ការសិក្សា ៖ ការ​ឱបខ្លួន​ឯង អាច​កាត់​បន្ថយ​បញ្ហា​ថប់បារម្ភ និង​អារម្មណ៍​អវិជ្ជមាន

ការឱប​ដោយ​មិត្តភក្តិ ឬ​មនុស្ស​ជាទីស្រឡាញ់ អាច​ជួយ​កាត់​បន្ថយ​អារម្មណ៍​អវិជ្ជមាន ប៉ុន្តែ​ចុះការ​ឱប​ខ្លួនឯង​អាច​កាត់​បន្ថយ​អារម្មណ៍​អវិជ្ជមាន ឬទេ?

ការ​ថប់បារម្ភ គឺជា​បញ្ហា​ទូទៅ ដែល​មនុស្ស​ភាគច្រើន​ជួប​ក្នុង​ជីវិត។ យុទ្ធសាស្ត្រ​មួយ ដែលអាច​ជួយកាត់​បន្ថយ​អារម្មណ៍​ថប់បារម្ភ មុន​ពេល​ប្រឈម​នឹង​ស្ថានភាព​តានតឹង ដូចជា ការ​សម្ភាសន៍​ការងារ ឬការ​ប្រឡង​សំខាន់​ណាមួយ គឺការ​ទទួល​ការ​ឱបមនុស្ស​ជាទីស្រឡាញ់ គ្រួសារ ឬ​មិត្តភក្ដិ។ ការ​ស្រាវជ្រាវ​បែប​ចិត្តសាស្ត្រ បាន​បង្ហាញ​ថា ការ​ឱប​ដោយ​មនុស្ស​ម្នាក់​ទៀត អាច​កាត់​បន្ថយ​កម្រិត​ស្ត្រេស និង​អារម្មណ៍​អវិជ្ជមាន ដូចជា ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ភាពឯកា។ ប៉ុន្តែ តើអ្នក​អាច​ធ្វើយ៉ាង​ណា ប្រសិន​បើគ្មាន​អ្នក​ផ្សេង​ឱបអ្នក?

ប្រភេទ​នៃការឱប ដែល​មិន​ត្រូវបាន​គេ​ស៊ើប​អង្កេត​ច្រើន ក្នុង​ការ​ស្រាវជ្រាវ​ផ្នែក​ចិត្តសាស្ត្រ គឺការ​ឱបខ្លួន​ឯង។ ដូច្នេះ តើការ​ឱបខ្លួន​ឯង​អាច​ជួយ​បាន​ឬអត់ ក្នុង​ការ​ទប់ទល់​នឹង​អារម្មណ៍​ថប់បារម្ភ បច្ចុប្បន្ន មិន​ទាន់មាន​ការ​បកស្រាយ​ច្បាស់​នៅ​ឡើយ​ទេ។

ការសិក្សា​អំពីការ​ឱបខ្លួនឯង និង​ការ​ថប់បារម្ភ

មានការ​សិក្សា​មួយ​នៅ​ក្នុង​ទិនានុប្បវត្តិវិទ្យាសាស្ត្រ នៃ​ការ​អនុវត្ត​គិលានុបដ្ឋាយិកា បាន​ផ្ដោត​លើឥទ្ធិពល នៃ​ការ​ឱប​ខ្លួនឯង លើការ​ថប់បារម្ភ។ ការ​ស្រាវជ្រាវ ដែល​ដឹកនាំ​ដោយ​អ្នក​វិទ្យាសាស្ត្រ Yulia Susanti មកពី​ប្រទេស​ឥណ្ឌូនេស៊ី​បាន​សួរ​អ្នក​ស្ម័គ្រចិត្ត ចំនួន ២២នាក់ ដោយ​តម្រូវ​ឱ្យ​បំពេញ​កម្រង​សំណួរ ដែល​គេ​ហៅ​ថា DASS (Depression Anxiety Stress Scale) មុន និង​បន្ទាប់​ពី​ឱបខ្លួន​ឯង។

អ្នក​ស្ម័គ្រចិត្ត​ទាំងអស់ គឺជា​និស្សិត​នៅក្នុង​វគ្គសិក្សា​និក្ខេបបទ ដែលមាន​បទពិសោធន៍​យ៉ាង​ហោចណាស់ មាន​ការថប់​បារម្ភ​កម្រិត​ស្រាល។ នៅ​ក្នុង​កម្រង​សំណួរ DASS អ្នក​ស្ម័គ្រចិត្ត​ត្រូវឆ្លើយ​សំណួរ​ជាច្រើន​អំពី​ទិដ្ឋភាព​រាងកាយ និង​ផ្លូវចិត្ត ជុំវិញ​អារម្មណ៍​ភ័យខ្លាច និង​ការ​ថប់បារម្ភ។ ដោយ​ផ្អែក​លើ​ពិន្ទុ នៃ​ការ​ផ្ដល់​ចម្លើយ​សម្រាប់​កម្រង​សំណួរ អ្នកស្ម័គ្រ​ចិត្ត​អាច​ត្រូវបាន​កំណត់​ចំណាត់​ថ្នាក់​ថា មិនមាន​ការ​ថប់បារម្ភ ថប់​បារម្ភ​កម្រិតស្រាល ថប់បារម្ភ​កម្រិត​មធ្យម ថប់​បារម្ភ​កម្រិតធ្ងន់ ឬអារម្មណ៍​ស្លន់ស្លោ។

សម្រាប់ការ​ឱបខ្លួនឯង អ្នក​វិទ្យាសាស្ត្រ​បាន​អញ្ជើញ​អ្នកស័្មគ្រចិត្ត​មកជួបម្ដងមួយ​សប្ដាហ៍ ក្នុងរយៈពេល​បីសប្ដាហ៍។ រាល់ពេល​ជួបគ្នា អ្នកស្ម័គ្រចិត្ត ត្រូវបាន​ស្នើសុំឱ្យ​សម្រាក​ឱ្យបាន​ច្រើនតាម​ដែល​អាច​ធ្វើទៅ​បាន ហើយ​អង្គុយ​ពែនភ្នែន ក្នុង​ទីតាំង​ដ៏មាន​ផាសុកភាព។ បន្ទាប់​មក អ្នកស្ម័គ្រចិត្ត ត្រូវ​បាន​គេសុំឱ្យ​ដាក់ដៃ​របស់ពួកគេខ្វែងគ្នា​លើដើមទ្រូង ហើយ​ដាក់​ចុងម្រាម​ដៃ​របស់ពួកគេ​នៅលើស្មា ដែល​សកម្មភាព​នេះ ត្រូវបានគេ​កំណត់ថា ជាការ​ឱបខ្លួនឯង។ បន្ទាប់មក ពួកគេ​ត្រូវបាន​ស្នើឱ្យផ្លាស់ទីដៃ និង​កែងដៃ​ទៅ​មុខ និង​ថយក្រោយ​រយៈពេល ៣០វិនាទី ខណៈពេល​នោះ ពួកគេ​និយាយ​ពាក្យវិជ្ជមាន​មកកាន់ខ្លួន​ឯងថា «ខ្ញុំអាចធ្វើបាន!» ។

លទ្ធផល នៃការស្រាវជ្រាវ​បង្ហាញថា មុនពេល​ឱបខ្លួន​ឯង ១៨,២% នៃ​អ្នកស្ម័គ្រចិត្ត ជួបប្រទះ​នឹងការ​ថប់បារម្ភ​កម្រិត​មធ្យម ៥៤,៥% មានការថប់​បារម្ភធ្ងន់ធ្ងរ និង ២៧,៣% មានអារម្មណ៍​ស្លន់ស្លោ (Panic)។ បន្ទាប់ពី​ឱបខ្លួនឯង អ្នកស្ម័គ្រចិត្ត ៣៦,៤% មានការ​ថប់បារម្ភ​កម្រិតស្រាល និង ៦៣,៦% មានការ​ថប់បារម្ភ​កម្រិតមធ្យម ហើយគ្មាន​នរណា​ម្នាក់មាន​ការ​ថប់បារម្ភ ឬអារម្មណ៍​ស្លន់ស្លោ​ទៀតទេ។ ការធ្វើ​តេស្តនេះ បានបង្ហាញថា បន្ទាប់ពី​ឱបខ្លួនឯង អ្នកចូល​រួមមាន​ការថយចុះ​ការ​ថប់បារម្ភ​យ៉ាងខ្លាំង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។