បណ្ណាល័យចល័តស៊ីប៉ាផ្តល់ផលដល់អ្នកអានជាង ១ម៉ឺនប្រាំពាន់នាក់

អង្គការស៊ីប៉ា (Sipar) ចេញផ្សាយរបាយការណ៍របស់ខ្លួននាពេលថ្មីៗនេះ បានឱ្យដឹងថា អង្គការស៊ីប៉ាបានដំណើរការបណ្ណាល័យចល័តរបស់ខ្លួនចំនួន ១០៤ទីកន្លែងជារៀងរាល់សប្តាហ៍ និងបានផ្តល់ផលដល់អ្នកអានជាង ១ម៉ឺនប្រាំពាន់នាក់នៅតាមខេត្តគោលដៅទាំងប្រាំពីរដែលកំពុងធ្វើដំណើរការ ។ បណ្ណាល័យបានជួយឱ្យកុមារ ក្មេងជំទង់ និងមនុស្សពេញវ័យ មានលទ្ធភាពរៀនបំប៉នជាប្រចាំលើមុខវិជ្ជាសំខាន់ៗ ដូចជា គណិតវិទ្យា និងភាសាខ្មែរ ។

បណ្ណាល័យចល័តរបស់អង្គការស៊ីប៉ាមានចំនួន១៤ រួមមានបណ្ណាល័យរថយន្តចំនួន ០៩, តុកតុកចំនួន ០៣, បណ្ណាល័យកាណូតចំនួន ០១, និងបណ្ណាល័យម៉ូតូចំនួន ០១ ។ សកម្មភាពទូទៅរបស់បណ្ណាល័យចល័ត ចាប់ផ្តើមដោយការនិទានរឿង និងអំណានសេរី ល្បែងអប់រំ និងច្នៃប្រតិដ្ឋ និងបញ្ចប់ដោយការខ្ចីសងសៀវភៅ ។ ថ្មីៗនេះ ក្រុមការងារបណ្ណាល័យចល័តបានរៀបចំថ្នាក់បំប៉នរៀងរាល់សប្តាហ៍លើមុខវិជ្ជាសំខាន់ៗដូចជា ភាសាខ្មែរ និងគណិតវិទ្យា ។

ស្របជាមួយសកម្មភាពអំណាន ក្រុមការងារបណ្ណាល័យចល័តក៏រៀបចំវគ្គយល់ដឹងលើប្រធានបទសំខាន់ៗ ដូចជាការអប់រំសុខភាព និងអាហារូបត្ថម្ភ សុវត្ថិភាពចរាចរណ៍ ការអប់រំកម្មវិធីបរិយាបន្នសម្រាប់អ្នករស់នៅជាមួយពិការភាព យោគៈ និងសមាធិ បរិស្ថាន និងស្ទីម (STEAM – វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា) ។ បណ្ណាល័យចល័តចំនួនបួនមានឯកទេសលើប្រធានបទទាំងនេះ ដើម្បីលើកកម្ពស់ការយល់ដឹងក្នុងចំណោមកុមារ ក្មេង ជំទង់ និងមនុស្សពេញវ័យ ។

អង្គការស៊ីប៉ាបានឱ្យដឹងថា ស៊ីប៉ាបានបង្កើតបណ្ណាល័យខ្នាតតូចនៅតាមភូមិ ដើម្បីធានាបាននូវ និរន្តរភាពនៃបេសកកម្ម ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកស្ម័គ្រចិត្តក្នុងសហគមន៍ ។ បណ្ណាល័យខ្នាតតូចចំនួន៣៤ មានសៀវភៅសរុបចំនួន ២ប្រាំមួយពាន់ក្បាលត្រូវបានដាក់ឱ្យដំណើរការ និងគ្រប់គ្រងដោយអ្នកស្ម័គ្រចិត្តក្នុងសហគមន៍ ។ ក្រុមការងារស៊ីប៉ាផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការគ្រប់គ្រងបណ្ណាល័យ និងបច្ចេកទេសផ្នែកនិទានរឿង ក៏ដូចជាការលើកកម្ពស់ការយល់ដឹងលើប្រធានបទផ្សេង ។

គួរបញ្ជាក់ថា បើតាមអង្គការស៊ីប៉ា លទ្ធភាពទទួលបានសៀវភៅ និងចំណេះដឹងសម្រាប់សហគមន៍នៅជាយក្រុងភ្នំពេញ និងជនបទនៅមានកម្រិតនៅឡើយ ដោយខ្វះហេដ្ឋារចនាសម្ព័ន្ធអប់រំ ដូចជាបណ្ណាល័យសាធារណៈជាដើម ។ ចាប់តាំងពីឆ្នាំ២០០០ កម្មវិធីបណ្ណាល័យចល័តរបស់ស៊ីប៉ាបានចាប់ផ្ដើមដំណើការដោយនាំយកសកម្មភាពអំណាន សំណេរ និងសៀវភៅទៅដល់កុមារ ព្រមទាំងផ្តល់ការអប់រំ និងការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសង្គមផ្សេងៗ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