អិលអូអិលស៊ី ផ្ដល់ជូនកាដូធំដល់សិស្សនិទ្ទេស A មានពិន្ទុខ្ពស់ ៥០ នាក់

សិស្សឆ្នើមនិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ដែលមានពិន្ទុខ្ពស់ចំនួន ៥០នាក់ ហើយជាបុត្រធីតារបស់អតិថិជន អិលអូអិលស៊ី នឹងទទួលបានកាដូកុំព្យូទ័រម្នាក់មួយគ្រឿងជាការលើកទឹកចិត្ត ក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យអប់រំ និងលើកទឹកចិត្តដល់ សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី ដ៏មានសក្តានុពលរបស់កម្ពុជា។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) មានប្រសាសន៍ថា ក្រៅពីគោលបំណងចម្បង ដែលចង់លើកកម្ពស់វិស័យអប់រំនៅប្រទេសកម្ពុជា តាមរយៈការផ្ដល់រង្វាន់ដល់សិស្ស ដើម្បីឱ្យពួកគាត់ប្រឹងប្រែងរៀនសូត្រ អិលអូអិលស៊ី ចង់ពង្រឹងទំនាក់ទំនងរវាង អតិថិជនអិលអូអិលស៊ី និងស្ថាប័នផ្ទាល់ តាមរយៈការផ្ដល់ជូននូវកម្មវិធីពិសេសៗជាបន្តបន្ទាប់។ លោកបន្តថា នេះមិនមែនជាលើកដំបូងទេ ដែល អិលអូអិលស៊ី ចូលរួមក្នុងសកម្មភាព លើកកម្ពស់វិស័យអប់រំ។ កន្លងមកគណៈគ្រប់គ្រង និងបុគ្គលិក អិលអូអិលស៊ី ក៏បានបង្កើតឱ្យមានកម្មវិធី និងព្រឹត្តការណ៍សហគមន៍ផ្សេងៗដើម្បីគាំទ្រដល់សាលានៅជនបទមួយចំនួន ព្រមទាំងបានមានកម្មវិធីចែករំលែកចំណេះដឹងហិរញ្ញវត្ថុដល់សហគមន៍ សិស្សនិស្សិត នៅតាមបណ្ដាគ្រឹះស្ថានឧត្តមសិក្សាជាច្រើនផងដែរ។

អិលអូអិលស៊ី សង្ឃឹមថា តាមរយៈការផ្តល់ជូនពិសេសនេះ នឹងជួយជាកម្លាំងចិត្ត ដល់ប្អូនៗថ្នាក់ទី១២ឆ្នាំនេះ ឱ្យខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរ

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា)

លក្ខខណ្ឌនៃកម្មវិធី៖

  • ផ្តល់ជូនដល់បេក្ខជន-បេក្ខនារី ទទួលបាននិទ្ទេស A ដែលមានលំដាប់ពិន្ទុខ្ពស់ចំនួន៥០នាក់សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២៤នេះ ហើយជាបុត្រធីតារបស់អតិថិជន អិលអូអិលស៊ី
  • បេក្ខជន-បេក្ខនារីម្នាក់ទទួលបានកុំព្យូទ័រចំនួន០១គ្រឿង និងប័ណ្ណសរសើរ១
  • ត្រូវបញ្ជូនឯកសារតម្រូវ/ឯកសារពាក់ព័ន្ធនិងលទ្ធផលប្រឡងសញ្ញាបត្របាក់ឌុបក្នុងរយៈពេល ១៥ថ្ងៃបន្ទាប់ពីថ្ងៃប្រកាសលទ្ធផលប្រឡងមានដូចជា៖
    – ឯកសារដែលបញ្ជាក់ពីលទ្ធផលទទួលបាននិទ្ទេស A (ដូចជាវិញ្ញាបនបត្របណ្ណោះអាសន្ន ឬឯកសារដែលអាចបញ្ជាក់ដោយបុគ្គលិក អិលអូអិលស៊ីបាន)
    – សំបុត្រកំណើត / សៀវភៅគ្រួសារ
    – ឯកសារដែលបញ្ជាក់បានថាជាអតិថិជនរបស់ អិលអូអិលស៊ី
  • បេក្ខជន-បេក្ខនារីជ័យលាភីទាំង៥០រូប ត្រូវតែអញ្ជើញចូលរួម ក្នុងកម្មវិធីប្រគល់រង្វាន់ដោយផ្ទាល់។
  • សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ ០២៣ ៩៩១ ៩៩១ ។

*បញ្ជាក់៖ ការផ្តល់ជូនពិសេសនេះសម្រាប់តែឱពុកម្តាយរបស់បេក្ខជន-បេក្ខនារី និទេ្ទស A ដែលបានក្លាយជាអតិថិជន អិលអូអិលស៊ី មុនកាលបរិច្ឆេទប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំ២០២៤ប៉ុណ្ណោះ។ អិលអូអិលស៊ី សូមរក្សាសិទ្ធិកែប្រែរង្វាន់ និងលក្ខខណ្ឌក្នុងការផ្តល់ជូនកម្មវិធីពិសេសនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