វត្តចំនួន៥ និងភោជនីយដ្ឋានមួយកន្លែងនៅខេត្តស្វាយរៀង ផ្ដល់អាហារ ទឹក និងកន្លែងស្នាក់នៅ សម្រាប់បេក្ខជនប្រឡងបាក់ឌុបឥតគិតថ្លៃ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

នៅថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប រយៈពេល២ថ្ងៃខាងមុខនេះ សម្រាប់បេក្ខជននៅខេត្តស្វាយរៀងអស់បារម្ភហើយ ព្រោះមានភោជនីយដ្ឋាន និងវត្តអារាមនានា បានប្រកាស​ផ្ដល់អាហារ ទឹក ភេសជ្ជៈ និងកន្លែងស្នាក់នៅសម្រាប់បេក្ខជនដែលឡើងមកពីបណ្តាស្រុក​ដោយ​ឥតគិតថ្លៃ។

បើតាមរដ្ឋបាលខេត្តស្វាយរៀង មានវត្តចំនួន​៥ស្ថិត​នៅក្រុងស្វាយរៀង និងស្រុកស្វាយជ្រុំ នឹងរៀបចំកន្លែងស្នាក់ជូនប្អូនៗជាបេក្ខជន និងអ្នក​អាណាព្យាបាល ដែលមកពីស្រុកឆ្ងាយៗ និងពុំមានកន្លែងស្នាក់អាស្រ័យ បានស្នាក់នៅដោយពុំគិតថ្លៃ រួមមាន ១. វត្តព្រៃឆ្លាក់ ស្ថិត​ក្នុង​ក្រុងស្វាយរៀង, ២. វត្តឧប្បលរតនារាម ក្រុងស្វាយរៀង, ៣. វត្តសាមគ្គីឧត្តម (វត្តធ្មល់) ក្រុងស្វាយរៀង, ៤. វត្តចំបក់បិទមាស ក្រុងស្វាយរៀង និង៥. វត្តស្វាយជ្រុំ ស្ថិត​ក្នុង​ស្រុកស្វាយជ្រំ។

ព្រះសច្ចកល្យាណ យ៉ន សុខសាន្ត ព្រះគ្រូចៅអធិការវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង

ព្រះសច្ចកល្យាណ យ៉ន សុខសាន្ត ព្រះគ្រូចៅអធិការវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង មានសង្ឃដីកាថា វត្តព្រៃឆ្លាក់បានត្រៀមរៀបចំកន្លែងស្នាក់នៅ ម្ហូបអាហារ ក៏​ដូចចាទឹកភេសជ្ជៈ សម្រាប់សិស្សានុសិស្សមកប្រឡងបាក់ឌុបរួចហើយ។ ការ​រៀបចំ​នេះ គឺដោយសារមើលឃើញពីស្ថានភាពលំបាករបស់សិស្សានុស្សនាពេលកន្លងមក ដោយសិស្សខ្លះត្រូវ​ធ្វើដំណើរឆ្ងាយ និងខ្វះខាតថវិកាទៀតផង។

ព្រះគ្រូចៅអធិការវត្តព្រៃឆ្លាក់ មានសង្ឃដីកាបន្ថែមថា គិតមកដល់ពេលនេះ  វត្តព្រៃឆ្លាក់ បានរៀបចំកន្លែងស្នាក់នៅ ម្ហូបអាហារ ជូនសិស្សប្រឡងបាក់ឌុប ដោយធ្វើឡើង៩ឆ្នាំជាប់ៗគ្នា ដោយនេះ​ក៏​ដើម្បីជាការធ្វើទានចំពោះអ្នកដែលអត់ មានន័យថា អ្នកទទួលក៏ត្រេកអរ អ្នកផ្ដល់ជូនក៏ត្រេកអរ។

«កាលណាសិស្សចេញមកពីប្រឡង ឃើញមានបាយទឹករៀបចំត្រៀមរួចជាស្រេច ពួកគេនឹងមានអារម្មណ៍ត្រេកអរ ហើយអ្នកធ្វើទានក៏ត្រេកអរដែរ»

ដោយ​ឡែកភោជនីយដ្ឋានមួយ​ដែលមានយីហោ ដក់ចិត្ត ស្ថិត​នៅ​ក្រុង​ស្វាយរៀង ក៏​បានប្រកាសផ្តល់អាហារ​ដល់បេក្ខជន​ប្រឡង​បាក់ឌុប​ដោយ​ឥតគិតថ្លៃផងដែរ។ លោក តាំង គីមឡេង ម្ចាស់ហាង ដក់ចិត្ត បានប្រាប់ឱ្យដឹងថា ហាងរបស់លោក នឹងរៀបចំអាហារថ្ងៃត្រង់ជាប្រអប់ត្រៀមទុក រួមមាន អាហារក្រៀម​ បាយម្ហូប (សម្លរ)​ ទឹកបរិសុទ្ធ ភេសជ្ជៈ សម្រាប់បេក្ខជន ក៏ដូចជាអាណាព្យាបាលសិស្សទាំងអស់ចូលអង្គុយហូប និងសម្រាកក្នុងហាងបាន នៅ​ថ្ងៃប្រឡង​បាក់ឌុប។

លោក តាំង គីមឡេង ម្ចាស់ហាងដក់ចិត្ត ប្រចាំខេត្តស្វាយរៀង

ម្ចាស់ហាងដក់ចិត្ត ប្រចាំខេត្តស្វាយរៀង បញ្ជាក់បន្ថែមថា ការផ្ដល់ជូននេះ គឺដោយសារមានបងប្អូនប្រជាពលរដ្ឋជួយគាំទ្រហាងតាំងពីដើមមក ហើយសម្រាប់អ្វីដែលជាប្រយោជន៍រួមសម្រាប់សង្គម គឺលោកតែងតែជួយ។ ជាពិសេសប្អូនៗថ្នាក់ទី១២ ដែលមានការខ្វះខាត ដោយសារការធ្វើដំណើរផ្លូវឆ្ងាយ ត្រូវជួលកន្លែងស្នាក់នៅ ការហូបចុក ដើម្បីមកប្រឡងបាក់ឌុប។

លោក តាំង គីមឡេង ក៏បានជូនពរសិស្សានុសិស្សប្រឡងថ្នាក់ទី១២ខាងមុខនេះ ឱ្យទទួលបាននិទ្ទេសល្អ ហើយត្រូវតាំងចិត្តប្រឡងឱ្យជាប់ និងលើកទឹកចិត្តខ្លួនឯងជានិច្ច កុំបាក់ស្មារតី និងកុំភ័យខ្លាច។ លោក តាំង គីមឡេង ក៏បានសំណូមពរដល់ម្ចាស់ហាង សណ្ឋាគារ ឬកន្លែងណាដែលមានទីតាំងធំទូលាយជិតមណ្ឌលប្រឡង អាចរួមចំណែកជួយសង្គមតាមរយៈការបញ្ចុះតម្លៃជូនសិស្សានុសិស្សដែលមកប្រឡងបាក់ឌុប ក្នុងកម្រិត ១០ភាគរយទៅ៥០ភាគរយ ឬកុំឡើងថ្លៃ ព្រោះសិស្សានុសិស្សមកពីតំបន់ឆ្ងាយ និងគ្រួសារមានជីវភាពខ្វះខាត។

ស្របជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានចេញសេចក្តីអំពាវនាវចំពោះប្រតិបត្តិករទេសចរណ៍ទាំងអស់ ពិសេស អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល និងសម្រួលថ្លៃសេវាកម្ម ឬកុំដំឡើងថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *