អ្នកជំនាញ បង្ហាញពីកំហុសធំបំផុត ដែលបណ្ដាលឱ្យមនុស្សឆាប់ចាស់

យោងតាម CNBC បានបង្ហាញថា ភាពចាស់ត្រូវបានបែងចែកជាពីរប្រភេទគឺ ភាពចាស់ផ្នែកខាងក្នុង (Intrinsic aging)  និងខាងក្រៅ (Extrinsic aging)។ ភាពចាស់ខាងក្នុង គឺដោយសារកត្តាហ្សែន រីឯភាពចាស់ខាងក្រៅ អាចត្រូវបានកំណត់ដោយសារការជ្រើសរើសរបៀបរស់នៅ ដូចជាទម្លាប់ទទួលទានគ្រឿងស្រវឹង ការជក់បារី របបអាហារ ការធ្វើលំហាត់ប្រាណ និងការគ្រប់គ្រងភាពតានតឹងជាដើម។

ក្នុងនាមជាវេជ្ជបណ្ឌិតផ្នែក អាយុវែង (Longevity) លោក Neil Paulin បានជួយបុគ្គលឆ្នើមៗ ដូចជា នាយកប្រតិបត្តិក្រុមហ៊ុន អត្តពលិក និងតារាល្បី ក្នុងការពង្រឹងសុខភាពរាងកាយ និងជួយឱ្យរូបរាងខាងក្រៅមើលទៅក្មេងជាងវ័យ។ លោកបានលើកឡើងថា «ការគេងមិនមានគុណភាព គឺជាកំហុសលេខ ១ ដែលនាំឱ្យមនុស្សឆាប់ចាស់មុនអាយុ។»

ជាមួយនឹងជីវិតដែលមានការវិវត្តន៍យ៉ាងលឿន និងមមារញឹករបស់យើង ទម្លាប់គេងមិនគ្រប់គ្រាន់ ត្រូវបានកើតឡើងជាញឹកញាប់។ ភស្ដុតាងនៃការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការគេងដែលមានគុណភាព គឺជាគន្លឹះ នៃការបង្កើតជីវិតដែលមានសុខភាពល្អ។

នៅពេលដែលយើងគេង រាងកាយរបស់យើង នឹងជួសជុលកោសិកា ដែលខូចខាត ដោយខ្លួនឯង។ ការគេងគ្រប់គ្រាន់ពី ៧ ទៅ ៨ម៉ោង ក្នុងមួយយប់ អាចជួយពង្រឹងសុខភាពកោសិកា និងជាលិកា មុខងារយល់ដឹងរបស់ខួរក្បាល ប្រព័ន្ធភាពស៊ាំ កម្រិតថាមពល និងសម្រួលដំណើរការរំលាយអាហារ។

ទន្ទឹមនឹងនេះ ការគេងមិនលក់អាចបណ្ដាលឱ្យមានបញ្ហាសុខភាពជាច្រើនដូចជា ជំងឺលើសឈាម ជំងឺធ្លាក់ទឹកចិត្ត ជំងឺធាត់ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ស្នាមជ្រួញ និងស្បែកឆាប់ចាស់ ការចុះខ្សោយមុខងារយល់ដឹងរបស់ខួរក្បាល និងការចុះខ្សោយប្រព័ន្ធភាពស៊ាំ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...