ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួនសម្រាប់សិស្សានុសិស្ស និស្សិត យុវជន និងសាធារណជន ។ អាហារូបករណ៍ផ្ដល់ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន២០កន្លែង សម្រាប់ការសិក្សាលើជំនាញ ៖ សិក្សាអន្តរជាតិ, ភាសាជប៉ុន, ភាសាថៃ, ជីវវិទ្យា, អភិវឌ្ឍន៍សហគមន៍ វិស្វកម្មបច្ចេកទេសព័ត៌មាន, វិស្វកម្មបរិស្ថាន, គីមីវិទ្យា, ភាសាអង់គ្លេស, ភាសាកូរ៉េ, ព័ត៌មានវិទ្យា, បរិស្ថាន, នគរូបនីយកម្ម, វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច សិក្សាអប់រំ និង អក្សរសាស្ត្រខ្មែរ ផុតកំណត់ទទួលពាក្យថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។

អាហារូបករណ៍១០០% នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន១២កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រលើជំនាញ ៖ គ្រប់គ្រង ទីផ្សារ សហគ្រិនភាព ហិរញ្ញវត្ថុនិងធនាគារ ហិរញ្ញវត្ថុនិងធានារ៉ាប់រង ហិរញ្ញវត្ថុនិងទីផ្សារមូលបត្រ គណនេយ្យ គណនេយ្យនិងពន្ធដារ គណនេយ្យនិងសវនកម្ម សេដ្ឋកិច្ច សេដ្ឋកិច្ចអភិវឌ្ឍន៍ទេសចរណ៍ បដិសណ្ឋារកិច្ច នីតិសាស្ត្រ រដ្ឋបាលសាធារណៈ ព័ត៌មានវិទ្យា ព័ត៌មានវិទ្យាអាជីវកម្ម វិស្វកម្មរ៉ូបូត និង​ ភាសាអង់គ្លេស នឹងផុតកំណត់ទទួលពាក្យថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញ ៖ ការគ្រប់គ្រង ពាណិជ្ជកម្មអន្តរជាតិ គ្រប់គ្រងពាណិជ្ជកម្មលក្ខណគ្រួសារ ហិរញ្ញវត្ថុ គ្រប់គ្រងធនាគារ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច ទីផ្សារ, Logistics & Supply Chain Management, ច្បាប់ពាណិជ្ជកម្ម, និង ការគ្រប់គ្រងបច្ចេកវិទ្យា ផុតកំណត់ទទួលពាក្យថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។

អាហារូបករណ៍១០០%នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន១២កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រលើជំនាញ ៖ នីតិសាស្ត្រ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ចអភិវឌ្ឍន៍ គ្រប់គ្រងធុរកិច្ច ធនាគារនិងហិរញ្ញវត្ថុ គណនេយ្យ សេដ្ឋកិច្ចព័ត៌មានវិទ្យា។ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញនីតិឯកជន រដ្ឋបាលសាធារណៈ ហិរញ្ញវត្ថុ គ្រប់គ្រង ផុតកំណត់ទទួលពាក្យថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។

អាហារូបករណ៍១០០% នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ចំនួន១៥កន្លែង ថ្នាក់បរិញ្ញាបត្រ Single Degree លើជំនាញ Cybersecurity, Digital Infrastructure, Artificial Intelligence, International Relations and Diplomacy, Business Administration, Law ផុតកំណត់ទទួលពាក្យថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។

អាហារូបករណ៍ ៥០% នៅសាកលវិទ្យាល័យធនធានមនុស្ស មិនកំណត់ចំនួន សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញ គ្រប់គ្រងធុរកិច្ច គ្រប់គ្រងគម្រោង វិទ្យាសាស្ត្រនយោបាយ សិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ នីតិសាស្ត្រ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច គណនេយ្យនិងហិរញ្ញវត្ថុ សវនកម្ម គ្រប់គ្រងធនធានមនុស្ស ធនាគារ និងហិរញ្ញវត្ថុ បង្រៀនភាសាអង់គ្លេស គ្រប់គ្រងការអប់រំនិងភាពជាអ្នកដឹកនាំ និងម៉ាឃិតធីង។ សម្រាប់ថ្នាក់បណ្ឌិត លើជំនាញ រដ្ឋបាលសាធារណៈ ទីផ្សារ គ្រប់គ្រងពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ ហិរញ្ញវត្ថុ វិទ្យាសាស្ត្រអប់រំ គោលនយោបាយសាធារណៈ នីតិអន្តរជាតិ វិទ្យាសាស្ត្រនយោបាយ នីតិសាស្ត្រ​ សេដ្ឋកិច្ច អភិវឌ្ឍន៍ជនបទ ផុតកំណត់ទទួលពាក្យថ្ងៃតី១៦ ខែកញ្ញា ឆ្នាំ២០២៥។

លក្ខខណ្ឌនៃការជ្រើសរើស ៖ បេក្ខជនស្នើថ្នាក់បរិញ្ញាបត្រត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ, ចំពោះបេក្ខជនស្នើអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬឯកសារបញ្ជាក់មានតម្លៃស្មើ។ ចំពោះការស្នើថ្នាក់បណ្ឌិត បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬឯកសារមានតម្លៃស្មើ។ ជាមួយគ្នានេះ បេក្ខជនត្រូវបំពេញលក្ខខណ្ឌចុះឈ្មោះប្រឡងដើម្បីចូលរៀន ដែលកំណត់ដោយគ្រឹះស្ថានសិក្សានីមួយៗ ហើយបេក្ខជនត្រូវឆ្លងកាត់ការប្រឡងដែលរៀបចំដោយក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ សម្រាប់ការចំណាយលើការចុះឈ្មោះចូលរៀន សេវារដ្ឋបាល និងលក្ខខណ្ឌផ្សេងៗរបស់គ្រឹះស្ថានសិក្សានីមួយៗជាបន្ទុករបស់បេក្ខជន ហើយបេក្ខជនជ័យលាភីអាហារូបករណ៍ត្រូវចូលរួមសកម្មភាពសង្គមនានារបស់ ស.ស.យ.ក រាជធានីភ្នំពេញ។

ឯកសារភ្ជាប់ដែលបេក្ខជនត្រូវមាន ៖ ពាក្យស្នើសុំអាហារូបករណ៍ ១ច្បាប់, ជីវប្រវត្តិសង្ខេប (បិទរូបថតថ្មី ៤x៦) ១ច្បាប់, សញ្ញាបត្របញ្ជាក់ការសិក្សាដែលបានបញ្ជាក់ខាងលើចំនួន១ច្បាប់, ថតចម្លងអត្តសញ្ញាណបណ្ណ ឬលិខិតបញ្ជាក់ដែលមានតម្លៃស្មើ១ច្បាប់, ថតចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ១ច្បាប់ រូបថតថ្មី (៤x៦) ថតពីមុខ គ្មានវែនតា និងមានផ្ទៃខាងក្រោយពណ៌ស ៣សន្លឹក។

បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសូមចូលទៅកាន់ https://drive.google.com/drive/mobile/folders/1RyFu6ME2XhbEjoiv1H_7KYQIzLT0hIzd?usp=drive_link ដើម្បីបំពេញ និង Upload ឯកសារទាំងអស់តាមរយៈតំណភ្ជាប់តាមសាកលវិទ្យាល័យនីមួយៗ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត