ក្រសួងអប់រំ កំពុងជំរុញល្បឿនប្រែក្លាយសាលាគោលដៅចំនួន៣៤៧ ទៅជាសាលារៀនគំរូ

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៤នេះ សាលារៀនចំនួន ៣៤៧ ត្រូវ​បានជ្រើសរើស​ជា​សាលាគោលដៅ ហើយក្រសួងអប់រំ កំពុងបន្តការសិក្សា ក៏ដូចជាគាំទ្រធ្វើយ៉ាងណាជំរុញឱ្យសាលាគោលដៅទាំងនេះ បានក្លាយទៅជាសាលារៀនគំរូក្នុងពេលឆាប់ៗខាងមុខ ដើម្បីធានាថា ការអប់រំមានគុណភាពកាន់តែប្រសើរឡើង ឆ្លើយតបទៅនឹងតម្រូវការនាសតវត្សទី២១។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍បញ្ជាក់ថា ការប្រែក្លាយសាលារៀនទៅជាសាលារៀនគំរូ ក្នុងគោលដៅលើកកម្ពស់ការអប់រំ ដោយក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញជាស្តង់ដាសាលារៀនគំរូ តាំងពីដើមឆ្នាំសិក្សា២០២៤ ក្នុងនោះ “ស្តង់ដាសាលារៀនគំរូ” សម្រាប់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា ត្រូវ​បានកំណត់ស្តង់ដាចំនួន៥ រួមមាន ស្តង់ដាទី១ ផ្តោតលើលទ្ធផលសិក្សារបស់សិស្ស, ស្តង់ដាទី២ ផ្តោតលើការបង្រៀននិងរៀន, ស្តង់ដាទី៣ ផ្តោតលើការចូលរួមរបស់សហគមន៍, ស្តង់ដាទី៤ ផ្តោតលើដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និងស្តង់ដាទី៥ ផ្តោតលើ គណនេយ្យភាពរបស់សាលារៀន។

លោកជំទាវ ឃួន វិច្ឆិកា បញ្ជាក់បន្ថែមថា ដើម្បីសម្រេចបានគោលដៅនេះ ក្រៅពីការដាក់ចេញស្តង់ដាសាលារៀនគំរូ និងចេញសេចក្ដីណែនាំលម្អិតទៅកាន់សាលារៀននីមួយៗ ក៏ដូចជាដាក់ចេញស្តង់ដាហើយផ្សព្វផ្សាយទៅដល់សាលារៀននីមួយៗ គឺក្រសួងអប់រំ បានរៀបចំជាក្រុមការងារបច្ចេកទេសដែលមានអ្នកជំនាញពាក់ព័ន្ធនឹងស្តង់ដាសាលារៀនគំរូ ចុះទៅគាំទ្រ ពិនិត្យ តាមដាន វាយតម្លៃ ស្វែងរកចំណុចដែលត្រូវគាំទ្របន្ថែម ដើម្បីលើកកម្ពស់ការអប់រំ។ លោកជំទាវបន្តថា ក្រៅពីនោះ ក្រសួងអប់រំ កំពុងអនុវត្តនូវអាទិភាពជាច្រើនចំណុចទៀតដើម្បីគាំទ្រនិងជំរុញឱ្យការដាក់ជាស្តង់ដាសាលារៀនគំរូនេះទទួលបានជោគជ័យ មិនថាជាការជំរុញ ឬកែលម្អសាលាគរុកោសល្យ ឬការលើកកម្ពស់ការអប់រំកម្រិតឧត្តមសិក្សា ដើម្បីឱ្យក្លាយទៅជាមជ្ឈមណ្ឌលឧត្តមភាព។ ថ្មីៗនេះ ក្រសួងអប់រំ ក៏បានដាក់សម្ពោធឱ្យប្រើប្រាស់បណ្ដាញសាកលវិទ្យាល័យសាយប័រ ដើម្បីជំរុញឱ្យសាលារៀនមានគុណភាពកាន់តែប្រសើរឡើង។

គួរជម្រាបជូនថា លក្ខណៈសម្បត្តិ នៃសាលារៀនគំរូ រួមមាន ទី១.សាលារៀនមានគណនេយ្យភាពជាមួយសហគមន៍ និងសម្រេចបានស្តង់ដាសាលារៀនគំរូ, ទី២. សាលារៀនមានស្វ័យភាពក្នុងការងារផែនការ​កែលម្អ​សាលារៀន ផែនការ​កែលម្អថ្នាក់រៀន និង​ផ្តល់​ការ​អភិវឌ្ឍវិជ្ជាជីវៈ​ជាប្រចាំដល់ គណៈគ្រប់គ្រងនិងគ្រូបង្រៀន, ទី៣. សិស្សត្រូវបានធ្វើតេស្តស្តង់ដា​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌ ដើម្បីបម្រើ​ដល់​ការ​កែលម្អ​ការ​បង្រៀន និងរៀន ការជួយសិស្សរៀនយឺត និងផ្តល់ព័ត៌មានដល់មាតាបិតា ឬអ្នកអាណាព្យាបាល​និង​សហគមន៍, ទី៤. គ្រូបង្រៀនប្រើប្រាស់លទ្ធផលតេស្ត ដើម្បីកែលម្អ​ការ​បង្រៀន និងទទួលបានការ​អភិវឌ្ឍគុណវុឌ្ឍិជាប្រចាំ, ទី៥. ការបង្កើតសកម្មភាព​ក្រៅម៉ោងសិក្សា ដើម្បីការអប់រំ​ចរិយាធម៌ និងសីលធម៌, ទី៦. ការយកចិត្តទុកដាក់ដលើសុខភាពសិក្សា និង ទី៧. ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និង​សហគមន៍ ក្នុងការ​គាំទ្រ និង​អភិវឌ្ឍសាលារៀន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

អាហារូបករណ៍ ២៥០០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2026

សម្រាប់សិស្សានុសិស្ស​ដែល​បានប្រឡងជាប់​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣, ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសបេក្ខជនចំនួន ២៥០០កន្លែង

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...