បរទេស ៖ ជាទូទៅយើងប្រាកដជាដឹងហើយថា បន្ទះសូឡាត្រូវការស្រូបនូវពន្លឺព្រះអាទិត្យដើម្បីបង្កើតជាថាមពលអគ្គិសនី ដូច្នេះទីតាំងដែលត្រូវដាក់បន្ទះសូឡាក៏តម្រូវឱ្យអាចទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ចុះបើកម្តៅនៃពន្លឺព្រះអាទិត្យខ្លាំង តើវានឹងធ្វើឱ្យប៉ះពាល់ដល់ការស្រូបពន្លឺរបស់បន្ទះសូឡាដែរ ឬទេ?
យោងទៅតាម Weforum បានបង្ហាញថា សីតុណ្ហភាពក្តៅអាចកាត់បន្ថយប្រសិទ្ធភាព នៃបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ ១០% ទៅ ២៥%។ ជាទូទៅ បន្ទះសូឡាត្រូវបានធ្វើតេស្តនៅសីតុណ្ហភាព ២៥ អង្សាសេហើយជាទូទៅមានសីតុណ្ហភាពចន្លោះពី ១៥ អង្សាសេ ដល់ ៣៥ អង្សាសេ។ ប៉ុន្តែតាមប្រភពមកពី EnergySage បាននិយាយថា បន្ទះស្រូបពន្លឺព្រះអាទិត្យអាចឡើងកំដៅរហូតដល់ ៦៥ អង្សាសេ។

ទោះជាយ៉ាងណាក៏ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យអាចនឹងមានបញ្ហា ប្រសិនបើអាកាសធាតុក្តៅខ្លាំង ដែលផលប៉ះពាល់នៃកំដៅនៅលើបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ គឺទាក់ទងនឹងច្បាប់នៃទែរម៉ូឌីណាមិក – វិទ្យាសាស្រ្ត នៃកំដៅ និងរបៀបដែលវាមានឥទ្ធិពលដល់វត្ថុ។ នៅពេលដែលសីតុណ្ហភាពកើនឡើង អេឡិចត្រុងទាំងនេះអាចលោតជុំវិញខ្លាំងពេក ហើយវានឹងកាត់បន្ថយវ៉ុល ឬបរិមាណអគ្គិសនីដែលបានបង្កើត។ កំដៅខ្លាំងពេកនឹងកាត់បន្ថយប្រសិទ្ធភាពនៃបន្ទះស្រូបពន្លឺព្រះអាទិត្យប្រមាណជា ០.៥ ភាគរយនៅរាល់ពេលដែលសីតុណ្ហភាពកើនឡើង។
ដូច្នេះ ប្រសិនបើលោកអ្នកតម្លើងបន្ទះសូឡានៅលើដំបូល គួរតែពិចារណាក្នុងការទុកចន្លោះដើម្បីភាពត្រជាក់ ឧទាហរណ៍ ការដាក់ ឬ តម្លើងបន្ទះស្រូបពន្លឺព្រះអាទិត្យ គួរតែមានគម្លាត ២ ឬ ៣ អ៊ីញពីដំបូល ដែលវាអាចធ្វើឱ្យបន្ទះសូឡាអាចស្រូបភាពត្រជាក់បាន ហើយការប្រើប្រាស់បន្ទះស្រូបពន្លឺព្រះអាទិត្យ ក៏គួរជ្រើសរើសពណ៌ស្រាល ដែលវាក៏អាចកាត់បន្ថយបរិមាណកំដៅផងដែរ។

សូមបញ្ជាក់ដែរថា បន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យមិនមែនជាប្រព័ន្ធថាមពលតែមួយគត់ដែលរងផលប៉ះពាល់ ដោយសីតុណ្ហភាពខ្ពស់នោះទេ រោងចក្រថាមពលនុយក្លេអ៊ែរ និង ប្រភេទរុក្ខជាតិដែលត្រូវការកម្ដៅផ្សេងទៀត ក៏អាចរងផលប៉ះពាល់ផងដែរ។ នៅប្រទេសបារាំង រលកកំដៅបានកាត់ផ្តាច់ចរន្តអគ្គិសនីពីរោងចក្រថាមពលនុយក្លេអ៊ែរចំនួនពីរ ហើយក៏បានធ្វើឱ្យឡើងកម្តៅ ទន្លេ Rhône ក្បែរនោះ ដែលធ្លាប់ធ្វើឱ្យម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរត្រជាក់។
យ៉ាងណាក៏ដោយ ឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យកំពុងអភិវឌ្ឍនវានុវត្តន៍បច្ចេកវិជ្ជារបស់ខ្លួន ដោយធ្វើយ៉ាងណាជួយឱ្យបន្ទះស្រូបពន្លឺព្រះអាទិត្យអាចដំណើរការបានក្នុងស្ថានភាពលំបាកបំផុត ហើយអ្នកស្រាវជ្រាវថែមទាំងកំពុងស្វែងយល់បន្ថែមទៀត ពីរបៀបដែលបន្ទះសូឡាអាចដំណើរការនៅពេលយប់ទៀតផង៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។
ឱកាសចូលរួមកម្មវិធីទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/07/2025
សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានប្រកាសជ្រើសរើសនិស្សិតចំនួន១០រូប ដើម្បីទៅចូលរួមទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/04/2023
កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...
អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេសឥណ្ឌា ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/03/2026
រដ្ឋាភិបាលឥណ្ឌា បានប្រកាសផ្តល់អាហារូបករណ៍ពេញលេញសម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសឥណ្ឌា តាមរយៈក្រុមប្រឹក្សាសម្រាប់ទំនាក់ទំនងវប្បធម៌ឥណ្ឌា។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...
ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2023
វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...
ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/06/2024
ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...
អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2023
ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...





























