សាកលវិទ្យាល័យ​ ​ពុទ្ធិសាស្ត្រ​ ​រៀបចំ​កម្មវិធី​ ​បង្កើត​ ​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​និង​កម្មវិធី​ផ្តល់​ព័ត៌មាន​សម្រាប់​អាណាព្យាបាល ​ដើម្បី​តម្រង់​ទិស​អាជីព​ក្នុង​វិស័យ​បច្ចេកវិទ្យា​សម្រាប់​សិស្ស​វិទ្យាល័យ​ និង​អាណាព្យាបាល​

​សាកលវិទ្យាល័យ​ ​ពុទ្ធិសាស្ត្រ​ ​នឹង​រៀបចំ​កម្មវិធី​ពិសេស​ក្រោម​ប្រធានបទ​ ​បង្កើត​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​ផ្ទាល់ខ្លួន​ សម្រាប់​សិស្សានុសិស្ស ​ក៏​ដូចជា​ការ​ផ្តល់​ព័ត៌មាន​សិក្សា​សម្រាប់​អាណាព្យាបាល​ ​នៅ​ថ្ងៃសុក្រ ​ទី​៣១​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​ចាប់ពី​ម៉ោង​ ​៨:០០​ ​ព្រឹក​ ​ដល់​ ​១១:៣០​ ​ព្រឹក​ ​នៅ​បរិវេណ​សាកលវិទ្យាល័យ​ ​ពុទ្ធិសាស្ត្រ​។​

​កម្មវិធី​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ ​”​Tech​ ​for​ ​Tomorrow​” ​របស់​សាកលវិទ្យាល័យ​ ​ពុទ្ធិសាស្ត្រ​ ​ដែល​មាន​គោលបំណង​ជំរុញ​ការ​យល់ដឹង​អំពី​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ ​(​Artificial​ ​Intelligence​ ​– ​AI​) ​និង​បង្ហាញ​ពី​ឱកាស​សិក្សា​ ​និង​អាជីព​ក្នុង​វិស័យ​បច្ចេកវិទ្យា ​សម្រាប់​យុវជន​កម្ពុជា​។​

​ក្នុង​កម្មវិធី​នេះ​ ​សិស្សានុសិស្ស​នឹង​ទទួលបាន​បទពិសោធន៍​អនុវត្ត​ជាក់ស្តែង​ ក្នុង​ការ​បង្កើត​ ​និង​កែសម្រួល​ ​AI​ ​Tutor​ ​ផ្ទាល់ខ្លួន​ ក្រោម​ការ​ណែនាំ​ពី​ ​បណ្ឌិត​ ប៊ួយ​ រីណា ​(​Dr​.​ ​Buoy​ ​Rina​) ​អ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​ផ្នែក​ ​Applied​ ​AI​។ ​អ្នកចូលរួម​នឹង​ស្វែងយល់​អំពី​ការ​ប្រើប្រាស់​ ​Large​ ​Language​ ​Models​ ​ដូចជា​ ​ChatGPT​ ​និង​ ​Gemini​ ​សម្រាប់​ការ​សិក្សា​ ​ការ​ស្រាវជ្រាវ​ ការ​សង្ខេប​ឯកសារ​ ការ​រៀបចំ​អត្ថបទ ​ការ​បង្កើត​បទបង្ហាញ​ ​និង​ការ​ប្រើប្រាស់​ឧបករណ៍​ ​AI​ ​ផ្សេង​ៗ​ ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​សិក្សា​ ​និង​ការងារ​។​

​ជាមួយគ្នា​នេះ​ផងដែរ​ ​សាកលវិទ្យាល័យ​ក៏​រៀបចំ​កម្មវិធី​ ​សម្រាប់​អាណាព្យាបាល​ ក្រោម​ការ​ដឹកនាំ​ដោយ​ ​លោកគ្រូ​បណ្ឌិត​ ​តាំង ​សាគីរីន ​ដែល​នឹង​ចែករំលែក​អំពី​ទិសដៅ​អាជីព​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​និង​ ​AI​ ​ទាំង​នៅ​កម្ពុជា​ ​និង​ក្នុង​តំបន់​ ​ព្រមទាំង​ផ្តល់​ព័ត៌មាន​អំពី​កម្មវិធី​សិក្សា​ ​ឱកាស​អាហារូបករណ៍​ ​ថ្លៃ​សិក្សា​ ​និង​ឆ្លើយ​សំណួរ​ផ្សេង​ៗ​របស់​អាណាព្យាបាល​។​

​សិស្សានុសិស្ស ​ក៏​ដូចជា​និស្សិត​អាច​ចុះឈ្មោះ​ចូលរួម​ដោយ​ឥត​គិត​ថ្លៃ​! ​រួសរាន់​ឡើង​ ​ចំនួន​អ្នកចូលរួម​មាន​កំណត់​។ ​ការ​ចុះឈ្មោះ​ចូលរួម​អាច​ធ្វើ​បាន​តាមរយៈ៖​
​https​:​/​/​forms​.​gle​/​2​ggreAdHK​2​RvwgQn​6​

​សាកលវិទ្យាល័យ​ ​ពុទ្ធិសាស្ត្រ​ ​(​UP​) ​គឺជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​ឈាន​មុខ​មួយ​នៅ​កម្ពុជា​ ​ដែល​ផ្តល់​ការ​អប់រំ​ប្រកបដោយ​ឧត្តមភាព​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ​និង​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​។ ​សាកលវិទ្យាល័យ​បន្ត​វិនិយោគ​លើ​ការ​អប់រំ​ផ្អែក​លើ​ការ​អនុវត្ត​ ​ការ​ស្រាវជ្រាវ​ និង​ន​វានុវត្តន៍​ ​ដើម្បី​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ជំនាន់​ថ្មី​ ​ដែល​មាន​ជំនាញ​ ​និង​ត្រៀមលក្ខណៈ​សម្រាប់​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន​ ​និង​អនាគត​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...