លោក មឿន ចន្រ្ទា ៖ ដើម្បីជ្រើសរើស​ជំនាញ​សិក្សា​ឱ្យ​ត្រឹម​ត្រូវ​ យុវជន​ត្រូវ​គិត​ដល់​កត្តាចំនួន៣

ភ្នំពេញ – ការជ្រើសរើសជំនាញសិក្សា​ក្រោយ​បញ្ចប់​ថ្នាក់មធ្យមសិក្សា គឺជា​រឿង​ដ៏​សំខាន់​ដែល​​យុវជន ក៏​ដូចជា​សិស្សា​នុសិស្សត្រូវ​គិត​គូរ​ឱ្យ​បានច្បាស់​លាស់ ព្រោះថា ប្រសិន​បើ​ជ្រើស​រើស​ជំនាញខុស វា​អាច​នឹង​ហុចផល​មិន​ល្អនៅ​ពេល​ណាមួយ។ ដូច្នេះ តើ​យុវជន​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច ដើម្បី​អាចជ្រើសរើស​ជំនាញ​ដែល​ត្រឹម​ត្រូវសម្រាប់អាជីពរបស់ខ្លួន​នៅថ្ងៃអនាគត?

លោក មឿន ចន្រ្ទា ប្រធាន​ដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត​ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង​ជា​អ្នក​ប្រឹក្សា​យោបល់ក្នុង​ការ​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​សាកលវិទ្យាល័យ បាន​លើក​ឡើងថា ដើម្បីអាចឱ្យ​កា​រសម្រេច​ចិត្ត​​ជ្រើសរើស​ជំនាញ​អាជីពបានត្រឹមត្រូវ យុវជន ឬសិស្សានុសិស្ស ត្រូវ​គិត​ពីកត្តា៣សំខាន់ៗជាមុនសិន។

បើតាមលោក មឿន ចន្រ្ទា កត្តា៣សំខាន់ៗ​ដែលយុវជន​គួរ​គិត​មុន​នឹង​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ​សិក្សា​នោះ​រួមមាន ៖

ទី១. ចំណង់ចំណូលចិត្ត ៖ ចំណង់ចំណូលចិត្ត ឬក៏​អាចហៅថា ឧបនិស្ស័យ គឺជា​កត្តាដំបូង​ដែល​យុវជនត្រូវ​គិត និងរកឱ្យ​ឃើញថា ខ្លួន​មាន​ចង់ធ្វើទៅ​លើ​ការងារ​ប្រភេទណា? សិស្សានុសិស្ស ឬយុវជន អាច​សាកល្បង​ក្រឡេក​មើលខ្លួន​ឯង មើល​បរិស្ថានជុំវិញ ដូចជា បង ពូមីង ឬអ្នកជិតខាងថា តើពួកគាត់បម្រើ​ការងារ​នៅអង្គភាព ឬក្រសួងណា ហើយ​ការងារ​របស់​ពួកគាត់យ៉ាងដូចម្តេច? ហើយចាប់ផ្តើម​គិត​មើលលើខ្លួន​ឯងថា តើយើងស្រឡាញ់ការងារ​ទាំងនោះ ឬក៏​អត់?

តាមលោក មឿន ចន្រ្ទា ការសម្រេចចិត្ត​រៀន​លើជំនាញ​ណាមួយ ត្រូវ​ច្បាស់ថា ការងារដែល​យើងនឹង​ធ្វើ​នាពេលអនាគត វា​ជា​សកម្មភាព​ដែល​យើង​ស្រឡាញ់។

លោក មឿន ចន្រ្ទា

“នៅពេល​ដែលយើង​ស្រឡាញ់អាជីពណាមួយ ចូលចិត្ត​អាជីពណាមួយ ដូច្នេះ​ពេលរើសជំនាញ គឺអត់ពិបាកនោះទេ ពោល​គឺនឹងជ្រើសរើសជំនាញ​ណា ដែលយើងចង់ក្លាយជា​បុគ្គលនោះ”

