សេចក្តីស្រលាញ់ជំរុញចិត្ត លោក ឡុច ចន្ថា សរសេរសៀវភៅកំណាព្យ «ចន្លោះ» និងបោះពុម្ពជាបីភាសា

សៀវភៅកំណាព្យ «ចន្លោះ» ជាស្នាដៃអក្សរសិល្ប៍ទំនើបមួយប្រភេទដែលរំលេចអំពីក្ដីស្រឡាញ់ និងសន្តិភាព។ សៀវភៅនេះ គឺជាស្នាដៃរបស់កវី ឡុច ចន្ថា និពន្ធឡើងចាប់ពីឆ្នាំ២០១១។ មកដល់ពេលបច្ចុប្បន្ន ស្នាដៃមួយនេះ ត្រូវបានបោះពុម្ភជាបីភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ។

កវី ឡុច ចន្ថា លើកឡើងថា សេចក្តីស្រលាញ់ ជាម្ចាស់ចិត្ត ម្ចាស់គំនិតដែលបណ្តាលឱ្យលោកសរសេរសៀវភៅកំណាព្យមានចំណងជើងថា «ចន្លោះ» នេះឡើងក្នុងបំណងចែករំលែកបទពិសោធន៍ និងផ្ដល់ជាវិភាគទានដល់អក្សរសិល្ប៍ខ្មែរឱ្យកាន់តែសម្បូរបែប ហើយសមស្របតាមចំណូលចិត្តអ្នកអានសម័យថ្មី និងការវិវត្តចរន្តអក្សរសិល្ប៍ និងបច្ចេកវិទ្យាពិភពលោកផងដែរ។

កវី ឡុច ចន្ថា ម្ចាស់ស្នាដៃសៀវភៅកំណាព្យ «ចន្លោះ»

«ខ្ញុំចំណាយពេលដប់ពីរឆ្នាំទាំងការសរសេរ និងការបកប្រែទៅជាភាសារអង់គ្លេស និងស្វែងរកជំនួយក្នុងការបកប្រែទៅភាសាចិន»។

កវី ឡុច ចន្ថា

កវី ឡុច ចន្ថា បញ្ជាក់បន្ថែមថា កំណាព្យ “ចន្លោះ” នេះគ្រាន់តែជាផ្នែកមួយនៃ អត្ថបទទាំងអស់ដែលលោកបានសរសេរសន្សំអស់រយៈពេល១២ឆ្នាំប៉ុណ្ណោះ មិនមែនជាការយកកម្រងអត្ថបទកំណាព្យសរុបទាំង១២ឆ្នាំ មកចុះផ្សាយក្នុងសៀវភៅតែមួយនេះទេ ។ លោកបន្តថា ចំណុចពិសេសនៃកំណាព្យនេះ រួមមាន ទី១. សិល្បៈនៃការសរសេរ គឺប្រើពាក្យសាមញ្ញៗ ខ្លីៗ ចងជាសម្ព័ន្ធពាក្យ ដើម្បីបង្ហាញព្រឹត្តិការណ៍ និងគោលបញ្ហា ដែលសម្រួលឱ្យងាយដល់អ្នកអានឆាប់ចាប់បាន និងអាចចូលទៅវិភាគ រកដំណោះស្រាយបានលឿនជាដើម។ ទី២. សិល្បៈនៃការផ្តល់ខ្លឹមសារអប់រំ ទស្សនវិជ្ជា ព័ត៌មាន និងព្រឹត្តិការណ៍នានា គឺមិនប្រាប់ត្រង់ ដោយទុកឱ្យអ្នកអានធ្វើការសិក្សា ត្រិះរិះ វិភាគ រកដំណោះស្រាយ ឬទទួលបានភាពរីករាយទៅតាមបទពិសោធន៍ និងពុទ្ធិរបស់ខ្លួនដោយសេរីភាព។ ទី៣. បណ្តុះអ្នកអានឱ្យមានការគិតកាន់តែស៊ីជម្រៅទៅក្នុងពិភពអាណាចក្រ និងពុទ្ធចក្រ។ ទី៤. អ្នកអាននឹងទទួលបានសម្លេងនៃសេចក្តីស្រលាញ់ ឬសម្លេងអ្វីផ្សេងៗទៀតតាមអារម្មណ៍យល់ឃើញរបស់អ្នកអាន (មនោសរម្មណ៍) របស់អ្នកអាន និងទី៥. សិល្បៈនៃការសរសេរនេះ អាចជាចំណែកជំនួយដល់អ្នកចង់សរសេរបែបទំនើបដែលស៊ីចង្វាក់នឹងចរន្តអក្សរសិល្ប៍ទំនើបរបស់ពិភពលោកបានខ្លះផងដែរ។

