ជ័យលាភីលេខ១ ក្នុងការ​រចនា “លំនៅដ្ឋានតម្លៃសមរម្យ” បង្ហាញគំនិតស្ថាប​ត្យកម្ម​ដែលគិតពីផាសុកភាព និង​ការ​រស់នៅជា​សហគមន៍

ក្រុមម្ចាស់ជ័យលាភីលេខ១ នៃការប្រកួតគំនិតស្ថាបត្យកម្ម លើប្រធានបទ “លំនៅដ្ឋានមានតម្លៃសមរម្យ” ដែលសុទ្ធសឹងតែជាស្ថាបត្យករវ័យក្មេង បានបង្ហាញពីគំនិត​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍ ក្នុងការ​សង់លំនៅដ្ឋាន​តម្លៃសមរម្យ ដោយ​បានគិត​ទៅ​ដល់ផាសុកភាពរបស់អ្នករស់នៅ បរិស្ថានបៃតង ការ​រស់នៅជាសហគមន៍ ព្រមជាមួយ​តម្លៃដ៏សមរម្យដោយគិតគូរ​ដល់​អ្នក​មានជីវភាព​សមរម្យ និងជីវភាព​កម្រិតទាប។

កញ្ញា កែន មណីនាថ និស្សិតស្ថាបត្យកម្ម មកពី​សាកលវិទ្យាល័យលីមកុកវីង ជាសមាជិកក្រុម​និយាយថា សម្រាប់គម្រោងលំនៅឋានតម្លៃសមរម្យនេះ ក្រុមរបស់ខ្លួន​បាន​ឱ្យ​ឈ្មោះថា The Belong House ។ គម្រោង​នេះ គឺផ្ទះមានតម្លៃតែត្រឹម ៣ម៉ឺនដុល្លារប៉ុណ្ណោះ ដោយ​បានគិតគូរទាំងសម្ភារៈ កម្លាំងពលកម្ម ដី និងលក្ខណៈរបស់ទីផ្សារ។ មណីនាថ បញ្ជាក់ថា គោលគំនិតសំខាន់ក្នុងគម្រោងលំនៅឋាននេះមានចំនួន ៥ រួមមាន ៖ ១.ការរស់នៅប្រកបដោយផាសុកភាព, ២.ការគិតលើលំហ និងតម្លៃ, ៣.ភាពយូរអង្វែង, ៤.ការរស់នៅជាសហគមន៍ និង ៥.វប្បធម៌ និងស្ថាបត្យកម្មខ្មែរ។

គម្រោងលំនៅឋានតម្លៃសមរម្យ ឈ្មោះថា The Belong House

ដោយឡែកបើនិយាយពីលក្ខណៈពិសេសរបស់ផ្ទះនេះ គឺធ្វើនៅលើដីឡូត៍ដែលមានប្រវែង ៩គុណនឹង២០ម៉ែត្រ ហើយរក្សាទុកដីឱ្យនៅសល់ ៥គុណនឹង៤ម៉ែត្រ ក្នុងនោះលំហខាងមុខមានប្រវែង៥ម៉ែត្រ លំហខាងក្រោយ៤ម៉ែត្រ និងលំហសងខាង២ម៉ែត្រ។ ផ្ទះនេះបានបែងចែកចេញជា២ជាន់ ដោយជាន់ខាងក្រោមជាលំហទូលាយ និងជាន់ខាងលើជាបន្ទប់សម្រាប់រស់នៅ។ លើសពីនេះ ក៏បានសិក្សាទៅលើអាកាសធាតុដើម្បីឱ្យមានខ្យល់ចេញចូលទៅក្នុងផ្ទះផងដែរ។

លោក អាង ម៉េងលាង និស្សិតផ្នែកស្ថាបត្យកម្ម នៃវិទ្យាស្ថានស៊ីតិក ជាសមាជិកក្រុម បានបន្ថែមថា គំនិតនៃការរចនាលំនៅឋានតម្លៃសមរម្យនេះ គឺរៀបចំយ៉ាងណាឱ្យគ្រួសារផ្សារភ្ជាប់ទំនាក់ទំនងគ្នាបានល្អ ហើយ​ជាមួយ​គ្នា​លំនៅឋាននេះ​ ក៏ផ្ដល់ភាពងាយស្រួលក្នុងការបង្កើតអាជីវកម្មខ្នាតតូច ឬពង្រីកអាជីវកម្ម ក៏ដូចជាការកែលម្អបន្ថែមនាពេលអនាគត។

លោក អាង  ម៉េងលាង និស្សិតឆ្នាំទី៤ ផ្នែកស្ថាបត្យកម្ម នៃវិទ្យាស្ថានស៊ីតិក

ចំពោះការ​គិតគូរពីបរិស្ថាន លំនៅឋាន​តម្លៃសមរម្យនេះ ​បានរចនាឱ្យមានលំហបៃតងនៅជុំវិញផ្ទះ ផ្ដល់ជាកន្លែងដាំដំណាំហូបផ្លែផ្សេងៗ ដែលជាផ្នែកជួយសន្សំសំចៃថវិកា ហើយ​នៅ​ផ្នែកខាងក្នុងផ្ទះប្រើបង្អួច និងទ្វារកញ្ចក់បត់បាន និងមានកម្ពស់ខ្ពស់ ដើម្បីឱ្យសមាជិកគ្រួសារងាយស្រួលនិយាយទាក់ទងគ្នា។

បើនិយាយអំពីតួផ្ទះវិញ ផ្ទះតម្លៃសមរម្យនេះ នៅផ្នែកជាន់ខាងក្រោមត្រូវ​បាន​រៀបចំឱ្យមានផ្ទះបាយនៅខាងក្រោយ ដោយកាត់ផ្ដាច់ពីបន្ទប់ទឹកមួយទៀត ដើម្បីកាត់បន្ថយផ្សែង និងក្លិនរំខាន។ ចំណែកនៅជាន់ខាងលើ ជាបន្ទប់មេគ្រួសារមានទីតាំងនៅខាងមុខ និងមានរានហាល ដើម្បីភ្ជាប់ជាមួយធម្មជាតិ និងមានបន្ទប់ទឹកនៅចំណុចកណ្ដាល។ សម្រាប់បន្ទប់កូនៗត្រូវ​បានរចនា​ឱ្យ​នៅខាងក្រោយ មានតុរៀនដែលភ្ជាប់ជាមួយធម្មជាតិ។

គម្រោងលំនៅឋានតម្លៃសមរម្យ ឈ្មោះថា The Belong House

យ៉ាងណាក៏ដោយ បើតាមប្រសាសន៍​របស់ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លំនៅឋាន ជាកត្តាសុភមង្គល ដូច្នេះស្ថាបត្យករត្រូវធ្វើយ៉ាងណាដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនទូទៅ ដោយគិតទាំងបរិស្ថានជុំវិញ និងតម្លៃសមរម្យ។

គួរជំរាបជូនថា ការប្រកួត​លើការសិក្សាប្លង់ស្ថាបត្យកម្មលំនៅដ្ឋានដែលមានតម្លៃសមរម្យ បានធ្វើឡើង​កាលពីកំឡុង​ខែសីហាកន្លងទៅថ្មីៗនេះ ដោយផ្តោត​ទៅលើទស្សនៈសុខដុមរមនាបុរីជនបទ បរិយាបន្ន សុខុមាលភាព នវានុវត្ដន៍ និងបរិយាកាសរស់នៅដ៏ល្អត្រកាល។ ការប្រកួតនេះគាំទ្រ​ដោយ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *