ជំងឺ៤ ដែលងាយកើតមានក្នុងរដូវភ្លៀង និង​វិធីការពារ

ការចាប់ផ្ដើមនៃរដូវវស្សាបានចូលរួមកាត់បន្ថយកម្ដៅ ដែលក្ដៅខ្លាំងក្នុងរដូវប្រាំង និងផ្ដល់ឱ្យយើងនូវអារម្មណ៍ផាសុកភាពក្នុងការរស់នៅ ប៉ុន្តែការមកដល់នៃខ្យល់មូសុងនៃរដូវវស្សា ក៏នាំមកនូវជំងឺជាច្រើនផងដែរ មានទាំងជំងឺឆ្លង និងជំងឺមិនឆ្លង។ ប្រសិនបើមិនយកចិត្តទុកដាក់ថែសុខភាពឱ្យបានល្អ សំណើមក្នុងខ្យល់ និងភ្លៀងធ្លាក់ខ្លាំងក្នុងរដូវនេះ នឹងធ្វើឱ្យយើងឈឺមិនខាន។ យើងសង្កេតឃើញមានជំងឺចំនួន ៤ដែលឧស្សាហ៍កើតមានក្នុងរដូវនេះ និងទាមទារឱ្យយើងមានការប្រុងប្រយ័ត្ន និងការពារខ្លួនឱ្យបានល្អ។

១. គ្រុនឈាម (Dengue) ៖ គ្រុនឈាម ជាជំងឺដែលកាចសាហាវ នឹងងាយកើតមានជាងគេនៅរដូវភ្លៀង។ ជំងឺនេះ កើតឡើងដោយសារមូសខ្លាខាំ ហើយមានរោគសញ្ញាមួយចំនួនដូចជា គ្រុនក្ដៅ ឡើងកន្ទួលក្រហម ឈឺក្បាល និងចំនួនផ្លាកែតទាប។ ដើម្បីជៀសវាងការកើតមានជំងឺគ្រុនឈាម អ្នកត្រូវប្រាកដថា អ្នករក្សាអនាម័យនៅផ្ទះបានល្អ ហើយរៀបចំរបស់របរផ្សេងៗ ពិសេស​លុប​ថ្លុកទឹកដែល​នៅ​ក្បែរៗផ្ទះកុំ​ឱ្យ​កើត​មាន​ដង្ហូវទឹក។

២. គ្រុនពោះវៀន (Typhoid)៖ ការបរិភោគអាហារ និងទឹកដែលមានមេរោគ គឺជាមូលហេតុចម្បង ដែលនាំឱ្យមានជំងឺគ្រុនពោះវៀន។ បាក់តេរី Salmonella typhi ដែលមាននៅក្នុងទឹកមិនស្អាត និងអាហារដែលគ្មានអនាម័យ ជាភ្នាក់ងារបង្កឱ្យមានជំងឺនេះ។ ដូច្នេះ អ្នកជំនាញ បានណែនាំឱ្យយើងជៀសវាងការញ៉ាំអាហារដែលគ្មានអនាម័យជាចាំបាច់ ត្រូវប្រាកដថា ទឹកដែលអ្នកទទួលទានជាទឹកស្អាត ជាពិសេសក្នុងរដូវភ្លៀង។ ការរក្សាអនាម័យបានល្អ គឺជាកត្តាសំខាន់ដែលអាចការពារអ្នក និងគ្រួសារពីជំងឺគ្រុនពោះវៀន។

៣. រលាកថ្លើមប្រភេទ A (Hepatitis A)៖ ការទទួលទានទឹក និងអាហារ ដែលមិនមានអនាម័យ អាចបង្កឱ្យអ្នកមានជំងឺថ្លើមប្រភេទ A។ ការកើតមានជំងឺនេះ ប៉ះពាល់ខ្លាំងទៅដល់សុខភាពថ្លើម ព្រមទាំងអាចគំរាមកំហែងដល់អាយុជីវិតអ្នកជំងឺទៀតផង។ ហេតុនេះ នៅរដូវភ្លៀង យើងត្រូវរក្សាអនាម័យឱ្យបានខ្ពស់។ ជាពិសេស ដើម្បីការពារខ្លួនពីជំងឺនេះ រាល់បន្លែ ផ្លែឈើ ដែលយើងទទួលទាន គួរតែត្រូវបានសម្អាតឱ្យបានស្អាត។

៤. គ្រុនក្ដៅ (Viral fever)៖ ការកើតជំងឺគ្រុនក្ដៅគឺជារឿងធម្មតា នៅពេលអាកាសធាតុប្រែប្រួល។ រោគសញ្ញានៃជំងឺនេះ មានដូចជា ក្ដៅខ្លួន ញាក់ និងឈឺរាងកាយ។ ជំងឺនេះ ជាប្រភេទជំងឺឆ្លង វាកើតឡើងដោយសារការប៉ះពាល់រាងកាយគ្នា ឬការធ្វើដំណើរកាត់ទឹកភ្លៀង។ អ្នកជំងឺត្រូវរងចាំចាប់ពី ៣ថ្ងៃ ទៅ៧ថ្ងៃ ដើម្បីជាសះស្បើយពីជំងឺនេះ។ ហេតុនេះ ដើម្បីការពារខ្លួនពីជំងឺគ្រុនក្តៅ អ្នកគួរទទួលទានទឹកក្ដៅឱ្យបានច្រើន និងជៀសវាងការធ្វើដំណើរកាត់ភ្លៀង និងខ្យល់ខ្លាំង ម្យ៉ាងទៀតត្រូវជៀសវាងការប៉ះផ្ទាល់ជាមួយបុគ្គល ដែលកំពុងឈឺជំងឺនេះ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...