ការសិក្សា ៖ សម្លឹង​អេក្រង់​មុន​គេង រំខាន​ដំណេក​ខ្លាំង​ជាង​ទទួល​ទាន​កាហ្វេ​ពេល​ល្ងាច ជិត ២ដង

ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​បង្ហាញ​ថា ការ​សម្លឹង​មើល​អេក្រង់​នៅ​ពេល​យប់ មុន​ចូល​គេង​បាន រំខាន​ដំណេក ខ្លាំង​ជាង​ការ​ទទួល​ទាន​កាហ្វេ​នៅ​ពេល​ល្ងាច​ទៅ​ទៀត។

ពន្លឺ​ពណ៌ខៀវ និង​ឥទ្ធិពល​របស់​វា​លើ​ខួរក្បាល

អេក្រង់​មិនគ្រាន់​តែ​រំខាន​ការ​គេង​របស់​អ្នក​ប៉ុណ្ណោះ​ទេ វាក៏​ប៉ះពាល់​ដល់​ដំណើរការ នៃ​ការ​គេង​លក់​ស្កប់​ស្កល់​ផងដែរ។

ជាការ​ពិត នៅ​ពេល​ថ្ងៃ ពន្លឺ​ពណ៌​ខៀវ ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន ព្រោះ​ពន្លឺថ្ងៃ និង​អំពូល LED នឹង​ជួយ​បង្កើន​ការប្រុងប្រយ័ត្ន ជួយ​គ្រប់គ្រង​នាឡិកា​ធម្មជាតិ​ក្នុង​រាងកាយ​របស់​អ្នក។ ប៉ុន្តែ​នៅ​ពេលយប់ ពន្លឺ​ដដែល​នោះ នឹង​ផ្ញើ​សារ​ខុសទៅ​កាន់​ខួរក្បាល​របស់អ្នក។ វាប្រាប់​រាងកាយ​របស់អ្នក​ឱ្យត្រូវ​តែ​ភ្ញាក់​ពីដំណេក ខណៈ​ដែល​ជាក់ស្ដែង អ្នកត្រូវ​ការ​សម្រាក។

អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Harvard បាន​រកឃើញ​ថា ពន្លឺ​ពណ៌​ខៀវ​រារាំង​មេឡា​តូនីន ដែលជា​អរម៉ូន ផ្ដល់​សញ្ញា​ថា ដល់​ពេល​ដែល​ត្រូវ​គេង ហើយ​ការ​រារាំងនេះ ខ្លាំងជាង​ពន្លឺ​ពណ៌បៃតង ដល់ទៅ ២ដង។ វា​ពន្យារពេល​នាឡិកា​ធម្មជាតិ​ក្នុងរាងកាយ​របស់អ្នក រហូតដល់ ៣ម៉ោង។ ការ​ពន្យារពេល​នេះ គឺ​ប្រៀប​ដូច​ជាអ្នក​កំពុង​ធ្វើដំណើរ​ឆ្លងកាត់​ល្វែងម៉ោង (Time Zone) ដោយ​មិនបាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​បន្ទប់គេង​ដូច្នោះ​ដែរ។

យោង​តាម Sleep Foundation បាន​បង្ហាញ​ថា ពន្លឺ​ទាំងអស់​អាច​មាន​ឥទ្ធិពល​លើ​ដំណេក ប៉ុន្តែ​ប្រភេទ នៃ​ពន្លឺនីមួយៗ​មាន​ឥទ្ធិពល​ខុសៗ​គ្នា។ ជា​ឧទាហរណ៍ ពន្លឺ​ថ្ងៃធម្មជាតិ អាច​ឡើង​ដល់ ១០,០០០ lux (ជា​រង្វាស់​នៃពន្លឺ) ខណៈ​ដែល​ពន្លឺ​ក្នុងផ្ទះ​ភាគច្រើន​នៅ​ទាប​ជាង ៥០០ lux ។ ហេតុផល​នេះ​ហើយ ទើប​បណ្ដាល​ឱ្យពន្លឺ​នៅខាងក្រៅ ជា​សញ្ញា​ដ៏មាន​អនុភាព សម្រាប់​គ្រប់គ្រង​នាឡិកា​ធម្មជាតិ​ក្នុង​រាងកាយ​របស់អ្នក។

