បាតុភូត​ ​ENSO​ ​៖​ ​ស្វែងយល់​ពី​ ​El​ ​Ni​ñ​o​ ​និង​ ​La​ ​Ni​ñ​a​ ​ដែល​ជះឥទ្ធិពល​លើ​អាកាសធាតុ​ពិភពលោក​

​បាតុភូត​ ​El​ ​Ni​ñ​o​–​Southern​ ​Oscillation​ ​(​ENSO​) ​គឺជា​វដ្ត​ធម្មជាតិ​មួយ​ដែល​កើតឡើង​ដោយ​ការ​ប្រែប្រួល​ នៃ​សីតុណ្ហភាព​ទឹក​សមុទ្រ ​ខ្យល់​ ​និង​ការ​កកើត​ពពក​នៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ត្រូពិក​។ ​បាតុភូត​នេះ​មាន​ឥទ្ធិពល​យ៉ាង​សំខាន់​លើ​លំនាំ​អាកាសធាតុ​ ​និង​បាតុភូត​អាកាសធាតុ​ខ្លាំង​ៗ​នៅ​ជុំវិញ​ពិភពលោក​។​

​តើ​ ​ENSO​ ​ដំណើរការ​យ៉ាងដូចម្តេច​ ​ហើយ​ ​El​ ​Ni​ñ​o​ ​និង​ ​La​ ​Ni​ñ​a​ ​ខុសគ្នា​យ៉ាងណា​?​

​ខាងក្រោម​នេះ​គឺជា​ការ​ពន្យល់​របស់​អ្នកជំនាញ​អាកាសធាតុ​អូស្ត្រាលី ​តាមរយៈ​វីដេអូ​ស្វែងយល់​ស្តីពី​ ​ENSO​។​

​យោង​តាម​អ្នកជំនាញ​អាកាសធាតុ​អូស្ត្រាលី​ ​ENSO​ ​គឺជា​កត្តា​ជំរុញ​អាកាសធាតុ​ ​(​Climate​ ​Driver​) ​ដ៏​សំខាន់​មួយ​ ​ដែល​អាច​ប៉ះពាល់​ដល់​លំនាំ​ភ្លៀង​ សីតុណ្ហភាព​ ​និង​ការ​កើតមាន​បាតុភូត​អាកាសធាតុ​ខ្លាំង​ៗ​ ​ដូចជា​ ​ទឹក​ជំនន់​ ​គ្រោះ​រាំងស្ងួត​ និង​រលក​កម្ដៅ​ ​នៅ​តំបន់​ជាច្រើន​លើ​ពិភពលោក​។​

​ENSO​ ​មាន​បី​ដំណាក់កាល​សំខាន់​ ​គឺ​ ​Neutral​ ​(​ស្ថានភាព​ធម្មតា​),​ ​La​ ​Ni​ñ​a​ ​និង​ ​El​ ​Ni​ñ​o​។ ​ជាទូទៅ​ វដ្ត​នេះ​ផ្លាស់ប្តូរ​ពី​ ​El​ ​Ni​ñ​o​ ​ទៅ​ ​La​ ​Ni​ñ​a​ ​ហើយ​ត្រឡប់​មកវិញ​ជា​មធ្យម​ប្រហែល​៤​ឆ្នាំ​ ប៉ុន្តែ​ដំណាក់កាល​ណាមួយ​អាច​បន្ត​រយៈពេល​ពីរ​ឆ្នាំ​ ​ឬ​ច្រើន​ជាង​នេះ​។​

​១.​ ​Neutral​ ​៖​ ​ស្ថានភាព​ធម្មតា​នៃ​ ​ENSO​

​ក្នុង​ដំណាក់កាល​ ​Neutral​ ​ខ្យល់​ ​Trade​ ​Winds​ ​(​ខ្យល់​បក់​ទៀងទាត់​) ​បក់​ពី​ទិស​ខាងកើត​ទៅ​ខាងលិច​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ​ខ្យល់​ទាំងនេះ​រុញ​ទឹក​ក្តៅ​ទៅកាន់​ប៉ាស៊ីហ្វិក​ខាងលិច​ជិត​ប្រទេស​អូស្ត្រាលី ​ខណៈ​ទឹក​ត្រជាក់​ពី​ជម្រៅ​មហាសមុទ្រ​ត្រូវបាន​ទាញ​ឡើង​មក​ផ្ទៃ​សមុទ្រ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងកើត​ជិត​ទ្វីប​អាមេរិក​ខាងត្បូង​។​

​ភាព​ខុសគ្នា​នៃ​សីតុណ្ហភាព​ទឹក​សមុទ្រ​នេះ​បង្កើត​ចរន្ត​ខ្យល់​ដ៏​ធំ​មួយ​ដែល​គេ​ស្គាល់​ថា​ ​Walker​ ​Circulation​។ ​នៅក្នុង​ដំណាក់កាល​នេះ​ ​អាកាសធាតុ​ជាទូទៅ​មាន​លក្ខណៈ​ប្រក្រតី​ ​ប៉ុន្តែ​ទឹក​ជំនន់​ ​និង​គ្រោះ​រាំងស្ងួត​នៅតែ​អាច​កើតមាន​បាន​។​