ទី២. សមត្ថភាព ៖ ក្រោយ​ពីកំណត់​ចំណង់ចំណូលចិត្ត នៃការងារ​ដែលចង់ធ្វើ​ហើយ យុវជន​ត្រូវ​មើលលក្ខខណ្ឌ​ទៅ​លើ​មុខ​វិជ្ជាដែលពាក់ព័ន្ធនឹង​ជំនាញនោះ ។ បើតាម​លោក មឿន ចន្រ្ទា យុវជន ឬសិស្សានុសិស្សត្រូវ​ដាក់សំណួរ​ខ្លួន​ឯងថា តើជំនាញ​ដែល​ចង់​រៀន​នោះ យើងមានសមត្ថភាព ឬលក្ខខណ្ឌ​អាច​ចូលរៀន​បាន ឬនៅ? ប្រសិន​បើ​មិន​ទាន់​មាន គឺ​ត្រូវ​ខិតខំ​រៀនបន្ថែមដើម្បីអាច​មានធាតុចូលអាច​រៀន​នឹងគេចេះ ក្លាយ​ជា​អ្នក​ឯកទេស​មួយច្បាស់លាស់។

លោក មឿន ចន្រ្ទា

“ក្រោយពីដឹងចំណូលចិត្ត​របស់យើង​ទៅ​លើ​ការងារប្រភេទណាហើយ តើយើង​មាន​ចំណេះដឹង សមត្ថភាព​លើមុខវិជ្ជា​ដែលសំខាន់ ដែលយើងត្រូវសិក្សា​លើជំនាញ​ដែល​យើង​ចូលចិត្ត ឬទេ?​ បើសិនជាអត់មាន គឺត្រូវ​តែខំប្រឹងបន្ថែម​ឱ្យ​បាន​លឿន ប្រសិន​បើគេដើរ យើងត្រូវរត់”

ទី៣. ឱកាសទីផ្សារ​ការងារ ៖ វាជាកត្តាសំខាន់​ដែល​យុវជន​ត្រូវគិត និង​មិន​ត្រូវ​មើលរំលង​នោះ​ឡើយ ។ បើតាម​លោក មឿន ចន្រ្ទា ត្រង់ចំណុចនេះ យុវជន​ ក៏ដូចជាសិស្សានុសិស្ស ត្រូវ​សម្លឹងមើលថា ជំនាញអ្វី​ដែលជា​តម្រូវ​ការ​ទីផ្សារ​ការងារ​នាពេលបច្ចុប្បន្ន? ជាមួយ​គ្នា​​ក៏​ត្រូវ​សម្លឹង​មើលពីការ​ប្រែប្រួល ពីការ​វិឌ្ឍន៍នៃសង្គមជាតិ​របស់​យើង​ផងដែរ ដើម្បីយើង​អាច​សម្របខ្លួន​ទៅ​ហ្នឹង​មុខវិជ្ជានោះ។

លោក មឿន ចន្រ្ទា

“ជំនាញទាំងអស់គឺសុទ្ធសឹងតែមានទីផ្សារការងារ គ្រាន់តែជំនាញខ្លះ​ មាន​តម្រូវការ​ទីផ្សារ​ការងារ​ខ្ពស់ជាងជំនាញដទៃទៀត… អញ្ចឹង​យើង​ត្រូវ​សម្លឹង​មើលថា អ្វីជា​ឱកាស​ការងារ​អាទិភាព​ ហើយអាទិភាពជា​ឱកាស​ការងារ​នោះ វាត្រូវ​នឹង​អ្វីដែល​យើង​ចង់ យើងស្រឡាញ់ ឬក៏​អត់?”

​យ៉ាងណាក៏ដោយ បើតាម​លោក មឿន ចន្រ្ទា ប្រសិនបើមាន​ឱកាស​ទីផ្សារការងារ តែប្រសិន​បើ​យើងបាត់បង់សមត្ថភាព បាត់បង់ចំណង់ចំណូលចិត្ត ក៏មិន​អាច​ទទួល​យក​បានដែរ ។ លោកថា អ្នក​ដែលធ្វើការ​នៅ​កន្លែង​ដែល​មិន​ពេញចិត្ត ដើម្បីតែទីផ្សារ​ការងារ​ នោះ​ការងារនឹង​មិន​មានលទ្ធផលល្អឡើយ តែផ្ទុយ​ទៅវិញ ប្រសិន​បើ​យើង​ធ្វើ​ការ​នៅ​កន្លែង​មួយ​ដែល​ស្រឡាញ់ ហើយ​យើង​មានសមត្ថភាព មានន័យថា យើង​អភិវឌ្ឍវិជ្ជាជីវៈកាន់តែ​ល្អទៅៗ ពីមួយ​ឆ្នាំទៅមួយ​ឆ្នាំ រហូត​ដល់​អាច​បង្កើត​ឱ្យ​មានលទ្ធផល​មួយ​ខ្ពស់ និងមានគុណភាពទៀត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។