សម្តេចនាយករដ្ឋមន្រ្តី ៖ កម្ពុជាត្រូវបន្ត​ការវិនិយោគនិងធ្វើទំនើបកម្ម​សាលារៀនឱ្យ​ទាន់សម័យកាល

ភ្នំពេញ – មានប្រសាសន៍​ក្នុងជំនួបជា​សិស្ស​ជាប់​និទ្ទេស A ជិត២ពាន់​នៅព្រឹក​ថ្ងៃទី០៣ ខែឧសភា ឆ្នាំ​២០២២ ឯសាលពិពណ៌ជ្រោយចង្វា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់អនុសាសន៍​ដល់ក្រសួងអប់រំ យុវជន និង​កីឡា និង​វិស័យ​ឯកជនត្រូវបន្ត​វិនិយោគនិងធ្វើទំនើបកម្មសាលារៀន​ ដើម្បីដើរ​ឱ្យ​ទាន់​ការ​អភិវឌ្ឍ​សង្គមនិង​សម័យ​កាល ។

សម្តេចតេជោ​បាន​មានប្រសាសន៍ថា សាលារៀនគឺជាទីកន្លែងបណ្តុះបណ្តាលធនធានមនុស្ស, បើគ្មានធនធានមនុស្សទេ ប្រទេស​ជាតិ​មួយ​មិនអាច​អភិវឌ្ឍន៍​ឱ្យ​ជឿនលឿនបានទេ ។ សម្តេចបញ្ជាក់ថា ប្រសិនបើយើង​មិន​ធ្វើ​ការ​វិនិយោគ​ទៅ​លើវិស័យអប់រំទេ នោះ​យើង​មិន​អាចមានធនធាន​មនុស្ស​គ្រប់គ្រាន់​ដើម្បី​ដើរ​ឱ្យ​ទាន់​សម័យ​កាលបានទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់បន្ថែមថា ៖

” ចំពោះវិស័យអប់រំនេះ យើង​ត្រូវ​បន្តខិតខំកែទម្រង់បន្តទៀត ក្រសួងអប់រំ យុវជន និង​កីឡា ដាក់ចេញនូវទិសដៅត្រឹមត្រូវហើយ ជាមួយ​នឹងការកសាងវិទ្យាល័យតាមបែបទំនើប ដើម្បីរុញឱ្យ​ដំណើរការនេះកាន់តែប្រសើរ ទាំងសាលារដ្ឋ ទាំងសាលាឯកជន ត្រូវតែធ្វើទំនើបភាវូបនីយកម្មលើវិស័យអប់រំនេះ…”

បើតាម​ប្រសាសន៍​បញ្ជាក់របស់​សម្តេចតេជោ​នាយករដ្ឋមន្រ្តី ការវិនិយោគបន្ថែម​ គឺ​ត្រូវ​ធ្វើ​ទៅ​លើ​ការ​កសាងសាលារៀន ព្រមទាំង​ការ​ធ្វើទំនើបកម្ម​សម្ភារៈ​សិក្សា ដើម្បី​ឱ្យ​ដើរ​ទាន់សម័យ​កាល។

គួរ​បញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍធនធានមនុស្ស ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥ នៃរដ្ឋសភា ចាប់ពីខែកញ្ញា ឆ្នាំ២០១៣ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញអាទិភាពកំណែទម្រងដំណាក់កាលទី១ ដែលមាន ៨ចំណុច ទី១.ការពង្រឹងគុណភាពអប់រំ ទី២.ការពង្រឹងការគ្រប់គ្រង បុគ្គលិក ទី៣.ការពង្រឹងការប្រឡងគ្រប់ប្រភេទ ទី៤.កំណែទម្រង់ឧត្តមសិក្សា ទី៥.ការអភិវឌ្ឍសម្រាប់យុវជននូវជំនាញបច្ចេកទេស និងជំនាញទន់ ទី៦.កំណែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ទី៧.កំណែទម្រង់ការអប់រំកាយ និងកីឡា និង ទី៨.ការបង្កើតអង្គភាពស្រាវជ្រាវគោលនយោបាយវិស័យអប់រំ។

បន្ទាប់មកនៅក្នុងឆ្នាំ២០១៥ ក្រសួងអប់រំ​ក៏​បានដាក់ចេញនូវវិធានការកំណែទម្រង់ វិស័យអប់រំ ដំណាក់កាលទី២ គឺកំណែទម្រង់សាលារៀន ដោយក្រសួងបានសាកល្បងបង្កើត​​សាលារៀនជំនាន់ថ្មី ដែល​មានស្វ័យ​ភាព​ក្នុង​ការ​អនុវត្ត​កម្មវិធីសិក្សា ដើម្បីបណ្តុះបណ្តាល​ធនធាន​មនុស្សឱ្យ​មានបំណិនសតវត្សទី២១ មានស្តង់ដាវិជ្ជាជីវៈខ្ពស់, មានគណនេយ្យភាព, នវានុវត្តន៍ ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការរៀន និងបង្រៀន ប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មី ដូចជា ការបង្រៀនតាមបែបរិក តាមបែបតម្រោង តាមបែបដោះស្រាយបញ្ហា និងសហការ, ការ បំពាក់ឧបករណ៍សម្ភារៈសម្រាប់បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ, ការផ្តោតលើមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (ស្ទែម), ការបង្កើតក្លឹបសិក្សា, ការបង្រៀនសរសេរកូដកុំព្យូទ័រ និងមនុស្សយន្ត, ការបង្រៀនបំណិនជីវិត និងការផ្តល់ប្រឹក្សាមុខជំនាញជាដើម។ ក្រោយ​ការដាក់ចេញ​នូវ​វិធានការកំណែទម្រង់វិស័យអប់រំ ដំណាក់កាលទី២ រយៈពេល៥ឆ្នាំរួចមក ក្រសួងអប់រំ បានបង្កើត​សាលា​រៀន​ជំនាន់ថ្មីចំនួន១១ ហើយ​គ្រោង​នឹងពង្រីកថែម​ចំនួន​១០ទៀត។ សម្រាប់​ឆ្នាំ​២០២២ នេះ ក្រសួងអប់រំ ក៏​បានសម្រេច​ដាក់ចេញ​វិធានការ​កែទម្រង់វិស័យអប់រំ​ដំណាក់កាលទី៣ គឺការ​កសាងប្រព័ន្ធ និង​ការ​អភិវឌ្ឍសមត្ថភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...