សម្តេចនាយករដ្ឋមន្រ្តី ៖ បច្ចុប្បន្នកម្ពុជា​មាន​តម្រូវការ​កម្លាំងពលកម្ម​ក្នុង​១ឆ្នាំ​ជាង៣០ម៉ឺននាក់

ភ្នំពេញ – លើក​ឡើង​នៅ​ក្នុង​ពិធីជួបសំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី ជិត​២ម៉ឺននាក់​នៅ​តំបន់ព្រៃស្ពឺ ក្នុងខណ្ឌពោធិ៍សែនជ័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​១ឆ្នាំ​ប្រមាណជាង​៣០ម៉ឺននាក់។

តាមប្រសាសន៍របស់សម្តេចតេជោ បច្ចុប្បន្ន​សេដ្ឋកិច្ចវិស័យ​ឧស្សាហកម្ម​មានការ​កើន​ឡើង​ខ្ពស់​រហូត​ដល់ទៅ​៣៨ភាគរយ ។ តែយ៉ាងណាជាមួយ​គ្នានេះ រាជរដ្ឋាភិបាល​កំពុង​បន្ត​ខិតខំ​ធ្វើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងផ្នែក​រឹង និង​ទន់ ដើម្បីបម្រើ​ដល់​ការ​ទាក់ទាញ​វិនិយោគមក​កាន់ប្រទេស​កម្ពុជា ដោយ​ក្នុងនោះ​ហេដ្ឋា​រចនាសម្ព័ន្ធផ្នែករឹង រួមមានផ្លូវ កំពង់ផែ ព្រលានយន្តហោះ អគ្គិសនី និង​អ្វីៗជាច្រើនទៀតដើម្បីផ្គត់ផ្គង់សម្រាប់ទាក់ទាញវិនិយោគ ឯហេដ្ឋារចនាសម្ព័ន្ធទន់ រួម​មាន ផ្នែកច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ជាមួយ​នឹង​ការ​បណ្តុះបណ្តាលធនធាន​មនុស្សសម្រាប់ជំនាញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា

“បើយើងនិយាយដូចជាជប៉ុនជាដើម ពេល​មកស្រុកយើង​គាត់សួរតែ២ចំណុចទេសំខាន់ ទី១ គាត់សួរធនធាន​មនុស្ស តើ​មានលទ្ធភាពផ្គត់ផ្គង់ពលកម្មជំនាញ​ឱ្យ​គាត់ដែរ ឬក៏អត់? ដល់សំណួរទី២ តម្លៃអគ្គិសនី…”

សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ​ចាប់ពីខែក្រោយ​នេះទៅ កម្ពុជា​នឹង​ចាប់ផ្តើម​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​សម្រាប់ពលរដ្ឋ១លាន៥សែននាក់ ក្នុងរយៈ​ពេល​៥ឆ្នាំ ជាមួយ​នឹងការដោះស្រាយ​ការងារ ដែលមានទំហំប៉ុនគ្នានេះដែរ។

គួរ​បញ្ជាក់ដែរថា កាលពីដើមឆ្នាំនេះ ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បាន​រៀបចំ​ផែនការបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ​ដល់​យុវជន​១លាន​៥សែននាក់ ដែល​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារងាយរងគ្រោះ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ចាប់ពី​ឆ្នាំ២០២៣នេះ​ទៅ ដោយ​រដ្ឋ​ជាអ្នក​ឧបត្ថម្ភប្រាក់​ដល់​ពួកគេ។ ការរៀបចំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន១លាន៥សែកនាក់នេះ ត្រូវ​បានប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា គឺដើម្បីឱ្យកម្ពុជាមានធនធានមនុស្ស ក្នុងការបម្រើសេចក្តីត្រូវការ និងការវិនិយោគ ដែលមកពីក្រៅប្រទេស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...