អ្នកជំនាញស្ថាបត្យកម្ម ៖ អគារបៃតង ឬ Green Building មិនមែនគ្រាន់តែជាអគារដែលមានដាំដើមឈើជុំវិញទេ តែត្រូវ​គិតគូរពីបរិស្ថាន និងភាពសន្សំសំចៃ

តាមការសិក្សា គ្រប់សំណង់អគារ សម្ភារៈប្រើប្រាស់នៅក្នុងសកលលោកយើងនេះ សឹងតែ៤០%នៃធនធានធម្មជាតិបានយកមកកែច្នៃសម្រាប់ផលិតសម្ភារៈទាំងនោះ ដូចនេះការគិតគូរដល់ការប្រើប្រាស់ឡើងវិញ និងការគិតគូរពីការប្រើប្រាស់ឱ្យបានរយៈពេលវែង គឺជា​រឿង​ដែលត្រូវគិរគូរ​ដើម្បីចូលរួមថែរក្សាធនធានពិភពលោក និងផែនដី។ ជាក់ស្ដែង សំណង់អគារបច្ចុប្បន្ននៅជុំវិញពិភពលោកបានកំពុងងាកមកស្ថាបត្យកម្មបៃតង ដែលជាការគិតគូរអំពីពិភពលោកផងដែរ។

តើស្ថាបត្យកម្មបៃតងជាអ្វី?

លោក ជា ប៊ុនសៀង អនុនាយកដ្ឋានរៀបចំដែនដី លំនៅឋាន និងប្រជាសាស្ត្រ​ នៃអាជ្ញាធរជាតិសំបូរព្រៃគុក បានលើកឡើងថា ស្ថាបត្យកម្មបៃតង ឬ Green Building មិនមែនជាអគារបៃតងដែលមានដាំដើមឈើច្រើន​ ឬជាអគារដែលធ្វើឡើងពីដើមឈើ ឬធនធានធម្មជាតិផ្សេងៗនោះទេ ប៉ុន្តែស្ថាបត្យកម្មបៃតងជាការកសាងអគារឡើងដោយពាក់ព័ន្ធនឹងការរចនា ការសាងសង់ ដែលគោរពទៅតាមគោលការណ៍ និងការទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថាន និងធ្វើយ៉ាងណាកាត់បន្ថយការចំណាយធនធានធម្មជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃអគារទៅលើបរិស្ថាន និងលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់អ្នកប្រើប្រាស់។

លោក ជា ប៊ុនសៀង អនុនាយកដ្ឋានរៀបចំដែនដី លំនៅឋាន និងប្រជាសាស្ត្រ​ នៃអាជ្ញាធរជាតិសំបូរព្រៃគុក

លោកសាស្ត្រាចារ្យបន្ថែមថា សំណង់ផ្ទះ ឬអគារដែលអាចចាត់ចូលជាស្ថាបត្យកម្មបៃតង ជាការសិក្សាលើគម្រោងនីមួយៗ​តាំងពីការចាប់ផ្ដើម Design ប្លង់ រហូតដល់អគារនោះចាស់ទៅវិញ ដោយត្រូវសាងសងអគារបែបណាដែលអាចប្រើប្រាស់ហើយអាចទទួលបានអត្ថប្រយោជន៍ច្រើនជាងការចំណាយលើការទិញប្រព័ន្ធទឹក និងភ្លើងក្រោយ​សាងសង​រួចរាល់។ ក្នុងន័យនេះ លោកសាស្ត្រចារ្យបញ្ជាក់ថា ស្ថាបត្យកម្មបៃតង ត្រូវរួមបញ្ចូលចំណុចចាំបាច់មួយចំនួនដូចជា ការគិតគូរពីរូបរាងនៃសំណងអគារដែលមានរូបរាងច្នៃប្រឌិត មានខ្យល់ និងពន្លឹចេញចូលគ្រប់គ្រាន់ពីបរិយាកាសធម្មជាតិ និងជាអគារដែលអាចជួយសន្សំសំចៃ និងការពារដល់ពិភពលោកផងដែរ។

លោកសាស្ត្រាចារ្យ ឆ័យ កាណូ ព្រឹទ្ធបុរសរងមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក៏បានលើកឡើងថា ស្ថាបត្យកម្មបៃតង ដែលមានស្តង់ដារ និងជាប់ឈ្មោះជាស្ថាបត្យកម្មបៃតងគឺជាសំណង់អគារដែលមាន៣ចំនុច រួមមាន ការសន្សំសំចៃថាមពល ការសន្សំសំចៃសំភារៈ និងការរចនាផ្នែកខាងក្នុងនៃអគារដែលមានគុណភាពខ្ពស់ និងរក្សាបរិស្ថាន។

លោកសាស្រ្តាចារ្យ ឆ័យ កាណូ បន្ថែមថា ការសន្សំសំចៃទាំងនោះអាចកើតឡើងបានអាស្រ័យទៅលើផ្នែកដំបូងនៃការកសាងនោះ គឺការគិតគូផ្នែករចនាប្លង់នៃអគារ នៅពេលណាដែលអគារសាងសងបានត្រឹមត្រូវ មានពន្លឺ និងខ្យល់គ្រប់គ្រាន់ នោះអគារនឹងមិនមានតម្រូវការប្រើប្រាស់ថាមពលច្រើន ហើយការសាងសង់ក៏កាត់បន្ថយក្នុងការចំណាយវត្ថុធាតុដើមច្រើនផងដែរ។

“ការរក្សាកម្រិតសីតុណ្ហភាពក្នុងអគារឱ្យត្រជាក់មួយអង្សារសេ អាចជួយកាត់បន្ថយការចំណាយលើថ្លៃថាមពលចំនួន១០%”

ព្រឹទ្ធបុរសរងរូបនេះបន្តថា ក្រៅពីការរចនាប្លង់អគារបានស្អាត មានផាសុកភាព បង្កភាពងាយស្រួល និងចំណេញហើយ ស្ថាបត្យកម្មបៃតង ក៏ត្រូវមានការរចនាបន្ថែមនូវរុក្ខជាតិមួយចំនួនដែលអាចជួយបន្សុតខ្យល់ក្នុងបន្ទប់ ឬអគារជាដើម។

គួរជម្រាបថា ការលើកឡើងរបស់សាស្ត្រាចារ្យទាំងពីររូប គឺធ្វើ​ឡើងនៅក្នុងកម្មវិធីពិព័រណ៍ វិចិត្រសាល​ស្ថាបត្យ​កម្មកម្ពុជា ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម​ និង​សំណង់ កាលពីចុងខែវិច្ឆិកាកន្លងទៅថ្មីៗនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *