្រប់គ្រងសាលា គឺនៅតែធ្វើការយ៉ាងស្រស្រាក់ស្រស្រាំក្នុងការពន្យល់ណែនាំសិស្សដោយប្រើប្រាស់ស្លាកសញ្ញាតាមប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិច។

«សិស្សទាំងអស់គ្នាកុំសាកល្បងប្រើប្រាស់បារីអេឡិចត្រូនិច ឬវេប ពីព្រោះវាធ្វើឱ្យខូចសុខភាព ខាតប្រយោជន៍ច្រើនទាំងខ្លួនឯង គ្រួសារ និងសង្គមជាតិ»

លោក យិន អ៊ាង នាយករងវិទ្យាល័យបាក់ទូក
ការលះបង់របស់គ្រូបង្រៀនក្នុង​ការទប់ស្កាត់បារីអេឡិចត្រូនិច

អ្នកគ្រូ ចិន ចាន់ថេត គ្រូបង្រៀននៅវិទ្យាល័យបាក់ទូក លើកឡើងថា ការប្រើប្រាស់បារីអេឡិចត្រូនិច ឬវេប បានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់យុវវ័យ ជាពិសេសធ្វើឱ្យបាត់បង់សតិ បាត់បង់ការចងចាំ និងអន់បញ្ញា ដោយសារតែសារធាតុគីមីរបស់វាអាចបំផ្លាញ សួត និងបេះដូង។ ក្នុងនាមជាគ្រូបង្រៀន អ្នកគ្រូបានប្ដេជ្ញាចិត្តផ្តល់ព័ត៌មានអប់រំទាក់ទងនឹងគ្រោះថ្នាក់នេះ ដោយផ្សព្វផ្សាយរៀងរាល់ពេលគោរពទង់ជាតិ និងចុះពន្យល់ណែនាំ ដាស់តឿនសិស្សក្នុងថ្នាក់ជារៀងរាល់ថ្ងៃ។

អ្នកស្រី ចិន ចាន់ថេត គ្រូបង្រៀននៅវិទ្យាល័យបាក់ទូក

គ្រូបង្រៀននៅវិទ្យាល័យបាក់ទូករូបនេះ បញ្ជាក់ថា ការទប់ស្កាត់មិនឱ្យសិស្សប្រើប្រាស់បារីអេឡិចត្រូនិចជួបការលំបាកខ្លះ ព្រោះគ្រូអាចណែនាំសិស្សបានតែក្នុងបរិវេណសាលា រីឯក្រៅសាលា សិស្សនៅតែមានឱកាសប្រើប្រាស់។ ទោះយ៉ាងនេះក្ដី អ្នកគ្រូនៅតែបន្តខិតខំពន្យល់អប់រំសិស្ស ដើម្បីជួយពួកគេឱ្យងាកមកខំសិក្សារៀនសូត្រ ថែទាំសុខភាព និងមិនប្រើប្រាស់បារីអេឡិចត្រូនិចដែលមិនផ្ដល់ផលចំណេញដល់ប្រទេសជាតិ។

«ខ្ញុំមានអារម្មណ៍សប្បាយចិត្ត រីករាយ និងត្រេកអរចំពោះប្អូនៗដែលផ្លាស់ប្ដូរឥរិយាបទឈប់ប្រើប្រាស់​បារីអេឡិចត្រូនិក ឬវេប ព្រោះយើងមិនងាយអូសទាញបុគ្គលណាម្នាក់បានទេ។ យើងអាចជួយឱ្យគាត់ក្លាយជាគំរូល្អសម្រាប់អ្នកជំនាន់ក្រោយ»

