លោកជំទាវ សេង សុមេត្តា ៖ សាលារៀនមិនត្រឹមតែជាទីកន្លែងសុវត្ថិភាពសម្រាប់កុមាររៀនសូត្រប៉ុណ្ណោះទេ តែជាកន្លែងបណ្ដុះនូវប្រាជ្ញាស្មារតី និងជំនាញ

ព្រះសីហនុ – មានប្រសាសន៍​នៅ​ក្នុង​ឱកាស​ចូលរួម​ពិធី​បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ នៅ​សាលា​មត្តេយ្យ​ក្រុង នៅក្រុងព្រះសីហនុ លោកជំទាវ សេង សុមេត្តា តំណាង​ ឯកឧត្តម សាយ សំអាល់ ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បានលើក​ឡើងថា សាលារៀន មិនត្រឹមតែជាទីកន្លែងសុវត្ថិភាពសម្រាប់កុមាររៀនសូត្រប៉ុណ្ណោះទេ តែជាកន្លែងបណ្ដុះនូវប្រាជ្ញាស្មារតី និងជំនាញរបស់កុមារតូច ដែលជាមនុស្សវ័យក្មេងដំបូង ត្រូវបន្តវេនដឹកនាំសង្គមជាតិទៅអនាគត ដោយ​ប្រៀបបាននឹងទំពាំងដែលស្នងឫស្សីដូចច្នោះដែរ។

លោកជំទាវបញ្ជាក់ថា ដើម្បីបានឬស្សីល្អ យើងត្រូតែថែទាំទំពាំងឱ្យបានល្អ ហើយដើម្បីឱ្យកុមារក្លាយជាយុវជន ក្លាយជាសសរទ្រូងប្រទេសជាតិបានល្អត្រឹមត្រូវពិតប្រាកដ យើងត្រូវតែផ្ដល់ឱ្យ​កុមារទទួលបានការថែទាំសុខភាព និងការអប់រំពេញលេញ ដោយត្រូវមានការចូលរួមពីស្ថាប័នពាក់ព័ន្ធទាំងអស់។

តាមប្រសាសន៍​លើក​ឡើងរបស់​លោកជំទាវ សេង សុមេត្តា បច្ចុប្បន្ន​កម្ពុជាមាន​កុមារ​ ដែលមាន​អាយុ​ក្រោម​១៥ឆ្នាំ ចំនួន៥លាននាក់ ចំនួននេះ ធ្វើ​ឱ្យ​កម្ពុជាជា​ប្រទេស​ដែល​មានសក្តានុពលយ៉ាងធំធេង ដើម្បីក្លាយទៅជាប្រជាពលរដ្ឋប្រកបដោយជំនាញ ដែលអាចជួយរុញច្រានអនាគតកម្ពុជាឱ្យ​កាន់តែល្អប្រសើរ។ លោកជំទាវបន្តថា ប្រជាជនវ័យក្មេងពោរពេញដោយភាពស្វាហាប់ និងងាយផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយនេះ កំពុងត្រៀមចូលមកក្នុងកម្លាំងពលកម្ម និងមានសក្តានុពល អាចរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍ និង កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

នៅពេលនិយាយអំពីឥទ្ធិពលលើការអភិវឌ្ឍន៍របស់កុមារ ជាទូទៅគេយល់ថា តួនាទីសំខាន់បំផុតជារបស់ឪពុកម្តាយ ។ ឆ្លៀតក្នុងឱ្យកាសនោះ លោកជំទាវ សេង សុមេត្តា ក៏​បានធ្វើការរំលឹក និងផ្ដាំផ្ញើដល់មាតាបិតា និងអាណាព្យាបាលគ្រប់រូបថា ឪពុកម្តាយគឺជាគំរូដ៏អស្ចារ្យបំផុត ដែលប៉ះពាល់ដល់តម្លៃ និងគំនិតរបស់កុមារ ការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈរបស់កុមារ និងការទទួលបានទម្លាប់ល្អ។

លោកជំទាវ សេង សុមេត្តា

“ការខិតខំប្រឹងប្រែងរបស់មាតាបិតា កំណត់ថា តើសក្តានុពលរបស់កុមារនឹងត្រូវបានបង្ហាញយ៉ាងត្រឹមត្រូវឬយ៉ាងណា ហើយថាតើកុមារនឹងធំឡើងដោយរីករាយ និងជោគជ័យដែរឬទេ”

ជាមួយ​គ្នានេះដែរ លោកជំទាវ ក៏មិនភ្លេច​ធ្វើការ​​កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកគ្រូអ្នកគ្រូទូទាំងប្រទេស ជាពិសេសលោកស្រីនាយិកា នាយិការរង និងអ្នកគ្រូ នៅសាលាមត្តេយ្យក្រុង​ទាំងអស់ ដែលបានលះបង់កំលាំងកាយចិត្ត បញ្ញាស្មារតី ប្រកបដោយទំនួលខុសត្រូវ បង្ហាត់បង្ហាញ និងអប់រំដល់កុមារតូចៗរបស់យើងឱ្យ​ក្លាយជាក្មេងល្អ មានរបៀបរៀបរយ មានសុជីវធម៌ បន្ថែមពីលើចំណេះដឹងមូលដ្ឋាន។ លោកជំទាវបញ្ជាក់ថា មាតាបិតាអាចមានឥទ្ធិពល​លើ​ការ​អភិវឌ្ឍ​ន៍របស់កុមារ ប៉ុន្តែទំនួលខុសត្រូវដ៏ធំបំផុតនៅតែស្ថិតនៅលើគ្រូបង្រៀន ពីព្រោះ សាលាមិនត្រឹមតែរួមបញ្ចូលអក្សរ និងលេខប៉ុណ្ណោះទេ ប៉ុន្តែក៏មានគ្រូបង្រៀន និងប្រព័ន្ធអប់រំទាំងមូលផងដែរ ដែលសិស្សត្រូវបានបង្រៀនពីការគិតប្រកបដោយការពិចារណា ភាពស្មោះត្រង់ និងមនុស្សធម៌៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។