សម្តេចក្រឡាហោម ៖ គ្រោះថ្នាក់ចរាចរណ៍មានកំណើន​ឡើងវិញ ជនរងគ្រោះ​៧៤ភាគរយ​ជាអ្នកជិះ​ម៉ូតូមិនពាក់មួកសុវត្ថិភាព

ភ្នំពេញ – មានប្រសាសន៍​នៅ​ក្នុង​ទិវា​អន្តរជាតិ​រំលឹក​ជនរគ្រោះ​ដោយ​គ្រោះថ្នាក់ចរាចរណ៍​ផ្លូវ​គោកលើកទី១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើក​ឡើងថា នៅឆ្នាំ​២០២២នេះ បន្ទាប់ទីស្ថានភាព​ជំងឺកូវីដ១៩​ធូរស្រាល ការធ្វើចរាចរណ៍​មានចលនា​មមាញឹកឡើងវិញ ក្នុងនោះ​ហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍​ក៏​មាន​កំណើន​ឡើងវិញផងដែរ។

បើតាម​ការ​បញ្ជាក់របស់​សម្តេច​ក្រឡាហោម ជាមធ្យម​ក្នុង​មួយថ្ងៃ មាន​អ្នក​ស្លាប់​ចំនួន​៥នាក់ និង​អ្នក​របួស​ចំនួន​១៣នាក់ ។ ប្រការ​គួរ​ឱ្យ​កត់សម្គាល់​ជនរងគ្រោះភាគច្រើន​ដែលស្លាប់ គឺជាអ្នក​ជិះ​ម៉ូតូ​មាន​ចំនួន​ដល់ទៅ​៧៩ភាគរយ ហើយ​ក្នុងនោះ​មាន ៧៤ភាគរយ មិន​បានពាក់មួកសុវត្ថិភាព​ក្នុងពេល​រងគ្រោះថ្នាក់។

ជាមួយ​គ្នា​នេះដែរ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍​ផ្លូវគោក ក៏​បានពិនិត្យ​ឃើញ​មូលហេតុ​ដែលបង្ក​គ្រោះថ្នាក់ និង​បន្ត​កើន​ឡើង​ចំនួន ៥ ដូចជា៖

១-គ្រោះថ្នាក់បណ្តាលមកពីការបើកបរលើសល្បឿនកំណត់ចំនួន ៣៨% ការមិនគោរពសិទ្ធិ អាទិភាព ចំនួន ២៤% និងការមិនប្រកាន់ស្តាំចំនួន ១១%   នៅតែមានកម្រិតខ្ពស់។ ជាមួយនេះ ករណីល្មើស ច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកដែលនៅតែបន្តកើតមានឡើង  គឺការមិនពាក់មួកសុវត្ថិភាពចំនួន ៩០% ការមិនពាក់ខ្សែក្រវាត់ ចំនួន ៥២%   និងការប្រើប្រាស់ទូរស័ព្ទពេលបើកបរចំនួន ១០% ។

២-កត្តាខ្វះផ្លាកសញ្ញា គំនូសសញ្ញានៅតាមផ្លូវជាតិ និងផ្លូវជនបទមួយចំនួន នៅតែជាឧបសគ្គ បង្ក ការលំបាកដល់ការបើកបរយានយន្តប្រកបដោយសុវត្ថិភាព។

៣-យានយន្តកែច្នៃខុសបច្ចេកទេស ការដឹកលើសកម្រិតកំណត់ ការមិនបានត្រួតពិនិត្យលក្ខណៈ បច្ចេកទេស យានយន្ត ដែលអាចបង្កគ្រោះថ្នាក់ និងការខូចខាតផ្លូវថ្នល់។

៤-ការដឹកជញ្ជូនកម្មករតាមបែបប្រមូលផ្តុំដោយខ្វះសុវត្ថិភាព នៅតែបង្កគ្រោះថ្នាក់ជាក្រុម។

និង ៥-ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងគ្រឿងញៀន។​

ជាមួយ​គ្នា​នេះ សម្តេចក្រឡាហោម ក៏​បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចូលរួមថែមទៀត ក្នុងការ គោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាព សុខដុម្យរមនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តី ថ្លៃថ្នូររបស់ប្រទេសជាតិយើង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។