គន្លឹះ​អប់រំ​កូន​អំពី​បញ្ញា​សិប្បនិម្មិត​ ​(​AI​)

​បច្ចុប្បន្ន​នេះ​ ​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​បាន​ជ្រៀត​ចូល​យ៉ាង​ជ្រៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​កុមារ​រួចទៅហើយ​។ ​មិន​ថា​តែ​ការ​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​ ​ឬ​ការ​ដោះស្រាយ​ចម្ងល់​ផ្សេង​ៗ​នោះ​ទេ​ ​បច្ចេកវិទ្យា​នេះ​អាច​ឆ្លើយតប​បាន​យ៉ាង​រហ័ស​ក្នុង​រយៈពេល​ត្រឹម​ប៉ុន្មាន​វិនាទី​តែ​ប៉ុណ្ណោះ​។​

​ការ​យល់ដឹង​ពី​របៀប​ប្រើប្រាស់​ ​AI​ ​ឱ្យ​បាន​ត្រឹមត្រូវ​ និង​មាន​សុវត្ថិភាព​ ​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ឪពុក​ម្តាយ​ ​និង​អាណាព្យាបាល​។ ​ខាងក្រោម​នេះ​ជា​គន្លឹះ​សាមញ្ញ​ៗ​ ​ដែល​ត្រូវបាន​ណែនាំ​ដោយ​អង្គការ​យូណេសេហ្វ ​ដើម្បី​ជួយ​គ្រួសារ​ក្នុង​ការ​ស្វែងយល់​អំពី​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​ជាមួយគ្នា​ ​និង​បង្កើត​ទម្លាប់​ប្រើប្រាស់​អ៊ីនធឺណិត​ប្រកបដោយ​សុវត្ថិភាព។​

​១.​ ​បង្រៀន​ឱ្យ​ពួកគេ​យល់​ពី​ក្មេង​

​កុមារ​សម័យ​ថ្មី​នេះ​បាន​ពើប​ប្រទះ​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​ក្នុង​ជីវិត​ រស់​នៅ​ប្រចាំ​ថ្ងៃ​ ​ទោះបីជា​មិន​បាន​ប្រើប្រាស់​ដោយ​ផ្ទាល់​ក៏ដោយ​ ​ដូចជា​នៅ​ផ្ទះ​ ​សាលារៀន​ ​ឬ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

​នៅពេល​កូន​អ្នក​សួរ​ ​ឬ​សម្គាល់​ឃើញ​អ្វី​ទាក់ទង​នឹង​ ​AI​ ​សូម​ចាប់​យក​ឱកាស​នោះ​ ​ដើម្បី​ពន្យល់​បន្ថែម​អំពី​ ​AI​ ​ថា​ ​វា​គឺជា​អ្វី​ ​និង​មាន​ដំណើរការ​យ៉ាងដូចម្តេច។​

​២.​ ​យល់ដឹង​ពី​ហានិភ័យ​នៃ​ការ​ប្រើប្រាស់​

​ឧបករណ៍​ ​ឬ​ប្រព័ន្ធ​ ​AI​ ​មួយចំនួន​អាច​ប្រមូល​ទិន្នន័យ​ផ្ទាល់ខ្លួន​ របស់​អ្នកប្រើប្រាស់​ ​បង្ហាញ​ខ្លឹមសារ ​ឬ​ចម្លើយ​គ្រោះថ្នាក់​ ​ឬ​ទាក់ទាញ​កុមារ​ដើម្បី​ផលប្រយោជន៍​ពាណិជ្ជកម្ម។​

​គួរ​លើកទឹកចិត្ត​ឱ្យ​កុមារ​ប្រើប្រាស់​ក្នុង​កម្រិត​សមស្រប​ និង​ដោយ​ប្រុងប្រយ័ត្ន​បែប​រលឹក​ដឹងខ្លួន​ ​ដើម្បីឱ្យ​កូន​របស់​អ្នក​បន្ត​អភិវឌ្ឍ ​ជំនាញ​ជីវិត​ពិត ​ដូចជា​ការ​ប្រាស្រ័យទាក់ទង​ ​និង​ការ​ដោះស្រាយ​បញ្ហា។​

