សហគមន៍អេកូទេសចរណ៍ “កោះហាន” បង្អូតសម្រស់ធម្មជាតិដ៏ទាក់ទាញអមដោយម្ហូបអាហារសហគមន៍

ស្ទឹងត្រែង – កោះហានបានក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយកន្លែងស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ។​ អ្វីដែលគួរឱ្យចាប់​ចិត្ត​នៃតំ​បន់អេកូទេសចរណ៍​មួយ​នេះ អ្នកនៅក្នុងភូមិដែលបម្រើការងារនៅក្នុងសហគមន៍មួយនេះភាគច្រើនសុទ្ធតែស្រ្តី ដោយសារតែការបង្កើតតំបន់ធម្មតាល្អឯកមួយនេះបានធ្វើឱ្យមេម៉ាយមួយចំនួនបានចូលរួមធ្វើកិច្ចការងារក្នុងសហគមន៍ រកកម្រៃជួយសម្រាលបន្ទុកជីវភាពគ្រួសារបាន​ប្រសើរមួយកម្រិត​​ ។  

លោកស្រី ប៉ុន សំផាន មានអាយុ​ ៥២ឆ្នាំ ជាប្រធានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន បាននិយាយថា ពេលបើកដំណើរការតំបន់អេកូទេសចរណ៍ធម្មជាតិកោះហាន ប្រជាជនក្នុងភូមិចាប់ផ្តើមមានការងារធ្វើ តាមរយៈការងារជាច្រើនលើសេវាកម្មទេសចរណ៍ ដូចជា សេវាកម្មម្ហូបអាហារ ជិះទូកមើលសត្វ បោះតង់ ដើរព្រៃកម្សាន្ត និងលេងទឹក ។

លោកស្រី ប៉ុន សំផាន ៖

“សព្វថ្ងៃបងប្អូនស្រ្តីមេម៉ាយដែលរស់នៅក្នុងតំបន់នេះ អាចធ្វើការងារជាច្រើននៅក្នុងសហគមន៍ មិនមែនត្រឹមមើលតែកូនមួយមុខនេះទេ តែអាចរកចំណូលបានច្រើនពីវិស័យទេសចរណ៍សហគមន៍ ”

ប្រធានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន បានបញ្ជាក់បន្តថា បច្ចុប្បន្នសហគមន៍កំពុងព្យាយាមអភិវឌ្ឍន៍ធនធានធម្មជាតិឱ្យមានភាពទាក់ទាញ​ ព្រមទាំង​លើកកម្ពស់ការចូលរួមរបស់​ស្រ្តីមេម៉ាយឱ្យមានការងារធ្វើល្អ ផ្តល់ជំនាញបដិសណ្ឋារកិច្ចម្ហូបអាហារជូនភ្ញៀវទេសចរ ក្នុងន័យបង្កើនចំណូលគ្រួសារ ចូលរួមការពារ និងថែរក្សាធម្មជាតិឱ្យកាន់តែល្អប្រសើរ ។

ជាក់ស្តែងលោកស្រី ថត យ៉ាត ជាស្រ្តីមេម៉ាយ និងជាចុងភៅនៅក្នុងសហគមន៍អេកូទេសចរណ៍កោះហាន បាននិយាយថា ពេលបង្កើតអេកូទេសចរណ៍នេះឡើង លោកស្រីបានប្រើប្រាស់បទពិសោធន៍ធ្វើម្ហូបបម្រើសេវាកម្មទេសចរណ៍ចូល ហើយទទួលបានការកោតសរសើរយ៉ាងច្រើនពីភ្ញៀវទេសចរ ។

លោកស្រី ថត យ៉ាត ៖

“ការបង្កើតសហគមន៍មួយនេះឡើងធ្វើឱ្យខ្ញុំបានមានជីវិភាពល្អប្រសើរជាងមុន ខ្ញុំរីករាយនៅពេលមានភ្ញៀវទេសចរមកកម្សាន្ត ដែលការចំណាយរបស់ភ្ញៀវបានជួយដល់ប្រជាសហគមន៍ និងការពារធនធានធម្មជាតិ”

ចំណែកលោកស្រី យ៉ាត ឡា អាយុ ៤០ឆ្នាំ បានលើកឡើងថា ក្រៅពីកិច្ចការជាចុងភៅបម្រើភ្ញៀវទេសចរ លោកស្រីបានចូលរួមជួយលើកកម្ពស់អេកូទេសចរណ៍ តាមរយៈការងារសហគមន៍ផ្សេងទៀត បន្ទាប់ពីការងារស្រែចម្ការនៅរដូវវស្សា ។

គួរជម្រាបថា តំបន់សហគមន៍អេកូទេសចរណ៍កោះហាន មានចម្ងាយ ៣០គីឡូមកពីទីរួមខេត្តស្ទឹងត្រែង ហើយទីនេះមានប្រជាសហគមន៍មាន ៣៥គ្រួសារ ។ សហគមន៍អេកូទេសចរណ៍មួយនេះ បានចងក្រងឡើងនៅក្នុងឆ្នាំ២០១៦ ក្រោមការជួយជ្រោមជ្រែងពីអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP Cambodia) តាមរយៈកម្មវីធីភាពជាដៃគូរលើវិស័យព្រៃឈើ និងជលផល (PaFF) និងគាំទ្រថវិកាដោយទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) និងស៊ុយអែត ព្រមទាំងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ (USAID) ក្នុងគោលបំណងធ្វើឪ្យប្រសើរឡើងនូវជីវភាពសហគមន៍ ជាពិសេសសម្រាប់ស្ត្រី បង្កើនការយល់ដឹងដល់សាធារណៈជនពូសារៈសំខាន់នៃតំបន់ទេសភាព និងចូលរួមអភិរក្សជីវចម្រុះតំបន់រ៉ាំសារ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...