សាលាភាពជាអ្នកដឹកនាំឡៃហ្គឺប្រកាសបើកទទួលសិស្សចូលរៀនចំនួន៤០កន្លែង ឆ្នាំសិក្សា២០២៤-២០២៥

សាលាភាពជាអ្នកដឹកនាំឡៃហ្គឺដែលជាសាលារៀនផ្ដល់ការសិក្សាតាមបែបអន្តរជាតិ និងមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងសាកលវិទ្យាល័យជាច្រើននៅជុំវិញពិភពលោក ប្រកាសជ្រើសរើសសិស្សចំនួន ៤០នាក់ចូលរៀនពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ឆ្នាំសិក្សា២០២៤-២០២៥។ វគ្គសិក្សាថ្មីនឹងចូលរៀននៅដើមខែសីហា ឆ្នាំ២០២៤។

សាលាភាពជាអ្នកដឹកនាំឡៃហ្គឺ បានបើកដំណើរការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងមួយទស្សវត្សមកហើយ ដោយសាលាមានកម្មវិធីសិក្សាដែលមានវិសាលភាព ផ្ដល់មូលដ្ឋានគ្រឹះរឹងមាំ បទពិសោធន៍ លើកកម្ពស់ការចូលរួមបង្កើតនូវសមិទ្ធផល និងជះឥទ្ធិពលវិជ្ជមានរបស់សិស្ស។ លើសពីនេះ វិធីសាស្រ្តសិក្សាតាមបែបគម្រោង ផ្ដល់ឱកាសឱ្យសិស្សសិក្សាស្វែងយល់នូវបញ្ហានានាក្នុងភាពជាក់ស្ដែង និងផ្ដល់ជាគំនិតផ្ដួចផ្ដើមក្នុងការដោះស្រាយបញ្ហាទាំងនោះ។

កម្មវិធីសិក្សាត្រូវបានបែងចែកជាពីរដើម្បីបំពេញការសិក្សាគ្នាទៅវិញទៅមក គឺការសិក្សាមុខវិជ្ជាគ្រឹះ និងចំណេះដឹងពីកម្មវិធីសិក្សាថ្នាក់មូលដ្ឋាន ។

មុខវិជ្ជាគ្រឹះ រួមមានអក្សរសាស្ត្រអង់គ្លេស អក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងវិទ្យាសាស្រ្ត ដែលមានសារៈប្រយោជន៍ក្នុងការអប់រំថ្នាក់មូលដ្ឋាន។ សម្រាប់ចំណេះដឹងពីកម្មវិធីសិក្សាថ្នាក់មូលដ្ឋាននេះ នឹងធ្វើឱ្យសិស្សមានសមត្ថភាពល្អប្រសើរ ដើម្បីជួយពង្រីការយល់ដឹងរបស់ពួកគេក្នុងការសិក្សាតាមបែបគម្រោង ការជ្រើសយកឱកាសសិក្សា និងការរៀនពីបទពិសោធន៍ជាក់ស្ដែង។ ការរួមបញ្ចូលមុខវិជ្ជាមូលដ្ឋានគ្រឹះ និងការអប់រំសតវត្សទី២១ ជួយឱ្យសិស្សទទួលបានការអប់រំមួយប្រកបដោយគុណភាពខ្ពស់ និងជាកម្មវិធីសិក្សាដែលទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា។

សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សានៅសាលាភាពជាអ្នកដឹកនាំឡៃហ្គឺនឹងទទួលបានសញ្ញាបត្រដែលទទួលស្គាល់ជាអន្តរជាតិនៅក្នុងប្រទេសជាច្រើនក្នុងនោះក៏មានសហរដ្ឋអាមេរិក កាណាដា និងជប៉ុន។

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៩៩ ៥៥៥ ៨៨៣ (ខ្មែរ) ឬ ០៩៦ ៨៥៥ ៦០៦៨(English) ឬអាចចូលទៅកាន់គេហទំព័រ www.ligeracademy.org ឬ Email: info@ligeracademy.org ។ ជាមួយគ្នានេះក៏អាចទៅកាន់សាលាផ្ទាល់ដែលមានអាសយដ្ឋាន ផ្លូវលេខ១១២ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្រទេសកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...