​២.​ ​La​ ​Ni​ñ​a​ ​៖​ ​បាតុភូត​ដែល​នាំឱ្យ​មាន​ភ្លៀង​ច្រើន​

​La​ ​Ni​ñ​a​ ​កើតឡើង​នៅពេល​ខ្យល់​បក់​ខ្លាំង​ជាង​ធម្មតា​ ​ដែល​ជំរុញ​ទឹក​ក្តៅ​ឱ្យ​ប្រមូលផ្តុំ​កាន់តែ​ច្រើន​នៅ​ប៉ាស៊ីហ្វិក​ខាងលិច​។ ​ការ​កើនឡើង​នៃ​ទឹក​ក្តៅ​នេះ​បង្កើន​ការ​ហួត​ទឹក​ ការ​កកើត​ពពក​ និង​បរិមាណ​ទឹកភ្លៀង​។​

​La​ ​Ni​ñ​a​ ​ជាធម្មតា​នាំឱ្យ​មាន​ហានិភ័យ​ខ្ពស់​នៃ​ភ្លៀង​ធ្លាក់​ខ្លាំង​ ​និង​ទឹក​ជំនន់​, ​សីតុណ្ហភាព​ពេល​ថ្ងៃ​ទាប​ជាង​ធម្មតា​, ​ការ​កើនឡើង​នៃ​ព្យុះ​ត្រូពិច​។​

​៣.​ ​El​ ​Ni​ñ​o​ ​៖​ ​បាតុភូត​ដែល​នាំឱ្យ​ក្តៅ​ ​និង​ស្ងួត​

​El​ ​Ni​ñ​o​ ​គឺជា​បាតុភូត​ផ្ទុយ​ពី​ ​La​ ​Ni​ñ​a​។ ​វា​កើតឡើង​នៅពេល​ខ្យល់​ចុះខ្សោយ​ ​ឬ​ប្តូរ​ទិស ​ដែល​អនុញ្ញាតឱ្យ​ទឹក​ក្តៅ​នៅ​ប៉ាស៊ីហ្វិក​ខាងលិច​ផ្លាស់ទី​ទៅកាន់​ប៉ាស៊ីហ្វិក​ខាងកើត​។ ​ជា​លទ្ធផល​ ពពក ​និង​ទឹកភ្លៀង​ក៏​ផ្លាស់ទី​ឆ្ងាយ​ពី​តំបន់​ដី​គោក​។​

​El​ ​Ni​ñ​o​ ​ជាធម្មតា​បង្កើន​ហានិភ័យ​នៃ​គ្រោះ​រាំងស្ងួត​, ​សីតុណ្ហភាព​កើនឡើង​ និង​រលក​កម្ដៅ​កាន់តែ​ញឹកញាប់​, ​យប់​មាន​មេឃ​ស្រឡះ​ និង​កូន​រដូវ​ប្រាំង​អាច​អូសបន្លាយ​យូរ​ជាង​ធម្មតា​, ​ព្យុះ​ត្រូពិច​មាន​ចំនួន​តិច​ជាង​ធម្មតា​។​

​ទោះបីជា​ ​El​ ​Ni​ñ​o​ ​និង​ ​La​ ​Ni​ñ​a​ ​មាន​និយមន័យ​វិទ្យាសាស្ត្រ​ច្បាស់លាស់​ក៏ដោយ​ ​អ្នកជំនាញ​អូស្ត្រាលី​បញ្ជាក់​ថា​ ​ព្រឹត្តិការណ៍​ ​ENSO​ ​នីមួយ​ៗ​មិន​ដែល​មាន​ឥទ្ធិពល​ដូចគ្នា​ទាំងស្រុង​នោះ​ទេ​។ ​ផលប៉ះពាល់​អាច​ប្រែប្រួល​ទៅ​តាម​តំបន់​ ​ភូមិសាស្ត្រ​ ​និង​ស្ថានភាព​បរិយាកាស​នៅ​ពេល​នោះ​។​

​ការ​យល់ដឹង​អំពី​ ​ENSO​ ​មាន​សារៈសំខាន់​សម្រាប់​ការ​ព្យាករណ៍​អាកាសធាតុ​ ​និង​ការ​ត្រៀមខ្លួន​ទប់ទល់​នឹង​គ្រោះ​ធម្មជាតិ​ ​ដូចជា​ ​ទឹក​ជំនន់​ ​គ្រោះ​រាំងស្ងួត​ និង​រលក​កម្ដៅ​ ​ដែល​អាច​កើតមាន​នៅ​តំបន់​ផ្សេង​ៗ​ជុំវិញ​ពិភពលោក​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...