អ្នកនាំពាក្យ ៖ ក្រសួងប្រៃសណីយ៍ មានជំនួយ​ហិរញ្ញវត្ថុ​មិន​មែនអាហារូបករណ៍​សម្រាប់​សិស្ស​និស្សិត រៀនជំនាញ​បច្ចេកវិទ្យាឌីជីថល

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីពេលថ្មីៗនេះ បានប្រកាសផ្ដល់ជំនួយហិរញ្ញវត្ថុមិនមែនអាហារូបករណ៍សម្រាប់សិស្សរៀនជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ដោយផ្តល់ជាថវិកាសិក្សាដោយមិនគិតការប្រាក់ដល់សិស្សនិស្សិត ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល​ ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលឌីជីថល។

នៅឆ្នាំសិក្សា២០២៥នេះ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល និងគ្រឹះស្ថានឧត្តមសិក្សាដៃគូ នឹងវាយតម្លៃជ្រើសរើសបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលចំនួន ៦ រួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)  វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)  សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)  និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon.U)។

ឯកឧត្តម លីវ សុផាណារិទ្ធ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍

ឯកឧត្តម លីវ សុផាណារិទ្ធ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍ មានប្រសាសន៍ថា កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល គឺជាកម្មវិធីផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ ដល់សិស្ស និស្សិតដែលមានបំណងសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ក្នុងគោលបំណងគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថលនៅកម្ពុជា។

ឯកឧត្តម លីវ សុផាណារិទ្ធ បញ្ជាក់បន្ថែមថា ទិសដៅដែលក្រសួងចង់ឃើញសិស្ស និស្សិតទទួលបានពីកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ក៏ដូចជាការឆ្លុះបញ្ចាំងពីបេសកកម្មមាន៣ចំណុចគឺ ទី១. ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់លើជំនាញបច្ចេកវិទ្យាឌីជីថល, ទី២. ការអភិវឌ្ឍនិងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់បម្រើដល់ការអប់រំ និងទី៣. ការបង្កើនធនធានមនុស្សដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល។ ឯកឧត្តមបន្តថា អត្ថប្រយោជន៍ដែលសិស្សនិស្សិតទទួលបានពីកម្មវិធីបន្ថែមពីលើការទទួលបានថវិកាសិក្សាដោយមិនគិតការប្រាក់ គឺសិស្សនិស្សិតនឹងទទួលបានការប្រឹក្សាយោបល់លើការសិក្សា ការស្នាក់នៅ និងការអភិវឌ្ឍអាជីពព្រមទាំងឱកាសការងារល្អ និងប្រាក់បៀវត្សរ៍ខ្ពស់ក្នុងវិស័យសាធារណៈ និងឯកជន។

ការផ្តល់ផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលផ្ទាល់ដល់សិស្ស និស្សិត ដែលជាក្រុមប្រជាសាស្ត្រធំ និងមានសារសំខាន់សម្រាប់អនាគតឌីជីថលរបស់កម្ពុជា។ ដោយហេតុថា សិស្ស និស្សិតមានសក្តានុពលក្នុងការឆ្លើយតបនឹងតម្រូវការមូលធនមនុស្សឌីជីថលទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ទាំងលើផ្នែកបច្ចេកទេស គំនិតច្នៃប្រឌិត និងនវានុវត្តន៍។

សិស្សរៀនជំនាញបច្ចេកវិទ្យាឌីជីថល

បើតាមអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍ ចំពោះនីតិវិធីនៃការសងថវិកាត្រឡប់វិញ គឺសិស្សនិស្សិតមានកាតព្វកិច្ចធ្វើការទូទាត់ថវិកាចំនួន២០% នៃបៀវត្សរ៍ប្រចាំខែជូនកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល នៅពេលដែលសិស្សនិស្សិតបញ្ចប់ការសិក្សា ហើយចេញបម្រើការងារ និងទទួលបានបៀវត្សរ៍ចាប់ពី ៥០០ដុល្លារអាមេរិកឡើងទៅ រហូតទាល់តែចំនួនថវិកាសងត្រឡប់វិញសមាមាត្រនឹងថវិកាសិក្សាដែលបានផ្តល់ជូនសិស្សនិស្សិត ដើម្បីទ្រទ្រង់និរន្តរភាពកម្មវិធីសម្រាប់អ្នកជំនាន់ក្រោយ និងដើម្បីពង្រឹងទំនួលខុសត្រូវលើការសិក្សារបស់និស្សិត។

ឯកឧត្តម លីវ សុផាណារិទ្ធ បន្តថា ប្រសិនបើក្នុងករណីសិស្ស និស្សិតទទួលបានបៀវត្សរ៍ប្រចាំខែក្រោម ៥០០ដុល្លារអាមេរិកឡើងទៅ នោះកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល អនុញ្ញាតពន្យារពេលជូនសិស្សនិស្សិតលើការទូទាត់ថវិកាសិក្សាសងត្រឡប់មកកម្មវិធីវិញក្នុងរយៈពេលជាអតិបរមាចំនួន ៣ឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សា។ ប៉ុន្តែចាប់ពីខែទី៣៧ ក្រោយពីសិស្សនិស្សិតបញ្ចប់ការសិក្សាពួកគាត់មានកាតព្វកិច្ចទូទាត់ថវិកាបន្តបន្ទាប់ជារៀងរាល់ខែនូវចំនួន ១០០ដុល្លារអាមេរិក (២០% នៃ៥០០ដុល្លារអាមេរិក) ជូនកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ដោយស្វ័យប្រវត្តិ និងជាកំហិត។

សម្រាប់លក្ខខណ្ឌនៃការជ្រើសរើស គឺបេក្ខជនត្រូវមានសញ្ជាតិខ្មែរ ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលមាននិទ្ទេសរួម A, B ឬ C ។ ក្នុងនោះ បេក្ខជនបានបំពេញគ្រប់លក្ខខណ្ឌនៃការជ្រើសរើស ឆ្លងកាត់ការប្រឡង និង/ឬសម្ភាសន៍ និង បេក្ខជនមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព ឬសិស្សនារីត្រូវបានលើកទឹកចិត្ត។

គួរជម្រាបជូនថា កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ទទួលបានការចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ដែលជាឆ្នាំដំបូងរបស់កម្មវិធី។ បច្ចុប្បន្ន កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ទទួលបាននិស្សិតដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាដៃគូទាំង៦ មានចំនួន ៣១នាក់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2026

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *