ក្រសួងអប់រំឱ្យបេក្ខជនប្រឡងបាក់ឌុបត្រៀមអាវភ្លៀង និងថង់សម្រាប់ការពារសម្ភារៈ ខណៈ​មណ្ឌលប្រឡង​៤ត្រូវ​ទឹកលិចដោយទឹកភ្លៀង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃនេះ (៧ តុលា) បានណែនាំឱ្យបេក្ខជនទាំងអស់ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ ត្រៀមឆ័ត្រ អាវភ្លៀង និងថង់សម្រាប់ការពារសម្ភារៈនានាក្នុងដំណើរការសំណេរ ក្រោយ​ពីមានការជូនដំណឹង​របស់ក្រសួងធនធានទឹក និង​ឧតុនិយមថា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ តុលា ឆ្នាំ២០២៤ រាជធានីភ្នំពេញ និងបណ្តាខេត្តស្ទើរទូទាំងប្រទេសកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។

បើតាមសេចក្តីជូនដំណឹង​របស់ក្រសួងធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​កាលពីថ្ងៃអាទិត្យ បច្ចុប្បន្ន ខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ អានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃបានថយឥទ្ធិពល ហើយ​ខ្យល់មូសុងឦសានចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធទាប នៅបន្តគ្របដណ្ដប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើ​ឱ្យតំបន់វាលទំនាបរបស់ប្រទេសកម្ពុជា មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និង​រាជធានីភ្នំពេញ អាច​មានភ្លៀងធ្លាក់​ជាមួយផ្គររន្ទៈ និង​ខ្យល់កន្រ្តាក់​គ្រប​ដណ្តប់លើផ្ទៃដី ៦០%។

សម្រាប់តំបន់ខ្ពង់រាប ដែលមានខេត្ត​កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និង​ជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់​គ្រប​ដណ្តប់​លើផ្ទៃដី ៥០%។ ដោយឡែកតំបន់មាត់សមុទ្រ​ដែលមាន​ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង​ជួរភ្នំបូកគោ អាច​មានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទៈ និង​ខ្យល់កន្រ្តាក់ គ្រប​ដណ្តប់​លើផ្ទៃ​ដី ៣៥%។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដោយសារបញ្ហាអាកាសធាតុភ្លៀងធ្លាក់ប៉ុន្មានថ្ងៃមកនេះ បច្ចុប្បន្នមានសាលា ដែលជា​មណ្ឌលប្រឡងចំនួន៤ បានរងការលិចលង់ទឹកភ្លៀងតិចតួច ដោយ​ក្នុងនោះ​សាលា​រៀន​មួយ​បានស្រក​ទាំងស្រុងហើយ រីឯសាលា​៣ទៀត​ស្ថិត​ក្នុងស្ថានភាព​អាច​គ្រប់គ្រង​បាន។ យ៉ាងណាក៏ដោយ បច្ចុប្បន្ន​​ក្រសួង​កំពុង​បន្ត​ធ្វើការងារ​ជិតស្និទ្ធជាមួយ​អាជ្ញាធរ​ដែនដី ដើម្បីតាមដាន និង​ដោះស្រាយ​បញ្ហា​ឱ្យ​បានទាន់ពេលវេលា។

សូមបញ្ជាក់ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់ឆ្នាំ២០២៤ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី៨ និង​ថ្ងៃទី៩ ខែតុលា ដោយ​មានមណ្ឌលប្រឡង​សរុបចំនួន ២៣០មណ្ឌល ដោយ​បែងចែកជា ៥៥៣៤បន្ទប់ ក្នុងនោះ​មណ្ឌលប្រឡង​សម្រាប់ថ្នាក់វិទ្យាសាស្រ្តមានចំនួន ៧៣មណ្ឌល ត្រូវជា ១៦០៣ បន្ទប់ និង​មណ្ឌលសម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ១៥៧មណ្ឌល ត្រូវជា ៣៩៣១បន្ទប់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *