ឯកឧត្តម ​សេរី ​ជំនះ ​៖​ ​យុវជន​ជា​កម្លាំង​ស្នូល​កសាង​ជាតិ​ដែល​មាន​ភាព​ធន់​ ​ប្រកួតប្រជែង​ ន​វានុវត្តន៍​ និង​អភិវឌ្ឍន៍​ចីរភាព​

​រដ្ឋលេខាធិការ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​បាន​គូសបញ្ជាក់​ថា​ ​យុវជន​គឺជា​កម្លាំង​ចលករ​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ និង​អភិវឌ្ឍ​ប្រទេសជាតិ​ ​ដោយ​តម្រូវ​ឱ្យ​មាន​ការ​រៀនសូត្រ​ពេញ​មួយ​ជីវិត​ ​និង​សមត្ថភាព​ច្នៃប្រឌិត​ ​ដើម្បី​អាច​ប្រកួតប្រជែង​ក្នុង​តំបន់​ ​និង​ពិភពលោក​។​

​ការ​លើកឡើង​នេះ​បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ប្រារព្ធ ​«​ទិវា​អន្តរជាតិ​សម្រាប់​យុវជន​ ​១២​ ​សីហា​» ​ខួប​លើក​ទី​២៧​ ​នា​ព្រឹក​ថ្ងៃទី​២៩​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​ក្រោម​ប្រធានបទ​ «​បរិបទ​ខុសគ្នា​ ​ក្តី​ប្រាថ្នា​រួមគ្នា​»​។​

​ឯកឧត្តម ​សេរី ​ជំនះ ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​បាន​មានប្រសាសន៍​ថា​ ​ពាក្យ​ «​បរិបទ​ខុសគ្នា​» ​សំដៅ​លើ​ភាព​ចម្រុះ​នៃ​ជីវភាព​ ការ​អប់រំ ​វប្បធម៌​ ​ទីតាំង​ភូមិសាស្រ្ត​ ​និង​បទពិសោធន៍​របស់​យុវជន​ម្នាក់​ៗ​។ ​ទោះជា​យ៉ាងណា​ ​«​ក្តី​ប្រាថ្នា​រួមគ្នា​» ​របស់​យុវជន​គ្រប់​រូប​គឺ​ចង់​ឃើញ​សង្គម​មាន​សន្តិភាព​ ការ​អប់រំ​មាន​គុណភាព​ ​សេដ្ឋកិច្ច​បង្កើត​ឱកាស​ បរិស្ថាន​ចីរភាព​ ​និង​ការ​អភិវឌ្ឍ​ដែល​មិន​ទុក​នរណា​ម្នាក់​ចោល​ឡើយ។​

​ឯកឧត្តម​បាន​បន្ត​ថា​ ​ពិភពលោក​បច្ចុប្បន្ន​ទាមទារ​ឱ្យ​ការ​អប់រំ​មិន​ត្រឹមតែ​ផ្ទេរ​ចំណេះដឹង​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ត្រូវ​ផ្តោត​លើ​ការ​កសាង​សមត្ថភាព​ ​គិត​វិភាគ​ ​ដោះស្រាយ​បញ្ហា​ ​ធ្វើការ​ជា​ក្រុម​ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ និង​ការ​រៀនសូត្រ​ពេញ​មួយ​ជីវិត​ ​ដើម្បី​បង្កើត​ធនធាន​មនុស្ស​ផ្អែក​លើ​ចំណេះដឹង​។​

​ដើម្បី​ប្រែក្លាយ​ក្តី​ប្រាថ្នា​រួម​ទៅជា​សកម្មភាព​ ​និង​លទ្ធផល​ជាក់ស្តែង​ ​ឯកឧត្តម​ រដ្ឋលេខាធិការ​ ​បាន​ផ្តល់​អនុសាសន៍​គន្លឹះ​ចំនួន​ ​៥​ ​រួមមាន​ ​៖​

​១.​ យុវជន ​គឺជា​ពលរដ្ឋ​ដែល​មាន​គុណធម៌​ ​និង​មាន​ការ​ទទួលខុសត្រូវ​៖ ​យើង​ចង់​ឃើញ​យុវជន ​ដែល​មាន​ភាព​ស្មោះត្រង់​ ​និង​ចេះ​គោរព​ច្បាប់​ ​មាន​វិន័យ​ ​គោរព​ភាព​ខុសគ្នា​ ​មាន​ស្មារតី​បម្រើ​សង្គម​ និង​យល់​ពី​សិទ្ធិ​ ​និង​ទំនួលខុសត្រូវ​ហើយ​ដើរ​ទន្ទឹម​គ្នា​។ ​សង្គម​រឹងមាំ​ ​តែង​ចាប់ផ្ដើម​ពី​ពលរដ្ឋ​ដែល​មាន​តម្លៃ​រឹងមាំ​។​