​៣.​ ​លើក​ឧទាហរណ៍​ជិត​ៗ​ខ្លួន​

​កុមារ​តូច​ៗ​អាច​យល់ដឹង​អំពី​ ​AI​ ​បាន​ល្អ​បំផុត​ ​នៅពេល​អ្នក​ភ្ជាប់​វា ​ទៅនឹង​អ្វី​ដែល​ពួកគេ​ស្គាល់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។​

​ស្វែងយល់​អំពី​ ​AI​ ​ជាមួយ​កូន​ៗ​ ​ដោយ​សាកល្បង​សួរ​សំណួរ​សាមញ្ញ​ៗ​ទៅកាន់​ ​Chatbot​ ​ឬ​ជំនួយការ​សំឡេង​ ​(​Voice​ ​Assistant​) ​ហើយ​ពិភាក្សា​អំពី​ចម្លើយ​ដែល​ទទួលបាន​។ ​វា​នឹង​ជួយ​ឱ្យ​កូន​យល់​ថា​ ​AI​ ​អាច​ធ្វើ​អ្វី​បាន​ ​និង​មិន​អាច​ធ្វើ​អ្វី​បាន។​

​៤.​ ​ប្រើប្រាស់​ ​AI​ ​ជា​ជំនួយការ​សិក្សា​

​AI​ ​អាច​ជួយ​គាំទ្រ​ការ​សិក្សា​របស់​កុមារ​ ​ដោយ​វា​អាច​ពន្យល់​មេរៀន​ឱ្យ​កាន់តែ​ងាយ​យល់​ ​ឆ្លើយ​សំណួរ​បាន​ភ្លាម​ៗ​ ​និង​ផ្តល់​ ​លំហាត់​ដែល​សមស្រប​ទៅនឹង​តម្រូវការ​របស់​កុមារ​ម្នាក់​ៗ។

​ទោះជា​យ៉ាងណា​ ​ការ​ពឹងផ្អែក​លើ​ ​AI​ ​ច្រើន​ពេក ​អាច​ប៉ះពាល់​ដល់​ភាព​ច្នៃប្រឌិត​របស់​កុមារ​។ ​សូម​លើកទឹកចិត្ត​កូន​ឱ្យ​ប្រើប្រាស់​ ​AI​ ​ជា​ឧបករណ៍​ជំនួយ​សម្រាប់​ការ​សិក្សា​ ​មិន​មែន​ជា​ផ្លូវ​កាត់​ក្នុង​ការ​សិក្សា​នោះ​ទេ​។​

​៥. ​ការពារ​ឯកជនភាព​របស់​កូន​អ្នក​

​ឧបករណ៍​ ​AI​ ​មួយចំនួន​អាច​ស្នើសុំ​ព័ត៌មាន​ ​ដូចជា​ ​អាយុ​របស់​កុមារ ​ឬ​ព័ត៌មាន​ទំនាក់ទំនង​របស់​ឪពុក​ម្តាយ​។​

​ក្នុង​អំឡុង​ពេល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ​កុមារ​អាច​ចែករំលែក​ព័ត៌មាន​ ​ទាំងនោះ​ដោយ​មិន​ដឹងខ្លួន​ដូចជា​ ​ឈ្មោះ​ ​ទម្លាប់​ប្រចាំ​ថ្ងៃ​ ​មិត្តភក្តិ ​ឬ​អារម្មណ៍​របស់​ពួកគេ​។ ​សូម​ពិនិត្យ​ការ​កំណត់​ឯកជនភាព​ ​(​Privacy​ ​Settings​) ​ជាមួយ​កូន​ ​និង​ស្វែងយល់​ថា​ ​តើ​វេទិកា​ ​AI​ ​នីមួយ​ៗ​ប្រមូល​ ​និង​ចែករំលែក​ទិន្នន័យ​អ្វី​ខ្លះ​។​

​៦. ​រៀន​ប្រើប្រាស់​ ​AI​ ​ជាមួយគ្នា​

​អាណាព្យាបាល​ភាគ​ច្រើន​មាន​អារម្មណ៍​មិន​ប្រាកដប្រជា​ ​ក្នុង​ការ​ណែនាំ​កុមារ​ ព្រោះ​បច្ចេកវិទ្យា​ ​AI​ ​រីកចម្រើន​លឿន​រហ័ស​។ ​ប៉ុន្តែ​ឪពុក​ម្តាយ​មិន​ចាំបាច់​ក្លាយជា​អ្នកជំនាញ​ខាង​ ​AI​ ​ដើម្បី​តែ​ជួយ​កូន​រៀនសូត្រ​ពី​វា​ទេ។​