អ្នកគ្រូ ចិន ចាន់ថេត

ជាមួយគ្នានេះ អ្នកគ្រូ ចាន់ថេត ក៏បានលើកទឹកចិត្តដល់សិស្ស និស្សិត យុវវ័យ ក្នុងសាលា ឬក្រៅសាលា គ្រប់ពេលវេលា ត្រូវប្រកាន់ឥរិយាបទដេក ដើរ ឈរ អង្គុយ ជាពិសេស ចេះស្រឡាញ់សុខភាពខ្លួនឯងជាចម្បង ព្រោះសុខភាពជាកត្តាជំរុញឱ្យយើងមានពេលវេលាល្អ អារម្មណ៍ល្អ នាំឱ្យរៀនពូកែ និងទទួលបានការងារល្អ។

យុវសិស្ស ឆេង ម៉េងលី សិស្សថ្នាក់ទី១១ នៃវិទ្យាល័យបាក់ទូក និងជាយុវជនកាកបាទក្រហមកម្ពុជា និយាយថា បារីអេឡិចត្រូនិចភាគច្រើនប្រើប្រាស់ដោយយុវវ័យ ដោយសារមានការផ្សព្វផ្សាយលក់ច្រើនតាមបណ្ដាញសង្គម។ ម៉េងលី បន្តថា រូបគេមិនធ្លាប់សាកល្បងប្រើប្រាស់បារីអេឡិចត្រូនិច ឬវេបនោះទេ ព្រោះខ្លួន​បាន​ដឹងថា វាផ្ដល់ផលប៉ះពាល់ខ្លាំងដល់សុខភាព និងអាចធ្វើឱ្យសតិបញ្ញាចុះខ្សោយ។

យុវសិស្ស ឆេង ម៉េងលី សិស្សថ្នាក់ទី១១ នៃវិទ្យាល័យបាក់ទូក និងជាយុវជនកាកបាទក្រហមកម្ពុជា

នៅពេលឃើញមានសិស្សណាម្នាក់ ប្រើប្រាស់បារីអេឡិចត្រូនិក ឬវេបក្នុងបរិវេណសាលា ក្នុងនាមជាយុវជនកាកបាទក្រហម ម៉េងលី តែងណែនាំមិត្តរួមសាលាពីផលប៉ះពាល់ និងណែនាំឱ្យបញ្ឈប់ការប្រើប្រាស់ ហើយខិតខំសិក្សារៀនសូត្រ និងចូលរួមការងារសង្គមឱ្យបានច្រើនវិញ។

ការព្រមានពីផលប៉ះពាល់

អង្គការសុខភាពពិភពលោក (WHO) បានធ្វើ​ការ​ព្រមានថា ការ​ប្រើប្រាស់​បារីអេឡិចត្រូនិច អាច​ប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលកុមារ និងយុវជន ព្រមទាំងបណ្ដាលឱ្យខូចសួត របួសសួតរាំរៃ ខូចតំរងនោម ប៉ះពាល់ថ្លើម និងសរីរាង្គសំខាន់ៗជាច្រើនទៀត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ប្រកាស​ដោយ​មិនអនុញ្ញាតឱ្យមានការវិនិយោគផលិតបារីអេឡិកត្រូនិក មិនថាសម្រាប់លក់នៅទីផ្សារក្នុងស្រុក ឬសម្រាប់នាំចេញទៅក្រៅប្រទេសក៏ដោយ។

តាមរបាយការណ៍​ នៃ​ការសិក្សារបស់ក្រសួងអប់រំ ដែលគាំទ្រដោយអង្គការចលនាដើម្បីសុខភាពកម្ពុជា បានរកឃើញថា យុវជនដែល​មាន​អាយុ ១៨ឆ្នាំចុះក្រោម បាន​ប្រើប្រាស់បារីអេឡិចត្រូនិចប្រមាណ៥០% ហើយ៥០%ទៀត គឺអ្នកលើសពីអាយុ ១៨ឆ្នាំ។ តាមការសិក្សា ៧១% យុវជនបានប្រើប្រាស់នៅតាមហាងកាហ្វេ ភោជនីយដ្ឋាន ទីសាធារណៈ ក្លឹប និងនៅជុំវិញសាលារៀនក្នុង​ទីក្រុង ចំនួន១៨%៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។