សម្តេចតេជោជំរុញឱ្យ​ពង្រឹងទំនៀមទម្លាប់វប្បធម៌ប្រពៃណីជាតិ ឆ្លើយតបនឹងកំណើនមនុស្សចាស់នៅកម្ពុជានាពេលអនាគត

ភ្នំពេញ – ឆ្លើយតបទៅ​នឹង​កង្វល់ចំពោះអនាគត​ប្រជាជន​កម្ពុជា ដែល​មនុស្សវ័យចំណាស់នឹងមានចំនួនកើនឡើងច្រើនជាងមនុស្សវ័យក្មេង ដូចស្ថានភាពនៅប្រទេស​ជប៉ុនបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យ​មានការពង្រឹងទំនៀមទម្លាប់វប្បធម៌ប្រពៃណីជាតិរបស់កម្ពុជា។

ការជំរុញនេះ បានធ្វើ​ឡើង​នៅ​ក្នុង​ឱកាសសម្តេចអញ្ជើញសម្ពោធដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​អាគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និង​ប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្ស​អាជ្ញាសាលា និង​សិស្សសាករី ដែលបញ្ចប់ការសិក្សា​នៅ​បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ​២០២៣។

សម្តេចតេជោមានប្រសាសន៍ថា ក្នុងជំនួបជាមួយ​ដៃគូអភិវឌ្ឍ ពួកគេ​បានលើក​ឡើងអំពីកង្វល់​ចំពោះ​អនាគតប្រជាជនកម្ពុជា ដែលមនុស្សមានវ័យចាស់នឹងកើន ដែលស្ថានភាពនេះ បានកើតឡើងនៅ​ប្រទេស​ជប៉ុនរួចស្រេចទៅហើយ ។ សម្តេចបន្តថា ថ្ងៃក្រោយប្រទេសកម្ពុជានឹងឈាន​ដល់ចំណុចនេះដែរ តែទំរាំឈានដល់វានៅវែងឆ្ងាយ យ៉ាងណាប្រសិន​បើ​ករណីនេះវាបានកើត កម្ពុជា​គួរ​ពង្រឹងនូវទំនៀមទម្លាប់វប្បធម៌ប្រពៃណីជាតិរបស់ខ្លួន។

អ្វីទៅដែលហៅថា ទំនៀមទម្លាប់វប្បធម៌ប្រពៃណីជាតិរបស់កម្ពុជា ?

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់ថា នៅអឺរ៉ុប កូនចៅយកឪពុកម្តាយ ឬមនុស្សចាស់​ទៅ​ដាក់​នៅ​កន្លែងថែទាំង​មនុស្សចាស់ ប៉ុន្តែសម្រាប់ជនជាតិខ្មែរ​យើង ត្រូវ​ពង្រឹងនូវទំនៀមទម្លាប់ប្រពៃណី ការ​គោរពចាស់ទុំ ដែលព្រះសង្ឃ ក៏​ដូចជាច្បាប់ក្រមង៉ុយ​តែងតែដាស់តឿនថា «កុំភ្លេចព្រះនៅ​ក្នុងផ្ទះ»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

” អញ្ចឹងទេជាផ្នែកមួយនៃការដោះស្រាយបញ្ហាសង្គមនៅពេលអនាគត ដែលត្រូវពង្រឹងនូវគុណធម៌សម្រាប់កូនចៅ ត្រូវមើលថែទាំឪពុកម្តាយ ជីដូនជីតាចាស់ៗ…”

គួរ​បញ្ជាក់ថា វប្បធម៌ប្រពៃណីខ្មែរ​បាន​ឱ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ការ​គោរព និង​មើលថែទាំមនុស្សវ័យចាស់ ។ ដោយ​ឡែក​បើយោងតាមរបាយការណ៍របស់ក្រសួងផែនការ ប្រជាជនវ័យចាស់នៅកម្ពុជាដែលមានអាយុ​៦០ឆ្នាំឡើង បច្ចុប្បន្ន​​បាន​កើន​ឡើង​យ៉ាងលឿនក្នុងរយៈពេល​ចុងក្រោយនេះ ដោយ​ក្នុងនោះ កាលពីឆ្នាំ​១៩៩៨ មនុស្សវ័យចាស់នៅកម្ពុជាមានចំនួន ៥ភាគរយនៃប្រជាជនសរុប, នៅឆ្នាំ​២០០៨ បាន​កើន​ដល់៦ភាគរយ, ហើយ​នៅ​ឆ្នាំ​២០១៨ បានកើន​ដល់ ៧,៦ភាគរយ​ និង​ឈានទៅ ៩,៣ភាគរយ​នៅ​ឆ្នាំ​២០២៣ ។ ជាមួយ​គ្នា​នេះ គេ​ក៏​បានព្យាករណ៍ថា អត្រាកំណើន​នឹង​កើន​ដល់ ១១,៥ភាគរយ នៅ​​ឆ្នាំ​២០៣០ ។ គេ​ក៏​បានរកឃើញដែរថា កត្តាដែលបង្ក​ឱ្យមានកំណើន​ប្រជាជនវ័យចាស់​នេះ គឺ​ដោយសារ​ការថយចុះអត្រាមានកូន និង​ភាពប្រសើរឡើង នៃអាយុកាលសង្ឃឹមរស់។

របាយការណ៍ពន្យល់ថា ការថយចុះ​អត្រាលទ្ធភាពមានកូន ធ្វើ​ឱ្យ​មានការថយចុះចំនួនកុមារ​ដែល​បាន​កើត ហើយ​ជាលទ្ធផល​ក៏​ធ្វើ​ឱ្យ​អត្រាកំណើន​ប្រជាជន​ជាកុមារ​មានការថយចុះផងដែរ។ អាយុកាលសង្ឃឹមរស់ មានភាពប្រសើរឡើង មានន័យថា មនុស្ស​អាចរស់​បានអាយុកាន់តែវែង ហើយ​ការ​កើន​ឡើង​នៃសមាមាត្រ​ប្រជាជន​ដែលអាចរស់​នៅ​រហូត​ដល់វ័យចាស់ និង​បន្ត​រស់​នៅ​ក្នុងរយៈពេល​កាន់តែវែង​ជាងមុន​ក្រោយ​ពីបានឈាន​ដល់អាយុ​៦០ឆ្នាំហើយ ។ ហេតុនេះ ប្រជាជនវ័យចាស​នឹងកើន​ឡើងក្នុងអត្រាលឿនជាង​ប្រជាជន​វ័យក្មេង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។