មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌ ៖ វគ្គបណ្តុះបណ្តាលភាពយន្តខ្លី ជួយជំរុញលើក​ស្ទួយ​ឧស្សាហកម្ម​វប្បធម៌ និងច្នៃប្រតិដ្ឋ

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា កាលពីចុងសប្តាហ៍​កន្លងទៅនេះ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកបច្ចេកទេសវប្បធម៌ លើកឡើងថា វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា បានផ្តល់ឱកាស និងចំណេះដឹងជាមូលដ្នានលើជំនាញបច្ចេកទេសនៃការផលិតភាពយន្ត ជូនដល់យុវជនរបស់យើង ហើយសកម្មភាពនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ពិសេសជួយជំរុញលើកស្ទួយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ។

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា (Cambodia Film Lap 2023) រៀបចំដោយនាយកដ្ឋានសិល្បភាពយន្តនិងផ្សព្វផ្សាយវប្បធម៌នៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្ត, Cine-Hub និង Cine-Studio ដោយបានធ្វើការបណ្តុះបណ្តាលជា ៣ដំណាក់កាល ក្នុងនោះ ការសិក្សាអនឡាញលើទ្រឹស្តី និងការរៀបចំអត្ថបទនិពន្ធ ការសិក្សាបច្ចេកទេស និងអនុវត្តផ្ទាល់ និងការចុះផលិតស្នាដៃភាពយន្តរបស់សិក្ខាកាម ក្រោមការជួយបង្ហាត់បង្រៀន ណែនាំដោយលោកគ្រូ អ្នកគ្រូចំនួន១១រូប ក្នុងរយ:ពេល០២ខែ។

សម្រាប់លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ មានប្រសាសន៍ថា ភាពយន្តខ្នាតខ្លី គឺជាជំហានឆ្ពោះទៅរកខ្សែភាពយន្តខ្នាតវែង។ ក្នុងជំនាន់ទី១ ដែលបានបណ្ដុះបណ្ដាលកាលពីឆ្នាំ២០១៦ មានសិក្ខាកាមរបស់យើង ក្លាយជាផលិតករខ្នាតវែងរួចទៅហើយ ហើយកើតឡើងដោយមានសមត្ថភាពខ្លាំង។

លោក បូរក្ស បន្តថា នាយកដ្ឋានភាពយន្ត មានកម្លាំងនិងឆន្ទៈ រៀបចំវគ្គបណ្ដុះបណ្ដាលកាន់តែច្រើនទៀត នៅឆ្នាំបន្តបន្ទាប់ ពេលឃើញសិក្ខាកាម ប្រឹង​ប្រែងរៀនសូត្រ និងយកចំណេះទាំងនោះ ទៅអភិវឌ្ឍន៍វិស័យភាពយន្តនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។ លោកថា ការធ្វើឱ្យវិស័យមួយមានភាពរីកចម្រើនបាន ចំណុចសំខាន់ គឺការអប់រំមនុស្ស ប្រសិនមិនមានធនធានមនុស្ស និងមិនមានការបណ្ដុះបណ្ដាលទេ នោះនឹងមិនអាចជំរុញការផលិត ឱ្យមានកម្រិតឈានឡើង ជានិរន្តរភាពឡើយ។

គួរ​ជំរាបជូនថា វគ្គបណ្ដុះបណ្ដាលភាពយន្តខ្នាតខ្លីកម្ពុជា បានបង្កើតជាលើកដំបូងក្នុងឆ្នាំ២០១៦ ហើយគិតមកដល់ឆ្នាំ២០២៣នេះ បានបណ្ដុះបណ្ដាលសិក្ខាកាមចំនួន៦ជំនាន់ ដោយខកខាននៅឆ្នាំ២០២០ និងឆ្នាំ២០២១៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...