ឯកឧត្តម ហង្ស សុតសំភារ ​បង្ហាញទស្សនទាន៣ ដើម្បីលើក​កម្ពស់ស្ថាបត្យកម្ម​កម្ពុជា

ក្នុងពិធីបើកសិក្ខាសាលាស្ដីពីការបណ្តុះបណ្តាលផ្នត់គំនិតស្ថាបត្យកម្ម គំនិតផ្តួចផ្តើមសាលារៀនកម្ពុជា នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស) បានលើកឡើងពីទស្សនទាន៣សំខាន់ៗ ដើម្បីលើកកម្ពស់ស្ថាបត្យកម្មកម្ពុជា។

ឯកឧត្តម ហង្ស សុតសំភារ មានប្រសាសន៍ថា សិក្ខាសាលា ស្ដីពីការបណ្តុះបណ្តាលផ្នត់គំនិតស្ថាបត្យកម្ម គំនិតផ្តួចផ្តើមសាលារៀនកម្ពុជា និងការសម្ពោធកម្មវិធីស្ថាបត្យកម្មខ្មែរ រយៈពេលពេញមួយថ្ងៃនេះ បានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន និងជាឱកាសជូននិស្សិតស្ថាបត្យករ នគរូបនីយករ វិស្វករ ក៏ដូចជាសាស្រ្តាចារ្យ ចូលរួមចំណែកជួយដល់វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសចូលរួមកែលម្អសោភ័ណភាពសាលារៀន ការរៀបចំលំហសាធារណៈ ស្របតាមគោលនយោបាយស្ថាបត្យកម្មខ្មែរសហសម័យ។

ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ជាការចូលរួមលើក​កម្ពស់ស្ថាបត្យកម្ម​កម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញ​នូវ​ទស្សនទានសំខាន់ទាំង៣រួមមាន មុំទី១.ការគិត មុំទី២.ការគូរ និង មុំទី៣.ការអនុវត្ត។ ឯកឧត្តម ហង្ស សុតសំភារ ពន្យល់ថា មុំទាំង៣នេះ មានន័យថា ការគិត គឺមេ ដែលជាអ្នកដឹកនាំ ជាអ្នកផ្ដល់យុទ្ធសាស្ត្រ។ ការគូរ គឺជាអ្នកជំនាញ ដោយ​ឡែកការអនុវត្ត គឺជាអ្នកធ្វើ ជាអ្នកត្រូវសម្រេចលទ្ធផល។

“យើងទាំងអស់គ្នាគឺជាអ្នកធ្វើ ដូច្នេះ យើងត្រូវចាប់ផ្ដើមគិត ចាប់ផ្ដើមគូរ ចាប់ផ្ដើមធ្វើទាំងអស់គ្នា”។

ឯកឧត្តម ហង្ស សុតសំភារ រំពឹងថា ប្រធានបទសំខាន់ៗដែលវាគ្មិនបានធ្វើបទបង្ហាញ នឹងបានជាធាតុចូលដ៏សំខាន់សម្រាប់បំពេញបន្ថែមនូវអ្វីដែលសិស្សនិស្សិត ក៏​ដូចជា​ស្ថាបត្យករមាន។

សិក្ខាសាលាស្ដីពីការបណ្តុះបណ្តាលផ្នត់គំនិតស្ថាបត្យកម្ម គំនិតផ្តួចផ្តើមសាលារៀនកម្ពុជា មានគោលបំណងផ្សព្វផ្សាយអំពីគោលគំនិត នៃដំណើរស្ថាបត្យកម្មខ្មែរ ការរៀបចំពិព័រណ៌រូបភាពស្ថាបត្យកម្ម និងផ្សព្វផ្សាយពីគម្រោងគំនិតផ្តួចផ្តើមសាលារៀនកម្ពុជា ដែលផ្តោតសំខាន់លើការរៀបចំកែលម្អសោភណភាព មុខងារអគារ និងលំហបៃតងនៅតាមសាលារៀន។ សិក្ខាសាលានេះ បានប្រមូលផ្តុំថ្នាក់ដឹកនាំសាលា​រៀនចំនួន ២៥២សាលារៀន​នៅទូទាំង​រាជធានីភ្នំពេញ ក៏​ដូចជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ចំនួន៨ ដែលមាន​បណ្តុះបណ្តាលជំនាញស្ថាបត្យកម្ម សរុប​ចំនួនជាង ១៤០០នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...