​២. ​យុវជន ​ជា​អ្នករៀនសូត្រ​ពេញ​មួយ​ជីវិត​៖​ ​នៅក្នុង​សតវត្ស​ទី​២១​នេះ​ ​ចំណេះដឹង​មិន​មែន​ជា​អ្វី​ដែល​យើង​រៀន​បាន​តែម្ដង​ប៉ុន្តែ​ប្រើ​បាន​មួយ​ជីវិត​នោះ​ទេ​ ​ពិភពលោក​កំពុង​ផ្លាស់ប្ដូរ​ បច្ចេកវិទ្យា​កំពុង​ផ្លាស់ប្ដូរ​ ​ការងារ​កំពុង​ផ្លាស់ប្ដូរ​ ​ដូច្នេះ​ ​ការ​រៀន​ពេញ​មួយ​ជីវិត​មិន​មែន​ជា​ជម្រើស​ទៀត​ទេ​ ​ប៉ុន្តែ​ជា​សមត្ថភាព​ចាំបាច់​សម្រាប់​ការ​រស់នៅ​ និង​ការ​ប្រកួតប្រជែង​។ ​យុវជន​ដែល​មាន​សមត្ថភាព​ ​គឺជា​យុវជន​ដែល​ចេះ​រៀនសូត្រ​ពេញ​មួយ​ជីវិត​ ​ចេះ​សម្រប​ខ្លួន​ ​និង​ចេះ​អភិវឌ្ឍ​ខ្លួន​ជាបន្តបន្ទាប់​។​

​៣.​ ​យុវជន​ជា​អ្នកបង្កើត​តម្លៃ​ថ្មី​ ​និង​ន​វានុវត្តន៍​៖ ​យើង​ចង់​ឃើញ​យុវជន​មិន​គ្រាន់តែ​ជា​អ្នក​ស្វែងរក​ការងារ​ប៉ុណ្ណោះ​ទេ​ក្រោយ​បញ្ចប់​ការ​សិក្សា​ ​ប៉ុន្តែ​ជា​យុវជន​ដែល​អាច​បង្កើត​គំនិត​ថ្មី​ ​បង្កើត​នូវ​ដំណោះស្រាយ​ថ្មី​ ​បង្កើត​នូវ​អាជីវកម្ម​ថ្មី​ ​បង្កើត​នូវ​ផលិតផល​ថ្មី​ ​បង្កើត​នូវ​ឱកាស​ថ្មី​ ​និង​បង្កើត​តម្លៃ​ថ្មី​សម្រាប់​សង្គមជាតិ​របស់​យើង​។ ​ការ​ច្នៃប្រឌិត​ ​មិន​មែន​កើត​តែ​នៅក្នុង​មន្ទីរពិសោធន៍​ ​និង​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ប៉ុណ្ណោះ​ទេ ​វា​អាច​ផ្ដើម​ចេញ​ពី​ថ្នាក់រៀន​ ពី​សហគមន៍​ និង​ពី​គំនិត​តូច​ៗ​របស់​យុវជន​ម្នាក់​ៗ​។​ ន​វានុវត្តន៍​មិន​មែន​ជា​ជម្រើស​ទៀត​ទេ​ ​សម្រាប់​សតវត្ស​ទី​២១​នេះ​ ប៉ុន្តែ​ជា​កត្តា​សម្រេច​ភាព​ប្រកួតប្រជែង​របស់​ប្រទេសជាតិ​នីមួយ​ៗ​។ ​ដូច្នេះ​ ការ​អប់រំ​ត្រូវ​លើកទឹកចិត្ត​យុវជន ​ឱ្យ​គិត​ ​ឱ្យ​ច្នៃប្រឌិត​ ​ឱ្យ​សាកល្បង​ ​និង​ហ៊ាន​បង្កើត​ថ្មី​។​

​៤.​ ​យុវជន​ជា​អ្នកដឹកនាំ​ និង​ការ​ផ្លាស់ប្ដូរ​៖ ​ភាព​ជា​អ្នកដឹកនាំ​មិន​ត្រូវ​វាស់វែង​តាម​តួនាទី​នោះ​ទេ​ ​ប៉ុន្តែ​វាស់វែង​តាម​សមត្ថភាព​ក្នុង​ការ​បង្កើត​ឥទ្ធិពល​វិជ្ជមាន​លើ​អ្នកដទៃ​។ ​យើង​ចង់​ឃើញ​យុវជន ​ដែល​ហ៊ាន​ទទួលខុសត្រូវ​ ​ដឹកនាំ​គម្រោង​សង្គម ​ចេះ​ការពារ​បរិស្ថាន ​ចេះ​ចែករំលែក​ចំណេះដឹង​ និង​ដោះស្រាយ​បញ្ហា​នៅក្នុង​សហគមន៍​របស់​ខ្លួន​។ ​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​បំផុត​ ​គឺ​តែង​ចាប់ផ្ដើម​ពី​មនុស្ស​ដែល​ហ៊ាន​ចាប់ផ្ដើម​សកម្មភាព​តូច​ៗ​របស់​ខ្លួន​។​

​៥.​ ​យុវជន​ជា​ដៃគូ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​៖​ ​យុវជន​មិន​គួរ​ត្រឹមតែ​ជា​អ្នកទទួល​ផល​ពី​គោលនយោបាយ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ត្រូវ​ក្លាយជា​ដៃគូ​ក្នុង​ការ​រៀបចំ​គោលនយោបាយ​ ការ​រចនា​គម្រោង​ ​ការ​អនុវត្ត​ ​និង​ការ​វាយតម្លៃ​។ ​នៅ​ពេល​ដែល​យុវជន​មាន​ឱកាស​បញ្ចេញមតិ ​មាន​វេទិកា​បង្ហាញ​សមត្ថភាព​ ​និង​ទំនួលខុសត្រូវ​ ​នោះ​នឹង​ទទួលបាន​ទំនុកចិត្ត​ពី​សង្គម ​ពួកគេ​នឹង​ក្លាយជា​កម្លាំង​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។​

​ជាមួយគ្នា​នេះ​ លោក​ ​ម៉ិល ​ផន​សីហា ​ប្រធាន​នាយកដ្ឋាន​អប់រំ​យុវជន​ និង​កុមារ​ នៃ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​លើកឡើង​ថា​ “​ទិវា​អន្តរជាតិ​សម្រាប់​យុវជន​ ​១២​ ​សីហា​” ​គឺជា​ការ​គូសបញ្ជាក់​ឡើងវិញ​ ​ជាពិសេស​ ​គឺ​ការ​ប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ ​ក៏​ដូចជា​ក្រសួង​ក្នុង​ការ​ពង្រឹង​ការ​ចូលរួម​របស់​យុវជន ​លើកកម្ពស់​យុវជន​ក្នុង​ការ​ធ្វើ​សេចក្ដីសម្រេចចិត្ត​។​ ក្នុង​នោះ​ កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់​ជាតិ​ ​ជា​តឹកតាង​មួយ​ដ៏​សំខាន់​ដែល​ប្អូន​ៗ​បាន​បញ្ចេញ​សមត្ថភាព​ ​ហើយ​ផ្ដល់​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​ក្នុង​សង្គម ​ដើម្បី​ធ្វើឱ្យ​ប្អូន​ៗ​មាន​ឱកាស​មើលឃើញ​បញ្ហា​ ​ហើយ​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​ក្នុង​នាម​ជា​បុគ្គល​ផ្ទាល់​។​

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ នៃក្រសួងអប់រំ យុវជន និងកីឡា

​ប្រធាន​នាយកដ្ឋាន​អប់រំ​យុវជន​ និង​កុមារ​ ​សង្កត់ធ្ងន់​ថា​ តាមរយៈ​កម្មវិធី​ដែល​ក្រសួង​អប់រំ​បាន​រៀបចំ​នេះ​ ​សង្ឃឹម​ថា​ ​យុវជន​នឹង​បាន​ជ្រួតជ្រាប​ថា​ ​មាន​ការ​ទទួលបាន​សិទ្ធិ ​តាមរយៈ​ការ​ជំរុញ​ ​ពង្រឹង​សមត្ថភាព​ ​ផ្ដល់​ឱកាស​ឱ្យ​ប្អូន​ៗ​ចូលរួម​បញ្ចេញ​សមត្ថភាព​នៅលើ​វេទិកា​នានា ​តាមរយៈ​ការ​បញ្ចេញមតិ ​ទេពកោសល្យ ​សុទ្ធសឹងតែ​ជា​ការ​ផ្ដល់​សិទ្ធិ​ទៅដល់​យុវជន​ក្នុង​ការ​ចូលរួម​។

​គួរ​ជម្រាប​ជូន​ថា​ ​ព្រឹត្តិការណ៍​អបអរសាទរ​ “​ទិវា​អន្តរជាតិ​សម្រាប់​យុវជន​ ​១២​ ​សីហា​” ​នា​ថ្ងៃទី​២៩​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​មាន​កិច្ចពិភាក្សា​យុវជន​ចំនួន​ ​២​ប្រធានបទ ​ដូចជា​ ​ប្រធានបទ​ទី​១​ ​៖​ «​ថាមពល​បៃតង​៖ ​ការ​ជំរុញ​អនាគត​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​» ​និង​ប្រធានបទ​ទី​២​ ​៖​ «​អ្នកបង្កើត​មាតិកា ​៖ ​ការ​ជំរុញ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ក្នុង​សង្គម​»៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators