ចំណាយពេលម្នាក់ឯងអាចជារឿងល្អចំពោះសុខភាពផ្លូវចិត្ត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

មនុស្សតែងមានការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួន ព្រោះវាបានផ្តល់នូវអារម្មណ៍គាំទ្រគ្នាទៅវិញទៅមក។ តែយ៉ាងណា ការមានទំនាក់ទំនងល្អជាមួយខ្លួនឯង ក៏ជាចំណែកមួយពុំអាចខ្វះបានក្នុងការឆ្លុះបញ្ចាំងអំពីភាពលូតលាស់ផ្ទាល់ខ្លួនដែរ។ ការនៅម្នាក់ឯងហើយមានសកម្មភាពជាក់លាក់ក្នុងការអនុវត្តបានផ្តល់នូវភាពវិជ្ជមានជាច្រើន ដោយសកម្មភាពទាំងនោះមានដូចជា ទៅមើលកុន ដើរកម្សាន្ត ញ៉ាំអាហារនៅខាងក្រៅ ចំណាយពេលនៅផ្ទះ និងការចាប់ផ្តើមសកម្មភាពដែលស្ថិតក្នុងចំណូលចិត្តផ្ទាល់ខ្លួន។ ការមានទំនាក់ទំនងជាមួយខ្លួនឯង គឺជាដើមចមនាំឱ្យយើង​មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ​ប្រសើរ​ជាង​មុន មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រឈមនឹង​ភាព​តានតឹង និងដឹងពីរបៀបថែទាំខ្លួនឯង។

តាមរយៈគេហទំព័រ The Ipaper បានបង្ហាញសកម្មភាពដែលមានប្រសិទ្ធភាព៥ចំណុច គួរធ្វើពេលនៅម្នាក់ឯង ដើម្បីជំរុញសុខភាពផ្លូវចិត្តឱ្យកាន់តែរឹងមាំ។

១. ទៅមើលភាពយន្ត ៖ ធ្លាប់មើលកុនម្នាក់ឯងទេ? ចំពោះអ្នកទម្លាប់ដើរមានគ្នា ការទៅមើលកុនម្នាក់ឯងពុំមែនជាសកម្មភាពគួរឱ្យរីករាយពេកទេ យ៉ាងណាវាជាការអនុវត្តមួយដែលផ្តល់នូវមេរៀនជីវិត។ ភាពក្លាហានក្នុងការដើរហើរ និងជាពេលនាំឱ្យស្គាល់អ្វីទៅជាប្រភេទរឿងស្ថិតនៅក្នុងចំណង់ចំណូលចិត្ត មានភាពម្ចាស់ការដើម្បីទិញសំបុត្រ និងការជ្រើសទីតាំងដែលស្របនឹងតម្រូវការផ្ទាល់ខ្លួន កត្តាទាំងនេះកាន់តែធ្វើឱ្យស្គាល់ខ្លួនឯងច្រើនជាងមុន ហើយផ្តល់ភាពងាយស្រួលក្នុងការសម្រេចចិត្តជ្រើសរើសអ្វីមួយដែលជារបស់ខ្លួនឯង។

២. ចេញក្រៅផ្ទះ ឬដើរកម្សាន្ត ៖ មិនថាឆ្ងាយ ឬជិតទេ ការចេញក្រៅផ្ទះ ឬការដើរកម្សាន្តម្នាក់ឯង តែងផ្តល់អត្ថប្រយោជន៍លើសពីភាពរីករាយ ដូចជាការស្គាល់កន្លែងថ្មីៗ ដឹងពីវប្បធម៌ចម្រុះ បង្កើតអនុស្សាវរីយ៍ បង្កើនភាពបត់បែន ការសម្របខ្លួន ដែលជារួមគឺការដើរទៅក្រៅពុំមែនគ្រាន់តែជាការកម្សាន្តទេ ប៉ុន្តែជាការវិនិយោគចំពោះបទពិសោធន៍ជីវិត។ បន្ថែមពីនោះ ការចេញក្រៅ គឺជាឱកាសជួបមនុស្សថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ជាមួយមនុស្សដែលមានសក្តានុពលខុសៗគ្នា ក៏ដូចជាជំនាញក្នុងការយល់ពីអ្នកដទៃផងដែរ។

៣. ទទួលទានអាហារក្រៅផ្ទះ ៖ នៅក្នុងបរិបទខ្លះ ផ្នត់គំនិតសង្គមបានដាក់សម្ពាធទៅកាន់ក្រុមមនុស្សដែលចេញទៅបរិភោគខាងក្រៅថា ជាក្រុមមនុស្សឯកោ ទាំងដែលកាពិតជាក់ស្ដែងការទទួលទានម្នាក់ឯង ឬទទួលទានមានគ្នា សុទ្ធសឹងតែជាជម្រើសរបស់មនុស្សម្នាក់ៗ។ កាលដែលមានឱកាសទទួលទានអាហារម្នាក់ឯង ជាកត្តានាំឱ្យមានពេលវេលាគ្រប់គ្រាន់ក្នុងការសង្កេតបរិយាកាសជុំវិញខ្លួន ជាឱកាសក្នុងការទៅទីកន្លែងដែលខ្លួនពេញចិត្ត កាត់បន្ថយភាពក្រែងចិត្តពីសំណាក់អ្នកដទៃ និងជាពេលវេលាមួយក្នុងការស្វែងរកចំណង់ចំណូលចិត្តមុខម្ហូបផ្ទាល់ខ្លួន។​

៤. ចំណាយពេលនៅផ្ទះ ៖ ​ការរស់នៅប្រចាំថ្ងៃ ពោរពេញទៅដោយការរំខានពីមជ្ឈដ្ឋានចម្រុះ ដែលតម្រូវឱ្យត្រូវចំណាយពេលខ្លះនៅកន្លែងមួយដែលមានភាពស្ងប់ស្ងាត់ ហើយទីតាំងដែលមានសុវត្ថិភាព និងជាស្ងប់បំផុតគឺផ្ទះ ឬទីស្នាក់អាស្រ័យផ្ទាល់ខ្លួនតែម្តង។ ការផ្តល់ឱកាសឱ្យខ្លួនឯងសម្រាកនៅផ្ទះពេញមួយថ្ងៃ បាននាំឱ្យស្មារតីមានការផ្តោត និងផ្ចង់ជាមួយខ្លួនឯងខ្ពស់ជាងមុន។

៥. បង្កើតសកម្មភាពបន្ថែម ៖ មានសកម្មភាពច្រើន ដើម្បីធ្វើឱ្យរាងកាយកាន់តែរវល់ ដែលជាចំណែកមួយជួយឱ្យស្ថិតនៅក្នុងបច្ចុប្បន្នភាព ហើយដើម្បីឱ្យការចំណាយពេលម្នាក់ឯងកាន់តែមានប្រសិទ្ធភាពបន្ថែម គប្បីធ្វើសកម្មភាពដែលជាចំណូលចិត្តផ្ទាល់ខ្លួន ទោះវាមិនផ្តល់ជាចំណូលភ្លាមៗ ឬវាមិនពាក់ព័ន្ធនឹងការងារស្នូលក៏ដោយ។ ការមានពេលខ្លះធ្វើសកម្មភាពឆ្លើយតបនឹងចំណង់ផ្ទាល់ខ្លួន ជាការបំពេញបន្ថែមនូវសុភមង្គល ក៏ដូចជាការបង្កើនភាពច្នៃប្រតិដ្ឋបន្ថែមទៅក្នុងការងារនិងការសិក្សា៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *