ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងវប្បធម៌ នៃការជជែក និងផ្តល់យោបល់ជាសាធារណៈ និងដើម្បីលើកកម្ពស់មូលធនមនុស្ស, វិទ្យាស្ថានសិក្សាចិន សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា នឹងផ្តល់ឱកាសដល់យុវជនដើម្បីបញ្ចេញសមត្ថភាពវោហាស័ព្ទ តាមរយៈការប្រកួតក្រោមប្រធានបទ “ឥទ្ធិពលនៃគ្រឿងស្រវឹង”។
លក្ខខណ្ឌនៃការប្រកួត ៖ យុវជនដែលមានចំណាប់អារម្មណ៍ចង់ចូលរួមប្រកួត ត្រូវបង្កើតក្រុមដែលមានចំនួន ៣នាក់ ហើយសរសេរអត្ថបទមួយអំពី “ឥទ្ធិពលនៃគ្រឿងស្រវឹង”។ អត្ថបទត្រូវប្រើទំហំ A4 ពុម្ពអក្សរ Khmer OS Siem reap 12pt និងមិនលើសពី ២ទំព័រ។ បេក្ខជនត្រូវមានអាយុ ១៥ឆ្នាំ ដល់ ៣០ឆ្នាំ (មិនមែនជាភ្នាក់ងារក្រុមហ៊ុនគ្រឿងស្រវឹង និងថ្នាំជក់)។
ខ្លឹមសារ
- ស្ថានភាពនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅកម្ពុជា
- ផលប៉ះពាល់នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅលើកុមារ យុវជន និងសង្គម
- ដំណោះស្រាយដើម្បីកាត់បន្ថយឥទ្ធិពល នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់កុមារ យុវជន និងសង្គមទាំងមូល។
ការទទួលអត្ថបទនឹងធ្វើឡើងចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ តាមរយៈលេខតេឡេក្រាម 096 852 3389, 098 217 316។

អត្ថបទល្អបំផុតចំនួន៨ នឹងត្រូវជ្រើសរើសចូលរួម វគ្គនិយាយជាសាធារណៈពាក់កណ្តាលផ្តាច់ព្រ័ត ហើយជ័យលាភីលេខ១ នឹងទទួលបាន មេដាយជ័យលាភី ថវិកា៣លាន ២០ម៉ឺនរៀល និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី, ជ័យលាភីលេខ២ នឹងទទួលបាន មេដាយជ័យលាភី ថវិកា២លាន៤០ម៉ឺនរៀល និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី ហើយជ័យលាភីលេខ៣ ទទួលបានមេដាយជ័យលាភី ថវិកា ១លាន៦០ម៉ឺនរៀល និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី។
ជាមួយគ្នានេះ ក៏មាន រង្វាន់លើកទឹកចិត្ត ដោយទទួលបានថវិកា ៤០ម៉ឺនរៀល និងវិញ្ញាបនបត្របញ្ជាក់ការចូលរួម៕






























