សម្តេចតេជោជំរុញ​ក្រុមគ្រូពេទ្យពង្រឹងសមត្ថភាព​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យាទំនើប សម្រាប់វិស័យសុខាភិបាល

ភ្នំពេញ – មានប្រសាសន៍ក្នុង​ឱកាស​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធីសម្ពោធ​​អគារ​មជ្ឈមណ្ឌល​ពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ នាព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០២៣ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានជំរុញ​ដល់​ក្រុមគ្រូពេទ្យ​ទាំងអស់ ខិតខំអភិវឌ្ឍន៍ និង​ពង្រឹងសមត្ថភាព​របស់ខ្លួនបន្ថែម លើ​ការ​ប្រើប្រាស់បច្ចេកវិទ្យាទំនើប​សម្រាប់​វិស័យ​សុខាភិបាល ដើម្បីឈាន​ទៅព្យាបាល និង​សង្រ្គោះ​ប្រជាជន​​ប្រកបដោយ​ប្រសិទ្ធភាព។

សម្តេចតេជោ​មានប្រសាសន៍ថា សម័យនេះ គឺជា​សម័យនៃការធ្វើទំនើបកាន់តែខ្ពស់ ដែលទាមទារ​​ឱ្យ​ពេទ្យរបស់យើងធ្វើការស្រាវជ្រាវ និង​រៀនសូត្រប្រើប្រាស់ឧបករណ៍​ទំនើប ។ «យើងទិញមកអាទំនើប ប៉ុន្តែបើសិនជាអត់ចេះប្រើ វាស្មើនឹងអត់ អញ្ចឹងទេបានជានៅពេល​ដែល​យើង​បំពាក់សម្ភារៈ សុទ្ធតែមានអ្នកប​ច្ចេកទេស​របស់គេមកបង្ហាត់បង្ហាញយើងថា យើងអាចចេះប្រើប្រាស់វាបានត្រឹមត្រូវ»។

យ៉ាងណាក៏ដោយសម្តេចតេជោ​ក៏បាន​វាយតម្លៃខ្ពស់​ចំពោះ​ក្រុម​គ្រូពេទ្យ នៃមន្ទីរពេទ្យ​កាល់ម៉ែត ក៏ដូចជា​មន្ទីរពេទ្យ​ផ្សេងៗទៀត ដោយថា ទិន្នន័យ​ដែលទទួលបាន​ពីមន្ទីរពេទ្យ​នៅ​កម្ពុជាទាំងនោះ សុទ្ធតែត្រូវ​ទទួល​ទៅវិភាគបាន​នៅ​មន្ទីរពេទ្យ​ប្រទេ​សដទៃទៀត។

” អញ្ចឹងទេអាចនិយាយបានថា បច្ចេកវិទ្យាវាដូចគ្នា ដូច្នេះ​ប្រសិនបើយើងចេះប្រើ វាអាចនឹងទាន់ធ្វើការជាមួយប្រទេសដទៃទាន់ពេល ប៉ុន្តែបើយើងអត់ចេះ យើងវិភាគវាអត់ត្រូវ ប្រើវាអត់កើត អញ្ចឹងទេបានជាត្រូវលើក​កម្ពស់ចំណេះដឹង​ឱ្យ​កាន់តែខ្ពស់ឡើងៗ…”

ជាមួយ​គ្នានេះដែរ សម្តេចតេជោ​នាយករដ្ឋមន្រ្តី ក៏​មិន​ភ្លេច​ធ្វើការ​អំពាវនាវ​ទៅ​ដល់​ក្រុមគ្រូពេទ្យ​ទាំងអស់ សូម​ពង្រឹង​ក្រមសីលធម៌វិជ្ជាជីវៈ ដោយ​យក​ការ​បម្រើ​ប្រជាជន​យកជាស្នូល ធ្វើជាគោលដៅ នៃការ​ធ្វើសកម្មភាពសម្រាប់គ្រូពេទ្យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...