សូម្បីតែ​ពន្លឺ​កម្រិតទាប ក៏អាច​មាន​ឥទ្ធិពល​លើ​នាឡិកា​ធម្មជាតិ​ក្នុង​រាងកាយ​របស់​អ្នក​ផងដែរ។ ការ​សិក្សា​របស់​សាកលវិទ្យាល័យ Toronto បាន​បង្ហាញ​ថា ពន្លឺ​ក្នុងផ្ទះ​បាន​កាត់បន្ថយ​កម្រិត​ជាតិ​មេឡាតូនីន បើទោះ​ជាអ្នក​ពាក់វ៉ែនតា​ការពារ​ពន្លឺ​ពណ៌​ខៀវ​ក៏ដោយ។ អ្នក​ដែល​នៅក្នុង​បន្ទប់​ងងឹត គ្មាន​វ៉ែនតា មិនមាន​ការ​ប្រែប្រួល​ជាតិ​មេឡាតូនីន​នោះទេ។ នេះ​បង្ហាញ​ថា រាងកាយ​របស់​យើង ងាយ​រងឥទ្ធិពល​ពីពន្លឺ បើទោះ​ជាពន្លឺ​នោះ​មាន​លក្ខណៈ​ស្រទន់ ឬក៏ភ្លឺខ្លាំង​ក៏ដោយ។

ពន្លឺ​ពណ៌​ខៀវ មាន​ឥទ្ធិពល​ខ្លាំង​ជាង​ការ​ទទួល​ទាន​កាហ្វេ​ពេល​ល្ងាច

ការ​សិក្សា​មួយ​ពី​សាកលវិទ្យាល័យ Colorado Boulder ក្នុង​ឆ្នាំ​២០១៥ បាន​រកឃើញ​ថា ការទទួល​ទាន​កាហ្វេ espresso ពីរ​ដង បីម៉ោង​មុន​ចូលគេង អាច​ពន្យារ​នាឡិកា​ធម្មជាតិ​ក្នុង​រាងកាយ​របស់អ្នក រយៈពេល ៤០នាទី។ នៅក្នុង​ការ​ប្រៀបធៀប ការនៅ​ជាមួយ​ពន្លឺ​អេក្រង់ភ្លឺខ្លាំង មាន​ឥទ្ធិពល​ខ្លាំងជាង​ ការ​ទទួល​ទាន​កាហ្វេ espresso ជិត​ទ្វេដង។

ពន្លឺដើរ​តួនាទី​សំខាន់​ខ្លាំង​ណាស់ អំឡុង​ពេល​គេង។ ពន្លឺ​អេក្រង់ អំពូល​នៅលើ​ក្បាល​ដំណេក និង​ពន្លឺ​ពេលយប់ សុទ្ធតែអាច​រំខាន​ដល់​នាឡិកា​ធម្មជាតិ​ក្នុង​រាងកាយ​របស់អ្នក ដែលធ្វើ​ឱ្យអ្នក​មិនងាយ​ងងុយ​គេង និង​ពិបាកគេង​លក់ស្រួល។

ទម្លាប់ នៃ​ការ​ប្រើអេក្រង់ ដើម្បី​គេង​លក់ស្រួល

អនុវត្ត​សកម្មភាព​ចំនួន ៤នេះ ដើម្បី​ពង្រឹង​គុណភាព​ដំណេក​របស់អ្នក ៖

ប្រើ​ពន្លឺ​កម្រិត​ទាប មុន​ចូល​គេង ៖ អ្នក​ត្រូវ​បន្ថយ​កម្រិត​ពន្លឺ​យ៉ាង​ហោចណាស់​មួយ​ម៉ោង មុន​ចូល​គេង។

ជៀសវាង​មើល​អេក្រង់​មុន​ចូលគេង ៖ អ្នកអាច​ជៀសវាង​ការ​ប្រើ​អេក្រង់​មុន​ចូលគេង តាម​រយៈ​ការបិទទូរស័ព្ទ ថេបប្លេត និង​ទូរទស្សន៍ ១-២ ម៉ោង មុនចូលគេង។ ប្រសិន​បើ​ត្រូវ​ប្រើអេក្រង់ ដោយ​ជៀស​មិន​រួច ត្រូវ​បើក​មុខងារ​ពេល​យប់ ឬ​ពាក់វ៉ែនតា​ការពារ​ពន្លឺ​ពណ៌ខៀវ។

ប្រើ​វាំងនន ដើម្បី​បាំង​ពន្លឺ​ពីខាងក្រៅ ៖ ដើម្បីគេង​លក់​ស្កប់ស្កល់ អ្នក​ត្រូវ​ការ​បន្ទប់​ដែល​ងងឹត ដូច្នេះ អ្នកអាច​ប្រើវាំងនន ដើម្បី​បាំង​ពន្លឺ ពី​ខាង​ក្រៅ ដើម្បី​ធានា​ថា បន្ទប់​ងងឹត។

ប្រើ​ម៉ាស់​បាំងភ្នែក ៖ ប្រសិន​បើដៃគូ ឬអ្នក​នៅ​បន្ទប់​ជាមួយ​អ្នក​ត្រូវ​ការ​ពន្លឺ អ្នកអាច​ប្រើ​ម៉ាស់​បាំងភ្នែក ដើម្បី​សម្រួល​​ឱ្យអ្នក​អាច​គេង​ក្នុង​ភាព​ងងឹត​បាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន