៩វិធីក្លាយជាសិស្សឆ្នើមនៅក្នុងសាលា

ពេលខ្លះការបន្ថែមកិច្ចខិតខំជារឿងសំខាន់បំផុតដើម្បីក្លាយជាយុវជនឆ្នើមនៅក្នុងសាលា ។ ប្រសិនបើអ្នកជាសិស្សដែលសិក្សាក្នុងសាកលវិទ្យាល័យ អ្នកអាចនឹងដឹងពីភាពខុសគ្នារវាងសិស្សល្អ ពូកែ និងឆ្នើម។ លក្ខណៈពិសេសរបស់សិ្សសឆ្នើម គឺពួកគេមិនត្រឹមតែរៀនពូកែប៉ុណ្ណោះទេ ពួកគាត់ជាក្រុមមនុស្សដែលមានគំនិតច្នៃប្រឌិត និងឆន្ទៈផ្លាស់ប្តូរនូវអ្វីដែលពួកគេយល់ថា ហាក់មិនសមស្រប និងបង្កើតសមិទ្ធផលថ្មីៗ។

សិស្សឆ្នើមមានទម្លាប់សួរសំណួរជាប្រចាំ ហើយនឹងស្វែងរកចម្លើយដើម្បីឆ្លើយតបទៅនឹងសំណួរដែលពួកគាត់បានបំផុស។ ប្រសិនបើអ្នកចង់ក្លាយជាសិស្សឆ្នើម ភារកិច្ចសំខាន់ដែលគួរចាត់ជាអទិភាពក្នុងជីវិតនាពេលបច្ចុប្បន្នគឺការសិក្សា។ យោងតាមគេហទំព័រ The Asian School បានបង្ហាញគន្លឹះ៩ចំណុចដើម្បីពង្រឹងខ្លួនឱ្យក្លាយជាសិស្សឆ្នើមនៅក្នុងសាលា ដែលមានលម្អិតដូចខាងក្រោម៖

១. សួរសំណួរ ៖ ប្រសិនបើអ្នកមិនយល់អំពីអ្វីមួយ វាពិតជាសំខាន់ណាស់ក្នុងការសួរបញ្ជាក់ទៅកាន់គ្រូដើម្បីដឹងចម្លើយ ឬពេលខ្លះដឹងហើយប៉ុន្តែសួរបន្ថែមដើម្បីផ្ទៀងផ្ទាត់ចម្លើយ ហើយគាប់ជួនពេលខ្លះសិស្សអាចនឹងទទួលបានជម្រើសបន្ថែមពីលើអ្វីដែលមានស្រាប់។ ការសួរពុំធ្វើឱ្យសិស្សខាតបង់ប្រយោជន៍នោះទេ ដូច្នេះសូមកុំខ្មាសអៀននៅក្នុងការសួរ យ៉ាងហោចណាស់ វាផ្តល់ឱកាសឱ្យបង្កើតកិច្ចសន្ទនារៀនសូត្រថ្មីៗ និងយល់ច្បាស់ពីមេរៀន ឬប្រធានបទដែលកំពុងជជែក។

២. បំពេញកិច្ចការដែលគ្រូដាក់ឱ្យធ្វើនៅផ្ទះបានគ្រប់ចំនួន ៖ វាជាទំនួលខុសត្រូវរបស់សិស្ស គឺត្រូវតែបំពេញកិច្ចការផ្ទះដែលគ្រូបានប្រគល់ឱ្យធ្វើបន្ថែមក្រោយចប់ម៉ោងសិក្សានៅសាលា។ កិច្ចការសាលាជាផ្នែកសំខាន់នៅក្នុងជីវិតជាសិស្ស ឬនិស្សិត ដែលពួកគាត់មានភារកិច្ចធ្វើឱ្យរួចរាល់ ដើម្បីជៀសវាងអារម្មណ៍ឃ្លាតឆ្ងាយពីការសិក្សា និងស្វែងរកបន្ថែមនូវអ្វីដែលពួកគាត់រំពឹងពីការសិក្សា មួយវិញទៀតជៀសវាងការបាត់បង់ពិន្ទុផងដែរ ។ បន្ថែមពីនោះ ការយកចិត្តទុកដាក់ធ្វើកិច្ចការសាលា ជាវិធីសាស្រ្តជំរុញឱ្យសិស្សរៀនអំពីការគ្រប់គ្រងពេលវេលា និងការកំណត់វិន័យផងដែរ។

៣. កំណត់គោលដៅ ៖ នៅពេលដែលអ្នកកំពុងតែរំពឹងចង់ដឹងអំពីវិធីសាស្រ្តក្លាយទៅជាសិស្សឆ្នើមម្នាក់ អ្នកគួរតែចាប់ផ្តើមកំណត់គោដៅ នៃការសិក្សាដែលសមល្មមមួយសម្រាប់ខ្លួនឯង។ ធ្វើបែបនេះនាំសិស្សសម្រេចគោលដៅមួយ ដែលស្របនឹងការគ្រោងទុក និងយល់ច្បាស់ពេលធ្វើសេចក្ដីសម្រេចចិត្តអ្វីមួយទៅលើការសិក្សា។ ការកំណត់គោលដៅជំរុញឱ្យអ្នកបង្កើនកម្លាំងជំរុញទឹកចិត្ត និងកាត់បន្ថយភាពមន្ទិល បង្កើតបានលំនឹងជីវិតផងដែរ។

៤. រក្សាការផ្តោត ៖ សិស្សល្អតែងដឹងអំពីវិធីសាស្រ្តក្នុងការផ្តោតយ៉ាងល្អ ហើយគេក៏ដឹងអំពីការកាត់ផ្តាច់ពីមជ្ឈដ្ឋានដែលបង្កការរំខាន ធ្វើបែបនេះវាអាចឆ្លើយតបទៅនឹងលទ្ធផលការសិក្សាបានល្អ ។ ពួកគាត់ចាត់ទុកការសិក្សាជាគោល ហើយនៅពេលដែលផ្តោតទៅលើកិច្ចការក្នុងខណៈតែមួយ នោះជំរុញឱ្យលទ្ធផលសិក្សាមានភាពរឹងមាំជាងមុន។

៥. ខំរៀន ៖ អភិវឌ្ឍន៍ជំនាញរៀនតាមរយៈការស្វ័យសិក្សាឱ្យបានច្រើន ការរៀនមិនតម្រូវឱ្យអនុវត្តន៍ត្រឹមតែការអានសៀវភៅ ឬព័ត៌មានតែប៉ុណ្ណោះទេ ពេលខ្លះក៏ត្រូវឆ្លុះបញ្ចំាងការយល់ឃើញពីខួរក្បាលរបស់យើងវិញដែរ វាកាន់តែជួយបានច្រើន ប្រសិនបើអ្នកខំប្រឹងរៀនហើយផ្តោតតែទៅលើចំណុចដែលសំខាន់ៗ។ បន្ថែមពីនោះ ប្រឹងអនុវត្តន៍ម្តងហើយម្តងទៀត និងផ្តោតលើការសិក្សារហូតទាត់តែសម្រេចបាននៅសមិទ្ធិផល ដែលស្របទៅនឹងគោលដៅ។ ជាមួយគ្នានោះកំឡុងពេលសិក្សា ក៏ត្រូវចំណាយពេលខ្លះដើម្បីសម្រាកដែរ។

៦. បង្កើតទម្លាប់ ៖ វាពិតជាប្រសើរ នៅពេលដែលសិស្សអាចបង្កើតទម្លាប់នៅក្នុងការសិក្សាជារៀងរាល់ថ្ងៃដើម្បីក្លាយជាសិស្សឆ្នើម ។ ការបង្កើតទម្លាប់ ឬកាលវិភាគការសិក្សា គួរតែបិទនៅកន្លែងដែលអ្នកអង្គុយសិក្សាជាប្រចាំ ឬកន្លែងដែលងាយស្រួលក្នុងការក្រឡេកមើល ពីព្រោះរៀងរាល់ព្រឹក ពេលដែលមើលការរៀបចំពេលវេលាទាំងនោះ វាជាកត្តាដែលកាន់តែជំរុញទឹកចិត្ត និងការផ្តោត។ ហើយវាធ្វើឱ្យអ្នកសម្រេចគោលដៅបានឆាប់រហ័ស។ មួយវិញទៀត ផែនការ នៃការសិក្សានឹងជួយឱ្យការរៀនកាន់តែមានប្រសិទ្ធភាព ហើយកាត់បន្ថយភាពភ័យខ្លាច ឬការតានតឹងនៅពេលប្រឡង។

៧. ជ្រើសវគ្គណែនាំបន្ថែម ៖ សិស្សអាចបន្ថែមវគ្គសិក្សា ប្រសិនបើនៅក្នុងថ្នាក់មិនអាចផ្តល់ជូនការបង្រៀន ដែលឆ្លើយតបបានគ្រប់គ្រាន់ទេ ការបង្វឹកបង្ហាត់បន្ថែម អាចជួយអ្នកសាកល្បងជាមួយវិធីសាស្រ្តថ្មីៗ ។ គ្រូណែនាំ កំឡុងពេលទទួលវគ្គសិក្សាបន្ថែម អាចជួយសម្រួលការអនុវត្តអ្វីដែលបានរៀន និងការងារសាលាជាដើម។ លើសពីនោះសិស្សកាត់បន្ថយការចំណាយពេលដែលខ្ជះខ្ជាយបានមួយចំណែកធំដោយការផ្តោតតែលើវគ្គសិក្សាណា ដែលចាំបាច់ស្របតាមតម្រូវការប៉ុណ្ណោះ។

៨. ផ្តោតអំពីភាពវិជ្ជាមាន ៖ ព្យាយាមបង្កើតទស្សនៈវិជ្ជមានទៅក្នុងជីវិត អ្នកអាចនឹងប្រឈមជាមួយបញ្ហាជាច្រើន ហើយបញ្ហាទាំងនោះជាវិញ្ញាសាក្នុងការសាកល្បងសមត្ថភាព និងភាពអត់ធ្មត់។ នៅឱ្យឆ្ងាយពីមនុស្សដែលតែងប្រកាន់ភ្ជាប់ផ្នត់គំនិតអវិជ្ជមាន វាជាឱកាសដែលនាំឱ្យអ្នកក្លាយជាសិស្សដែលមានសមត្ថភាពគ្រាន់បើម្នាក់ ហើយវាក៏ជាកត្តានាំឱ្យភាពតានតឹងរបស់អ្នកចុះថយផងដែរ ហើយផ្តល់ឱ្យអ្នកមានសុខភាពល្អ និងកាត់បន្ថយការគិតដែលមិនចាំបាច់។

៩. អាន ៖ ការអានគឺជាដំណើរការរៀនសូត្រមួយដែលមិនអាចកាត់ផ្តាច់បាន វាផ្តល់នូវចំណេះដឹងពីមជ្ឈដ្ឋានជុំវិញពិភពលោក ហើយវាក៏បានបង្កើតនូវភាពស្ទាត់ជំនាញលើផ្នែកណាមួយ និងចេះបាននូវពាក្យថ្មីៗ ទន្ទឹមគ្នានោះ ការអានក៏ពង្រឹងបានជំនាញសរសេរផងដែរ ថែមទាំងបង្កើតការស្រមើស្រមៃខ្ពស់។ លើសពីនោះ អានជួយឱ្យការចងចាំ និងផ្តោតបានប្រសើរជាងមុន ហើយរាល់ពេលដែលអ្នកអាន វាជាសកម្មភាពដែលកំពុងបំពេញបន្ថែមរាល់ព័ត៌មានថ្មីៗ ទៅកាន់ខួរក្បាលរបស់យើង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...