​ការ​រៀន​ស្វែងយល់​អំពី​ ​AI​ ​ជាមួយ​កូន​ ​គឺជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​ ​ដែល​អាច​ជួយ​គាំទ្រ ​និង​លើកទឹកចិត្ត​កូន​ឱ្យ​ប្រើប្រាស់​ ​AI​ ​ប្រកបដោយ​សុវត្ថិភាព​ ​និង​ការ​ទទួលខុសត្រូវ​។​

​៧.​ ​សង្កេតមើល​សញ្ញា​ព្រមាន​

​ការ​ប្រើប្រាស់​ ​AI​ ​ក្នុង​របៀប​មិន​សមស្រប​ ​ដូចជា​ការ​ប្រើប្រាស់​ហួស​កម្រិត​ ​និង​ការ​បង្ហាញ​អារម្មណ៍​មួម៉ៅ​ ​ឬ​ខឹងសម្បារ​នៅពេល​ត្រូវបាន​ប្រាប់​ឱ្យ​ឈប់​។​

​ប្រសិនបើ​កើតមាន​សញ្ញា​ទាំង​នេះ​ ​គួរ​ចាប់ផ្តើម​សួរ​សំណួរ​ដោយ​ទន់ភ្លន់​ និង​បើក​ចំហ​។ ​អ្នក​អាច​ព្រមព្រៀង​គ្នា​លើ​ដែន​កំណត់​ ​និង​ការ​ជជែក​ពិភាក្សា​ជា​ទៀងទាត់​ ​ដើម្បីឱ្យ​ការ​ប្រើប្រាស់​ ​AI​ ​ប្រកបដោយ​សុខ​ភាព​ល្អ​ និង​មាន​តុល្យភាព​។​

​៨.​ ​ពិភាក្សា​ជាមួយ​សាលារៀន​

​ឪពុក​ម្តាយ​អាច​សាកសួរ​សាលារៀន​ ​អំពី​របៀប​ដែល​ ​AI​ ​ត្រូវបាន​ប្រើប្រាស់​ក្នុង​ការ​បង្រៀន​ ​និង​ការ​ធ្វើ​កិច្ចការ​ផ្ទះ​។​

​ប្រសិនបើ​កុមារ​ប្រើ​ ​AI​ ​ដើម្បី​ធ្វើ​កិច្ចការ​ផ្ទះ​ ​ខុសពី​គោលការណ៍​ណែនាំ​របស់​សាលា ​វា​អាចនឹង​មកពី​កុមារ​ខ្វះ​ការ​ជំរុញ​ទឹកចិត្ត​ ​និង​អាច​ជា​បញ្ហា​។ ​ការ​សហការ​ជិតស្និទ្ធ​រវាង​គ្រួសារ​ ​និង​សាលារៀន​ ​នឹង​ជួយ​ណែនាំ​ពួកគេ​ឱ្យ​ប្រើប្រាស់​ ​AI​ ​បាន​យ៉ាង​ត្រឹមត្រូវ​។​

​៩. ​មើល​ ​AI​ ​ក្នុង​រូបភាព​ទូលំទូលាយ​

​AI​ ​កំពុង​ដើរ​តួនាទី​កាន់តែ​សំខាន់​ក្នុង​ការ​លេង​ ​ការ​រៀន​ ​និង​ជីវិត​រស់​នៅ​របស់​កុមារ​ ប៉ុន្តែ​វា​ក៏​គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ​។​

​អ្វី​ដែល​សំខាន់​បំផុត​ ​គឺ​បរិយាកាស​ដែល​កុមារ​កំពុង​រស់​នៅ​ រៀនសូត្រ ​និង​លូតលាស់​។ ​ការ​រក្សា​ទស្សនៈ​ប្រកបដោយ​តុល្យភាព​បែប​នេះ​ ​នឹង​ជួយ​ឱ្យ​ឪពុក​ម្តាយ​ធ្វើ​ការ​សម្រេចចិត្ត​អំពី​ការ​ប្រើប្រាស់​ ​AI​ ​ប្រកបដោយ​ការ​ពិចារណា​ ​និង​មាន​ទំនុកចិត្ត​៕

​Via​:​ ​UNICEF


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...