ក្រសួងអប់រំ ហាមគ្រប់គ្រឹះស្ថានមធ្យមសិក្សា​ទាំងអស់លេងល្បែងមិន​មែនជា​ល្បែង ឬរបាំប្រជាប្រិយខ្មែរ

ល្បែងទាំងឡាយណាដែល​មិន​មែនជា​ល្បែង ឬរបាំប្រជាប្រិយខ្មែរ និង​ល្បែង​មួយ​ចំនួន​ដែលប្រឈម​នឹង​ហានិភ័យ អសុវត្ថិភាព និង​បង្ក​ឱ្យ​មានគ្រោះថ្នាក់ ត្រូវបានហាមឃាត់ជាដាច់ខាត និង​ទប់ស្កាត់​ជា​បន្ទាន់ ។ នេះ​បើយោង​តាម​សេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និ​ងកីឡា ស្តីពី​ការ​រក្សា​សណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយ អំឡុងពេល​រៀបចំ​សង្រ្កាន្តឆ្នាំថ្មី នៅ​តាម​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ និង​ឯកជន។

បើតាម​ក្រសួងអប់រំ ល្បែង​ដែលត្រូវ​បានហាមឃាត់មិ​នឱ្យ​លេង​នៅ​តាម​គ្រឹះស្ថានសិក្សា អំឡុងពេលរៀបចំសង្រ្កាន្តឆ្នាំថ្មីមាន​ដូចជា ការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ ។ ក្រសួងអប់រំ​បានបញ្ជាក់ថា ការលេងល្បែង​ទាំងនេះ ​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ភាពថ្លៃថ្នូរដ៏ផូរផង់របស់ជាតិ និងមិនស័ក្តិសមជាកុលបុត្រកុលធីតាខ្មែរ។

ជាមួយ​គ្នានេះ ក្រសួងអប់រំ​ក៏​បានណែនាំ​ដល់​គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និង​ក្រុមប្រឹក្សា​យុវជន ត្រូវ​រៀបចំ​បែងចែកការ​ទទួល​ខុស​ត្រូវ​តាមថ្ងៃ តាមវេន ដើម្បី​ជួយ​សម្របសម្រួល​ឱ្យ​សិស្សានុសិស្ស​បាន​ចូលរួម​លេងល្បែង​ប្រជាប្រិយខ្មែរ​ប្រកប​ដោយ​ភាព​សប្បាយរីករាយ និង​មានសុវត្ថិភាព ព្រមទាំងត្រូវ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ថែរក្សាសុខភាព និង​អនាម័យចៀសវាងការឆ្លង​ជំងឺរាតត្បាតផ្សេងៗ។

ក្នុងនោះ ត្រូវ​សហការជិតស្និទ្ធជាមួយ​មាតាបិតា ឬអ្នក​អាណាព្យាបាល​សិស្ស សហគមន៍ អាជ្ញាធរ​ដែនដី ដើម្បីផ្តល់ និង​ទទួលព័ត៌មាន​នានា ពាក់ព័ន្ធនឹង​សកម្មភាព​អវិជ្ជមាន​ផ្សេងៗ ដែលប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស ដើម្បីផ្តល់ការអប់រំ ណែនាំ និង​កែលម្អ​បានទាន់ពេលវេលា។

គួរ​បញ្ជាក់ថា ការ​ចេញសេចក្តីណែនាំរបស់ក្រសួអប់រំនេះ គឺធ្វើ​ឡើង​ក្រោយ​ពីក្រសួងសង្កេតឃើញថា សិស្សានុសិស្ស​មួយ​ចំនួន​នៅ​តាម​គ្រឹះស្ថាន​មធ្យមសិក្សា បាន​និង​កំពុង​លេង​ល្បែង ដែល​មិន​មែន​ជា​ល្បែង​ប្រជាប្រិយខ្មែរ រួមមាន លេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ ។ល។ ទៅលើគ្នា​ទៅវិញទៅមក ដោយ​គ្មាន​សណ្តាប់ធ្លាប់ គ្មានរបៀបរៀបរយ គ្មានភាពថ្លៃថ្នូរ ព្រមទាំង​គ្មានសុវត្ថិភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..