បណ្ណាល័យចល័តស៊ីប៉ាផ្តល់ផលដល់អ្នកអានជាង ១ម៉ឺនប្រាំពាន់នាក់

អង្គការស៊ីប៉ា (Sipar) ចេញផ្សាយរបាយការណ៍របស់ខ្លួននាពេលថ្មីៗនេះ បានឱ្យដឹងថា អង្គការស៊ីប៉ាបានដំណើរការបណ្ណាល័យចល័តរបស់ខ្លួនចំនួន ១០៤ទីកន្លែងជារៀងរាល់សប្តាហ៍ និងបានផ្តល់ផលដល់អ្នកអានជាង ១ម៉ឺនប្រាំពាន់នាក់នៅតាមខេត្តគោលដៅទាំងប្រាំពីរដែលកំពុងធ្វើដំណើរការ ។ បណ្ណាល័យបានជួយឱ្យកុមារ ក្មេងជំទង់ និងមនុស្សពេញវ័យ មានលទ្ធភាពរៀនបំប៉នជាប្រចាំលើមុខវិជ្ជាសំខាន់ៗ ដូចជា គណិតវិទ្យា និងភាសាខ្មែរ ។

បណ្ណាល័យចល័តរបស់អង្គការស៊ីប៉ាមានចំនួន១៤ រួមមានបណ្ណាល័យរថយន្តចំនួន ០៩, តុកតុកចំនួន ០៣, បណ្ណាល័យកាណូតចំនួន ០១, និងបណ្ណាល័យម៉ូតូចំនួន ០១ ។ សកម្មភាពទូទៅរបស់បណ្ណាល័យចល័ត ចាប់ផ្តើមដោយការនិទានរឿង និងអំណានសេរី ល្បែងអប់រំ និងច្នៃប្រតិដ្ឋ និងបញ្ចប់ដោយការខ្ចីសងសៀវភៅ ។ ថ្មីៗនេះ ក្រុមការងារបណ្ណាល័យចល័តបានរៀបចំថ្នាក់បំប៉នរៀងរាល់សប្តាហ៍លើមុខវិជ្ជាសំខាន់ៗដូចជា ភាសាខ្មែរ និងគណិតវិទ្យា ។

ស្របជាមួយសកម្មភាពអំណាន ក្រុមការងារបណ្ណាល័យចល័តក៏រៀបចំវគ្គយល់ដឹងលើប្រធានបទសំខាន់ៗ ដូចជាការអប់រំសុខភាព និងអាហារូបត្ថម្ភ សុវត្ថិភាពចរាចរណ៍ ការអប់រំកម្មវិធីបរិយាបន្នសម្រាប់អ្នករស់នៅជាមួយពិការភាព យោគៈ និងសមាធិ បរិស្ថាន និងស្ទីម (STEAM – វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា) ។ បណ្ណាល័យចល័តចំនួនបួនមានឯកទេសលើប្រធានបទទាំងនេះ ដើម្បីលើកកម្ពស់ការយល់ដឹងក្នុងចំណោមកុមារ ក្មេង ជំទង់ និងមនុស្សពេញវ័យ ។

អង្គការស៊ីប៉ាបានឱ្យដឹងថា ស៊ីប៉ាបានបង្កើតបណ្ណាល័យខ្នាតតូចនៅតាមភូមិ ដើម្បីធានាបាននូវ និរន្តរភាពនៃបេសកកម្ម ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកស្ម័គ្រចិត្តក្នុងសហគមន៍ ។ បណ្ណាល័យខ្នាតតូចចំនួន៣៤ មានសៀវភៅសរុបចំនួន ២ប្រាំមួយពាន់ក្បាលត្រូវបានដាក់ឱ្យដំណើរការ និងគ្រប់គ្រងដោយអ្នកស្ម័គ្រចិត្តក្នុងសហគមន៍ ។ ក្រុមការងារស៊ីប៉ាផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការគ្រប់គ្រងបណ្ណាល័យ និងបច្ចេកទេសផ្នែកនិទានរឿង ក៏ដូចជាការលើកកម្ពស់ការយល់ដឹងលើប្រធានបទផ្សេង ។

គួរបញ្ជាក់ថា បើតាមអង្គការស៊ីប៉ា លទ្ធភាពទទួលបានសៀវភៅ និងចំណេះដឹងសម្រាប់សហគមន៍នៅជាយក្រុងភ្នំពេញ និងជនបទនៅមានកម្រិតនៅឡើយ ដោយខ្វះហេដ្ឋារចនាសម្ព័ន្ធអប់រំ ដូចជាបណ្ណាល័យសាធារណៈជាដើម ។ ចាប់តាំងពីឆ្នាំ២០០០ កម្មវិធីបណ្ណាល័យចល័តរបស់ស៊ីប៉ាបានចាប់ផ្ដើមដំណើការដោយនាំយកសកម្មភាពអំណាន សំណេរ និងសៀវភៅទៅដល់កុមារ ព្រមទាំងផ្តល់ការអប់រំ និងការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសង្គមផ្សេងៗ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...