ម្ចាស់ស្នាដៃកំណាព្យ «ចន្លោះ» រូបនេះ បន្ថែមថា​ ដើម្បីតែងកំណាព្យទំនើបមួយបានល្អ គប្បីដឹងថា កំណាព្យទំនើបមានលក្ខណៈជាទូទៅ រួមមាន ទី១. សរសេរពាក្យសាមញ្ញា សំរាយងាយយល់ មិនប្រើពាក្យវប្បធម៌ខ្ពង់ខ្ពស់ពេកដែលនាំការលំបាកដល់អ្នកអាន ។ ទី២. សរសេរជុំវិញតែកម្មវត្ថុដែលយើងចង់បង្ហាញ។ ទី៣. សិល្បៈនៃការសរសេរបញ្ចេញទស្សនៈ ឬផ្តល់ការអប់រំ ត្រូវឈរលើគោលការណ៍ទូទៅគឺ “បង្ហាញតែមិនប្រាប់ ” (Show but not tell) ពោលគឺ សរសេរត្រឹមបង្ហាញពីគោលបញ្ហា បង្ហាញព្រឹត្តិការណ៍ និងប្រើរូបភាព ដើម្បីបញ្ចេញទស្សនៈ ដែលជៀសវាងការប្រៀនប្រដៅត្រង់ៗ ដោយអញ្ជើញអ្នកអានឱ្យចូលរួមដោយមិនចំពោះ ក្នុងការវិភាគ ឬបញ្ចេញទស្សនៈ ទៅតាមបទពិសោធន៍ និងចំណេះជំនាញផ្ទាល់ខ្លួន ។ ទី៤. សរសេរយ៉ាងច្រើនចំនួន៤ល្បះក្នុងមួយចំណងជើង ដែលខុសពីប្រពៃណីសរសេរវែងៗតទំព័រ។ បើនៅអឺរ៉ុប គេអាចសរសេរបែបគ្មានចំណាប់ចួនក៏បាន។

«ខ្ញុំបានរកឃើញថា កំណាព្យទំនើប កើតឡើងពីសំណុំពាក្យពេជន៍ចងសម្ព័ន្ធគ្នាយ៉ាងស៊ីចង្វាក់ដើម្បីបង្ហាញព្រឹត្តិការណ៍ ឬព័ត៌មានទាំងមូលរបស់កំណាព្យ ដោយមិនអាចកាត់យកពាក្យ ឬឃ្លាណាចេញទៅធ្វើការវិភាគ ពន្យល់ បកស្រាយបានឡើយ ដែលនេះវាផ្ទុយគ្នាស្រឡះរវាងកំណាព្យទំនើប និងប្រពៃណី ព្រោះកំណាព្យប្រពៃណី អ្នកអាចកាត់ឃ្លា ឬល្បះណាមួយចេញទៅបកស្រាយបាន»។

កវី ឡុច ចន្ថា

កវី ឡុច ចន្ថា ក៏បានសំណូមពរដល់កវី អ្នកនិពន្ធ និងសាធារណជន សូមបើកបេះដូងទូលាយទៅមើលការវិវត្តអក្សរសិល្ប៍ល្បីៗរបស់ពិភពលោក ដើម្បីជាតិខ្លួនដើរទាន់គេ។ រក្សាចាស់ បង្កើតថ្មី «ដើម្បីឱ្យកង់មានលំនឹង យើងត្រូវតែធាក់វាទៅមុខ បើមិនដូច្នោះវានឹងដួល មិនអ៊ីចឹង?», ម៉្យាងវិញទៀត អ្នកអាន និងអ្នកនិពន្ធជាអនុគមន៍ពីរមិនអាចផ្តាច់គ្នាបាន ដូច្នេះអ្នកអាន គួរជួយចែករំលែកតាមបណ្តាញសង្គមអំពី ស្នាដៃណាល្អ បើមិនល្អ ជួយរិះគន់កែលម្អដោយសេចក្តីថ្លៃថ្នូរ។ ចំណែក កវី ឬអ្នកនិពន្ធ សូមបន្តសរសេរទៅតាមសម្លេងនៃក្តីស្រលាញ់របស់ខ្លួន ជាជាងសម្លេងពិភពខាងក្រៅ។

គួរជម្រាបជូនថា សៀវភៅកំណាព្យ «ចន្លោះ» មានចំនួន ១០៧ទំព័រ ដោយផ្តល់ជូនអ្នកអាននូវចំណេះដឹងវប្បធម៌ តថភាពសង្គម ច្បាប់សកល សិល្ប៍នយោបាយ ជម្រៅទស្សនវិជ្ជា ធម្មជាតិវិជ្ជា វិទ្យាសាស្ត្រព្រលឹងវិញ្ញាណ និងពាក់ព័ន្ធទ្រឹស្តីសាសនានានា…។ល។ កំណាព្យទាំងនោះត្បិតអាចអានបានគ្រប់វ័យ គ្រប់និន្នាការទស្សនៈដោយសេចក្តីសោមនស្ស តែសក្តិសមបំផុតសម្រាប់អ្នកស្នេហាកិច្ចនយោបាយ ទស្សនវិជ្ជា អ្នកវិទ្យាសាស្ត្រព្រលឹងវិញ្ញាណ ធម្មជាតិវិជ្ជា សាសនិកជន និងអ្នកស្នេហាអក្សរសាស្ត្រជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...