លោកស្រី ឃួន ច័ន្ទទេវី ៖ អំពើហិង្សាទាក់ទងនឹងយេនឌ័រតាមប្រព័ន្ធបច្ចេកវិទ្យា កំពុងក្លាយជាបញ្ហាចំបងចំពោះស្រ្តី

អំពើហិង្សាទាក់ទងនឹងយេនឌ័រដែលកើតមានឡើងតាមប្រព័ន្ធបច្ចេកវិទ្យា គេតែងតែទម្លាក់កំហុសលើស្រ្តីដែលជាជនរងគ្រោះក្រោមហេតុផលផ្សេងៗទាំងការស្លៀកពាក់ ការតុបតែងខ្លួន ហើយទាំងអស់នេះជាការកំណត់វិសមភាពយេនឌ័រមិនស្មើគ្នា និងការដាក់គំនៀបទៅលើស្ត្រី និងភេទស្រី។ នេះជាការលើកឡើងរបស់លោកស្រី ឃួន ច័ន្ទទេវី នៅក្នុងកម្មវិធី TEDxPhnomPenh ក្រោមប្រធានបទ អនាគតដ៏ចីរភាព”SUSTAINABLE FUTURE” ។

លោកស្រី ឃួន ច័ន្ទទេវី បានឡើងថា តាមរយៈការស្រាវជ្រាវរបស់ The Economist Intelligence Unit នៅឆ្នាំ២០២១ ភ្នាក់ងារសហប្រជាជាតិសម្រាប់ប្រជាជនដែលហៅកាត់ថា​ UNFPA បានកំណត់និយមន័យនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រដែលកើតឡើងតាមប្រព័ន្ធបច្ចេកវិទ្យាថា គឺជាអំពើហិង្សាទាំងឡាយណាដែលប្រព្រឹត្តឡើងដោយបុគ្គលម្នាក់ ឬច្រើននាក់ដោយមានចេតនាប៉ុនប៉ង ចែករំលែក ដោយផ្នែកឬដោយពេញលេញតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកស្រីបន្តថា តាមរយៈការសិក្សាទម្រង់នៃអំពើហិង្សាមានច្រើនជាង៤០ប្រភេទ ប៉ុន្តែទម្រង់ទូទៅដែលតែងតែឃើញមានដូចជា ការបង្ហោះរូបអាសអាភាស គំរាមដើម្បីសងសឹក ឬការបៀតបៀនតាមប្រព័ន្ធអនឡាញ (Online) ឬការលួចតាមដានជាដើម។​

លោកស្រី ឃួន ច័ន្ទទេវី បន្ថែមថា ប្រសិនបើក្រឡេកទៅមើលផលប៉ះពាល់ជារួមនៃអំពើហិង្សារទាក់ទងនឹងយេនឌ័រដែលកើតឡើងតាមប្រព័ន្ធបច្ចេកវិទ្យា គឺមានផលប៉ះពាល់ដល់ប្រជាជនគ្រប់រូប ប៉ុន្តែស្ត្រី និងអ្នកស្រលាញ់ភេទដូចគ្នាគឺងាយរងគ្រោះជាងបុរស ក្នុងករណីអំពើហិង្សារតាមអនឡាញ ដែលធ្វើឱ្យប៉ះពាល់ដល់សង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ប្រទេសជាតិទាំងមូល។ លើសពីនេះក៏បង្កជាផលប៉ះពាល់ដល់ជនរងគ្រោះ ដូចជាបង្កជាជំងឺថប់បារម្ភ ការតានតឹងអារម្មណ៍ ការបាក់ទឹកចិត្ត ឬបាក់ស្បាត រហូតដល់មានករណីខ្លះអាចបង្កដល់ការធ្វើអត្តឃាត ឬធ្វើបាបខ្លួនឯងផងដែរ។

យោងតាម The Economist Intelligence Unit នៅឆ្នាំ២០២១ បានធ្វើការសិក្សាទៅលើបណ្ដាប្រទេសចំនួន៥១នៅលើសកលលោក ដោយ​បានបង្ហាញថា ក្នុងចំណោមស្ត្រីទាំងអស់ដែលប្រើប្រាស់អ៉ីនធើណិតលើពិភពលោក ស្ត្រី៣៨ភាគរយរងគ្រោះដោយសារអំពើហិង្សាតាមអនឡាញ និងស្ត្រី៦៣ភាគរយដែលបានស្គាល់ស្ត្រីម្នាក់ទៀតដែលជាជនរងគ្រោះ (អាចជាមិត្ត ឬសាច់ញាតិរបស់គាត់)។ ជាមួយគ្នានេះស្ត្រី៨៥ភាគរយបានឃើញករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រដែលកើតឡើងតាមអនឡាញទៅលើស្ត្រីម្នាក់ទៀត។

«ចំនួនទន្និន័យខាងលើពិតជាច្រើនមែនទែន បើឆ្លុះបញ្ចាំងពីចំនួននាក់រងគ្រោះដែលធ្លាប់បានឃើញនៅតាមប្រព័ន្ធអនឡាញ ហើយវាបរិបទដែលគួរឱ្យបារម្ភ…»

លោកស្រី ឃួន ច័ន្ទទេវី

បើក្រឡេកទៅមើលបរិបទនៅក្នុងប្រទេសកម្ពុជាវិញ ការសិក្សាស្រាវជ្រាវបានបង្ហាញថា ឬសគល់នៃអំពើហិង្សាដែលកើតឡើងតាមអនឡាញគឺផ្សាភ្ជាប់ជាមួយអំពើហិង្សាដោយផ្ទាល់ផងដែរ ដែលចេញពីវិសមភាពយេនឌ័រ ហើយផ្នត់គំនិតយេនឌ័រដែលមានភាពរើសអើង ឬការដាក់គំនៀបទៅលើស្ត្រីច្រើនជាងបុរសនៅក្នុងសង្គម។ ដើម្បីដោះស្រាយ ទប់ស្កាត់ ចូលរួមលើកកម្ពស់សមភាពយេនឌ័រ មនុស្សគ្រប់គ្នាត្រូវផ្ដល់ភាពអង់អាច ឱកាស និងសិទ្ធដល់ស្ត្រី និងក្រុមមានអត្តសញ្ញាណដែលស្រលាញ់ភេទដូចគ្នាឱ្យមានសមភាពដូចបុរសដែរ។

លើសពីនេះ គួរតែបញ្ឈប់នូវឥរិយាបទបន្ទោសជនរងគ្រោះដោយលើកយកមូលហេតុផ្សេងៗដូចជា ព្រោះនាងជាមនុស្សស្រី ព្រោះនាងស្លៀកពាក់ខ្លី ព្រោះនាងដើរលេងយប់ ប៉ុន្តែត្រូវផ្លាស់ប្ដូរផ្នត់គំនិតសង្គម និងបន្តស្វែងយល់បន្ថែមថា តើអ្វីជាបញ្ហា និងត្រូវធ្វើយ៉ាងណាដើម្បីចូលរួមដោះស្រាយ​ និងទប់ស្កាត់ទាំងអស់គ្នា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...