ឆ្នាំ២០២៦ ក្រសួងអប់រំ​នឹងធ្វើការ​វាយតម្លៃ​សាលា​រៀនគំរូ ចំនួន១៥០សាលារៀន

នៅឆ្នាំ​២០២៦ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​វាយ​តម្លៃសាលា​រៀន​គំរូ​ សរុប​ប្រមាណ ១៥០សាលារៀន ដែល​ធ្វើ​ឱ្យ​សាលា​រៀន​គំរូសរុបក្នុង​ប្រទេស​កម្ពុជា នឹង​កើន​ឡើង​ដល់​ប្រមាណជាង៤រយសាលា​រៀន។

ក្នុង​កិច្ច​ប្រជុំ​វាយ​តម្លៃសាលា​រៀន​គំរូ​សម្រាប់សន្និបាតអប់រំ ឆ្នាំ២០២៦ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គោលបំណង​ចម្បង នៃ​ការ​វាយតម្លៃ​សាលា​រៀនគំរូ គឺ​ដើម្បី​ស្វែងរក​ផ្លូវ​ដែល​ត្រឹមត្រូវ​មួយ ក្នុង​ការ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យមានការ​ប្រកួតប្រជែង​គ្នា​ប្រកប​ដោយ​គុណភាព ទាំង​សាលាក្នុង និង​ក្រៅ​គម្រោង។

បើតាម​ប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្រ្តី សម្រាប់កិច្ច​ការ​ដ៏​មាន​សារៈសំខាន់នេះ ត្រូវ​តែ​កំណត់គោលការណ៍វាយតម្លៃច្បាស់លាស់ផ្អែកលើសូចនាករដែលមិនអាចប្រកែកបានដើម្បីធានាបាននូវតម្លាភាព និងភាពត្រឹមត្រូវ។ ក្នុងនោះ លទ្ធផលសិក្សារបស់សិស្ស ត្រូវបានចាត់ទុកជាអាទិភាពស្នូល ដែលត្រូវវាស់ស្ទង់តាមកម្រិតសិក្សានីមួយៗ៖ កុមារតូច ត្រូវចុះពិនិត្យផ្ទាល់លើបរិស្ថាន និងវិធីសាស្ត្របង្រៀនថ្មីៗរបស់លោកគ្រូ អ្នកគ្រូ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

សម្រាប់នៅបឋមសិក្សា ត្រូវមានការវាយតម្លៃផ្អែកលើស្តង់ដាប្រឡងដូចជា SEA-PLM និង PISA និងការអនុវត្ត​អំណានដំបូង និងគណិតវិទ្យាដំបូង។ រីឯមធ្យមសិក្សា ត្រូវវាយតម្លៃលើលទ្ធផលសិក្សា​នៃសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលឆ្លុះបញ្ចាំងពីសមត្ថភាពសិស្សមុនចូលឧត្តមសិក្សា។ គោលការណ៍ទាំងអស់នេះ គឺដើម្បីធានាភាពត្រឹមត្រូវ និងគុណភាពអប់រំនៅកម្ពុជា។

នៅ​ក្នុង​កិច្ច​ប្រជុំ​ដំបូង​របស់​គណៈរដ្ឋមន្រ្តី​នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញវិធានការ​គន្លឹះ​ចំនួន ៤ ក្នុង​គោល​ដៅ​ពង្រឹងគុណភាព​គ្រឹះស្ថាន​សិក្សា​រដ្ឋ​ចាប់ពីថ្នាក់​មត្តេយ្យសិក្សា ដល់​មធ្យមសិក្សា រួមមាន ទី១ ពង្រឹង​អភិបាលកិច្ច​សាលា​រៀន, ទី២ ការពិនិត្យ កែសម្រួល និង​រៀបចំ​កម្មវិធីសិក្សា, ទី៣ ការ​យកចិត្ត​ទុកដាក់​លើ​សុខភាព​របស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ​ដល់កុមារ និង​ការ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​នៅ​តាម​សាលារៀន និង ទី៤ ការ​ជំរុញ និង​លើកទឹកចិត្ត​ការ​ចូលរួម​របស់មាតាបិតា អ្នកអាណាព្យាបាល និង​សហគមន៍ ក្នុង​ការ​អប់រំ​ស្របតាម​ពាក្យ​ស្លោក «ភាពជា​ដៃគូរដ្ឋ និង​សហគមន៍ ដើម្បី​ការអប់រំ»។

វិធានការ​គន្លឹះទាំង៤ ដែល​ដាក់ចេញដោយ​សម្តេចនាយករដ្ឋមន្រ្តីនេះ ត្រូវ​បានក្រសួងអប់រំ យុវជន និងកីឡា ដាក់បញ្ចូល​ទៅ​ក្នុង​ស្តង់ដាសាលារៀនគំរូ ហើយ​បានប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការ និង​មានជាការ​ប្រកួត «ពានរង្វាន់​សាលារៀនគំរូ សម្តេចមហាបវរធិបតី» សម្រាប់សាលា​រៀន​ដែលសម្រេច​បាន​ស្តង់ដាសាលា​រៀនគំរូ ចាប់ពី​ឆ្នាំសិក្សា២០២៣-២០២៤តមក។

នាយកសាលាល្អ គ្រូបង្រៀនល្អ និង​សាលា​រៀនគំរូ ត្រូវ​បានប្រគល់ពានរង្វាន់

គួរបញ្ជាក់ថា ឆ្នាំនេះជាលើកទី៣ នៃការវាយតម្លៃសាលារៀនគំរូ ដោយការវាយតម្លៃលើកទី១ ក្នុងពេលសន្និបាតអប់រំ​ឆ្នាំ២០២៤ មានសាលារៀនគំរូសរុប ១២០ (សាលាមត្តេយ្យសិក្សា ១០, សាលាបឋមសិក្សា ៤០, អនុវិទ្យាល័យ ១៥ និងវិទ្យាល័យ ៥៥) និងការវាយតម្លៃលើកទី២ ក្នុងពេលសន្និបាតអប់រំឆ្នាំ២០២៥ មាន សាលារៀនគំរូសរុប ១៤៤ (សាលាមត្តេយ្យសិក្សា ២៤, សាលាបឋមសិក្សា ៥០, អនុវិទ្យាល័យ ៥,វិទ្យាល័យ ៦០ និងសាលាគរុកោសល្យគំរូ ៥)។ សរុបរួមមកដល់បច្ចុប្បន្ន មានសាលារៀនគំរូ ២៦៤ (សាលាមត្តេយ្យ សិក្សា ៣៤, សាលាបឋមសិក្សា ៩០, អនុវិទ្យាល័យ ២០, វិទ្យាល័យ ១១៥និងសាលាគរុកោសល្យគំរូ ៥)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