ក្រសួងសុខាភិបាលចេញរបាយការណ៍ដំបូង​ពាក់ព័ន្ធនឹងបញ្ហា​សុខភាពកុមារ និងបរិស្ថាននៅកម្ពុជា

ក្រោមការគាំទ្រពីយូនីសេហ្វ កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល ​បានចេញផ្សាយរបាយការណ៍ស្ដីពី​សុខភាពកុមារ និងបរិស្ថាន​ ​ដែលជារបាយការណ៍​ដំបូង​ពាក់ព័ន្ធនឹងបញ្ហា​សុខភាពកុមារ និងបរិស្ថាននៅកម្ពុជា ។ របាយការណ៍នេះ ​មានការចូលរួម​ពីជាង ២៩ក្រសួង និងមន្ទីរនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំង ​ក្រសួង​សុខាភិបាល ក្រសួងបរិស្ថាន ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

របាយការណ៍ សុខភាពកុមារ និងបរិស្ថាន បានគូសបញ្ជាក់​អំពី​ហានិភ័យសុខភាពបរិស្ថាន​ចម្បងៗដែលកុមារប្រឈម រួមមាន ការប្រឈមមុខនឹង​ការបំពុលខ្យល់ ការបំពុលទឹក និងចំណីអាហារ ​ភាពតានតឹងដោយសារកម្ដៅ សារធាតុលោហៈពុល ថ្នាំសម្លាប់សត្វល្អិត និង​សំណល់​គ្រោះថ្នាក់ផ្សេងទៀត ហើយ​ការប្រែប្រួល​អាកាសធាតុបានធ្វើឱ្យបញ្ហាទាំងនេះមានលក្ខណៈកាន់តែមានធ្ងន់ធ្ងរបន្ថែមទៀត​ ។

លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាន​នាយកដ្ឋានការពារសុខភាព​នៃក្រសួងសុខាភិបាល

លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាន​នាយកដ្ឋានការពារសុខភាព​នៃក្រសួងសុខាភិបាល បានឱ្យដឹងថា ការធានា​នូវវឌ្ឍនភាពជាបន្តបន្ទាប់​ចំពោះសុខភាពមាតា និងកុមារ គឺជាអាទិភាព​ចម្បងរបស់​រាជរដ្ឋាភិបាលកម្ពុជា។ លោកថា ការគំរាមកំហែងផ្នែកសុខភាពបរិស្ថាន ​បង្ក​ហានិភ័យ​គួរឱ្យ​កត់សម្គាល់​ចំពោះ​សមិទ្ធផល ដែលយើងបានធ្វើ​ទៅលើ​ការពង្រឹងសុខភាព​មាតា និង​កុមារ នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅ។

“​យើង​មានការប្ដេជ្ញាចិត្តយ៉ាងជ្រាលជ្រៅ​ចំពោះ​ការអនុវត្ត​គោលនយោបាយ និងកម្មវិធីពហុវិស័យ ដែល​ការពារសមិទ្ធផលទាំងនេះ។ តាមរយៈ​ការដោះស្រាយគ្រោះថ្នាក់បរិ​ស្ថាន យើង​កំពុងកសាង​អនាគតមួយ ដែលកាន់តែមានសុខភាពល្អ និងសុវត្ថិភាពសម្រាប់​កុមារ និងមនុស្ស​ជំនាន់ក្រោយរបស់យើង។”

លោកបណ្ឌិត វីល ផាកស៍ ​នាយក​យូនីសេហ្វប្រចាំកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ន កុមារប្រឈមនឹង​ការគំរាមកំហែងផ្នែកបរិស្ថានជាច្រើន​ដែលមិនធ្លាប់មានពីមុន​មក​ រួមមាន ​ការបំពុលខ្យល់ និងទឹក ភាពតានតឹងដោយសារកម្ដៅ ព្រមទាំងការប្រឈមនឹង​សំណល់​ពុល និងសារធាតុបំពុល ដែលបង្កគ្រោះថ្នាក់ចំពោះ​សុខភាព និងការអភិវឌ្ឍខួរក្បាល​របស់កុមារ។ លោកបណ្ឌិត វីល ផាកស៍ បន្តថា ភាពតក់ស្លុតនៅឆាកជីវិតដំបូងរបស់កុមារ​ ប៉ះពាល់ដល់សក្ដានុពលរបស់ពួកគេ​ក្នុងការក្លាយជាអ្នកដឹកនាំ​ និងអ្នករួមចំណែកចំពោះ​សេដ្ឋកិច្ចរបស់ពួកគេ​នៅពេលអនាគត។

សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃស្តីពីសុខភាពកុមារ និងបរិស្ថាន

​នាយក​យូនីសេហ្វប្រចាំកម្ពុជា បញ្ជាក់បន្ថែមថា ការដោះស្រាយ​បញ្ហាស្មុគស្មាញ​ទាំងនេះ​ ទាមទារ​ឱ្យមាន​កិច្ចសហប្រតិបត្តិការពហុវិស័យ និងភាពជាដៃគូដ៏រឹងមាំ។ តាមរយៈ​ការរួមសហការគ្នា យើងអាចបង្កើត​បរិយាកាស​កាន់តែមានសុខភាពល្អ ដើម្បីឱ្យ​កុមារគ្រប់រូប​អាចធំលូតលាស់ និង​សម្រេចបានសក្ដានុពលពេញលេញ​របស់ពួកគេ។

មានការប៉ាន់ប្រមាណថា កុមារចំនួន ៣រយលាននាក់​នៅទូទាំងសកលលោក ​រស់នៅ​ក្នុងតំបន់ជាច្រើន ដែល​ខ្យល់ពុល​មានកម្រិតខ្ពស់ជា​ងគោលការណ៍ណែនាំអន្តរជាតិ​ចំនួន៦ដង។ ដោយផ្អែកលើ​ការប៉ាន់ប្រមាណជាសកលនេះ កម្ពុជាស្ថិតនៅក្នុងចំណោម​បណ្ដាប្រទេស​នៅតំបន់អាស៊ីអាគ្នេយ៍ ដែលប្រឈមមុខខ្ពស់បំផុតនឹងហានិភ័យបរិស្ថានចំនួន៣ គឺ ការបំពុលនៅក្នុងបរិយាកាសជុំវិញ ការបំពុលក្នុងអគារ និងការប៉ះពាល់នឹងសំណ។ ក្នុងនោះ នៅកម្ពុជាមានការប៉ាន់ប្រមាណថា កុមារជិត១នាក់នៅក្នុងចំណោម៥នាក់​ អាយុក្រោម៥ឆ្នាំ បានទទួលមរណភាពដោយសារការបំពុលខ្យល់ទាំង​នៅក្នុងអគារ និងទាំងនៅក្រៅអគារ ហើយ​កុមារអាយុក្រោម១៨ឆ្នាំជាង ៥០% មានកម្រិតសារធាតុសំណក្នុងឈាមខ្ពស់ ដោយសារ​ការប៉ះពាល់នឹងសំណ។

អនុសាសន៍សំខាន់ៗពី​របាយការណ៍ សុខភាពកុមារ និងបរិស្ថាន ​រួមមាន ការពង្រឹងគោលនយោបាយ និងលិខិតប​ទដ្ឋានគតិយុត្ត ព្រមទាំងការអនុវត្តគោលនយោបាយ និងលិខិតបទដ្ឋានទាំងនោះ ដើម្បីបង្ការ និងគ្រប់គ្រង​ការប៉ះពាល់នឹងសារធាតុពុល និងសារធាតុបង្ករោគ, ការពង្រឹងសមត្ថភាព​របស់បុគ្គលិកសុខាភិបាល​ក្នុងការដោះស្រាយ​បញ្ហាសុខភាពបរិស្ថាន, ការលើកកម្ពស់​ការយល់ដឹង, ការចូលរួម​របស់សហគមន៍ និង​យុវជន​ក្នុងបញ្ហាបម្រែបម្រួលអាកាសធាតុ និងបរិស្ថាន, ការអនុវត្ត​ការស្រាវជ្រាវ និងការអង្កេតបន្ថែមទៀត​ ព្រមទាំង​ការពង្រឹង​ប្រព័ន្ធពិនិត្យតាមដាន និងឃ្លាំមើលសុខភាពបរិស្ថាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *