អាជីព៨ ដែលស័ក្តិសមនឹងមនុស្សមានចរិតលក្ខណៈ Introvert បំផុត

ការជម្រើសអាជីពរបស់មនុស្សម្នាក់ៗមិនមែនកើតឡើងដោយចៃដន្យឡើយ។ យោងតាមការសិក្សារបស់ Science Direct បានបង្ហាញថា មនុស្សភាគច្រើន ជ្រើសរើសជំនាញ និងអាជីពសម្រាប់ខ្លួ​នឯង ដោយផ្អែកលើបុគ្គលិកលក្ខណៈរបស់គេផ្ទាល់។ ព្រោះនៅពេលដែលការងារ និងបុគ្គលិកលក្ខណៈរបស់គេស៊ីគ្នា ធ្វើឱ្យគេពេញចិត្តក្នុងការបំពេញការងារ និងមានភាគរយតិចក្នុងការផ្លាស់ប្ដូរការងារ។ ដូច្នេះ យើងមកដឹងអំពីអាជីពចំនួន ៨ ដែលស័ក្តិសមនឹងមនុស្សមានចរិតលក្ខណៈ Introvert បំផុត។

អាជីពសម្រាប់ Introvert ដែលចូលចិត្តបច្ចេកវិទ្យា

សមត្ថភាពក្នុងការគិតបែប Critical thinking ការដោះស្រាយបញ្ហា និងយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតធ្វើឱ្យមនុស្ស Introvert ជាបេក្ខជនស័ក្តិសមឥតខ្ចោះ សម្រាប់ការងារក្នុងវិស័យបច្ចេកវិទ្យា ដែលការងារទាំងនោះមានដូចជា៖

  • Software engineer Developer តួនាទីរបស់ Software engineer ឬ Developer គឺត្រូវបង្កើតកម្មវិធីកុំព្យូទ័រ ប្រូក្រាម និងបង្កើតប្រព័ន្ធកុំព្យូទ័រ។ ការងារនេះជាប្រភេទអាជីព ដែលត្រូវធ្វើការដោយឯករាជ្យ និងអាចធ្វើពីផ្ទះបាន ប៉ុន្តែក៏ត្រូវធ្វើការជាមួយមនុស្សខ្លះដែរ ដូចជា ក្រុមអ្នកសរសេរកម្មវិធីកុំព្យូទ័រ អតិថិជន និងអ្នកវិភាគការគណនាគុណភាព (quality assurance analyst)។
  • វិទ្យាសាស្ត្រស្រាវជ្រាវកុំព្យូទ័រ (Computer research scientist)អ្នកជំនាញផ្នែកនេះប្រើទ្រឹស្តីតក្កវិទ្យា និងយុទ្ធសាស្ត្រដោះស្រាយបញ្ហា ដើម្បីសិក្សាអំពីប្រព័ន្ធកុំព្យូទ័រ។ ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ជាជំនាញមួយដែលមានតម្រូវការខ្ពស់ក្នុងពេលបច្ចុប្បន្ន និងផ្ដល់ឱកាសរីកចម្រើន ទាំងសម្រាប់មនុស្សចរិតលក្ខណៈ Introvert និង Extrovert។
  • IT Manager អ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា គឺជាអ្នករៀបចំផែ​នការ និងដឹកនាំសកម្មភាពផ្សេងៗ ដែលជាប់ទាក់ទងនឹងកុំព្យូទ័រសម្រាប់អង្គភាពមួយ។ តួនាទីជាអ្នកគ្រប់គ្រងបែបនេះ ត្រូវប្រឈមមុខនឹងបញ្ហា និងការទំនាក់ទំនងជាមួយមនុស្សច្រើន។ ដូច្នេះ អាចជាជម្រើសដ៏ល្អមួយសម្រាប់ Introvert ដែលចូលចិត្តដោះស្រាយបញ្ហា។

អាជីពសម្រាប់ Introvert ដែលចូលចិត្តគិតលេខ

ប្រសិនបើអ្នកជាមនុស្សដែលពូកែចាំ និងចូលចិត្តដោះស្រាយបញ្ហា ការងារច្របាច់បញ្ចូលរវាងការវិភាគទិន្នន័យ និងគណិតវិទ្យា គឺស័ក្តិសមបំផុតសម្រាប់អ្នក។

  • វិទ្យាសាស្ត្រគណិតវិទ្យា (Actuaries science) អាជីពនេះត្រូវការចំណេះដឹងផ្នែកស្ថិតិ គណិតវិទ្យា និងទ្រឹស្តីហិរញ្ញវត្ថុ ដើម្បីវិភាគសេដ្ឋកិច្ចសម្រាប់អង្គភាពមួយ។​ Actuaries ជានិច្ចជាកាលត្រូវធ្វើការនៅស្ថាប័នហិរញ្ញវត្ថុ ឬក្រុមហ៊ុនធានារ៉ាប់រង ដើម្បីបង្កើតគោលនយោបាយ ដែលអាចកាត់បន្ថយតម្លៃនៃហានិភ័យ។ ដើម្បីអាចធ្វើការក្នុងវិស័យនេះ ត្រូវមានបរិញ្ញាបត្រផ្នែក គណិតវិទ្យា ជំនួញ វិទ្យាសាស្ត្រគណិតវិទ្យា។
  • គណនេយ្យករ៖ គណនេយ្យករ មានតួនាទីធ្វើសេចក្ដីព្រាង ពិនិត្យមើលកំណត់ត្រាសារពើពន្ធ កំណត់ឱកាស និងហានិភ័យហិរញ្ញវត្ថុ សម្រាប់ស្ថាប័ន។ ពួកគេក៏ជាអ្នកវិភាគដំណើរការហិរញ្ញវត្ថុ និងដោះស្រាយបញ្ហាហិរញ្ញវត្ថុសម្រាប់ស្ថាប័នផងដែរ។ ដើម្បីអ្នកចូលធ្វើការក្នុងវិស័យនេះ អ្នកត្រូវមានបរិញ្ញាបត្រផ្នែក គណនេយ្យ ឬជំនួញ។
  • អ្នកវិទ្យាសាស្ត្រទិន្នន័យ (Data Scientist)ការធ្វើការជាមួយទិន្នន័យ គឺជម្រើសដ៏ល្អសម្រាប់មនុស្ស Introvert ដែលស្ទាត់ជំនាញក្នុងផ្នែកតក្កវិជ្ជា។ ការងារនេះ ត្រូវធ្វើការជាមួយមនុស្សដែលពូកែផ្ដោតអារម្មណ៍ និងកុំព្យូទ័រ។ ដើម្បីចូលធ្វើការក្នុងវិស័យនេះ អ្នកត្រូវមានជំនាញផ្នែក គណិតវិទ្យា ស្ថិតិ ឬវិទ្យាសាស្ត្រកុំព្យូទ័រ។

អាជីពសម្រាប់ Introvert ដែលសម្បូរគំនិតច្នៃប្រឌិត

ប្រសិនបើអ្នកជា Introvert ដែលចូលចិត្តបង្ហាញគំនិតច្នៃប្រឌិត ភាពជាខ្លួនឯង ធ្វើការបែបឯករាជ្យ និងផ្ដោតអារម្មណ៍នៅក្នុងពិភពលោកផ្ទាល់ខ្លួន។ អាជីពជាអ្នកច្នៃប្រឌិត គឺស័ក្តិបំផុតសម្រាប់អ្នក។

  • អ្នកនិពន្ធ​៖ Introvert ដែលពូកែប្រើប្រាស់ពាក្យ និងចូលចិត្តបង្កើតរឿង គឺស័ក្តិសមធ្វើជា អ្នកនិពន្ធធុរកិច្ច (Copywriting) ការីនិពន្ធ(editing) អ្នកសារព័ត៌មាន (Journalism) និងជំនាញផ្នែកសរសេរជាច្រើនទៀត។ ដើម្បីអាចក្លាយជាអ្នកនិពន្ធ អ្នកត្រូវមានជំនាញផ្នែកអក្សរសាស្ត្រ ឬជំនាញដែលជាប់ពាក់ព័ន្ធដូចជា ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន។
  • អ្នករចនាក្រាហ្វិក (Graphic designer)៖ អ្នករចនាក្រាហ្វិក គឺជាអ្នកបង្កើតរូបភាពសិល្បៈ សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម និងយុទ្ធនាការទីផ្សារផ្សេងៗ។ អ្នកមានជំនាញនេះ អាចធ្វើការនៅទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម (Marketing Agency) ឬចាប់ផ្ដើមធ្វើជា Freelancer ដែលទំនាក់ទំនងស្វែងរកគម្រោងជាមួយអតិថិជនដោយផ្ទាល់។ ជំនាញនេះ គឺជាជម្រើសដ៏ល្អសម្រាប់ Introvert ដែលចូលចិត្តធ្វើការម្នាក់ឯង។ អ្នករចនាក្រាហ្វិក ត្រូវមានបរិញ្ញាបត្រផ្នែករចនាក្រាហ្វិក ឬជំនាញដែលទាក់ទងនឹងសិល្បៈ៕


About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

អាហារូបករណ៍​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​១០០ ​កន្លែង​ ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​(​AUPP​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​ ​សម្តេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...