ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា​ ការ​ញ៉ាំ​ប៉េងប៉ោះ​ជួយ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​

​ការ​បរិភោគ​អាហារ​រូបត្ថម្ភ​បាន​ត្រឹមត្រូវ​ ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​សុខភាព​។ ​ក្នុង​ចំណោម​បន្លែ​ផ្លែឈើ​ជា​ច្រើន​ប្រភេទ​ ​«​ប៉េងប៉ោះ​» ​ដែល​ជា​ដំណាំ​ងាយ​ស្រួល​រក​ទិញ​តាម​ទីផ្សារ​ក្នុង​ស្រុក​ ​ត្រូវ​បាន​ស្រាវជ្រាវ​ឃើញ​ថា​ ​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ ​និង​វីតាមីន​ជា​ច្រើន រហូតដល់​អ្នក​ជំនាញ​ណែនាំ​ឱ្យ​បន្ថែម​វា​ទៅក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។

​ប៉េងប៉ោះ ​១ ​ផ្លែ​ ​មាន​កាឡូរី​ត្រឹមតែ​ ២២ តែ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ​(​Fiber​)​ ប៉ូតាស្យូម ​វីតាមីន A វីតាមីន​ ​C ​និង​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ដ៏​សំខាន់​ឈ្មោះ​ ​Lycopene​។ ​អ្វី​ដែល​ពិសេស​ ប៉េងប៉ោះ​មាន​ជាតិ​ទឹក​ប្រមាណ ​៩៤​%​ ​ដែល​ជួយ​ផ្តល់​ជាតិ​ទឹក​ ​ដល់​រាងកាយ​បាន​យ៉ាង​ល្អ។

​ខាង​ក្រោម​នេះ​ជា​ អត្ថប្រយោជន៍​សុខភាព​សំខាន់​ៗ បាន​មកពី​ការ​បរិភោគ​ប៉េងប៉ោះ ​៖​

​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ ​៖​ សារធាតុ Lycopene ​នៅក្នុង​សម្បក​ប៉េងប៉ោះ ​ជួយ​ទប់ស្កាត់​ការ​លូតលាស់​នៃ​កោសិកា​មហារីក​ ​(​ពិសេស​មហា​រីក​ក្រពេញ​ប្រូស្តាត​) ​និង​ការពារ​កោសិកា​ពី​ការ​ខូចខាត​។ ការ​ញ៉ាំ​ប៉េងប៉ោះ​ជាមួយ​ខ្លាញ់​ល្អ ​(​ដូចជា​ប្រេង​អូលីវ ​ឬ​ផ្លែ​បឺរ​)​ ​នឹង​ជួយ​ឱ្យ​រាងកាយ​បឺត​ស្រូប​សារធាតុ​នេះ​បាន​កាន់តែ​ល្អ។

​ជួយ​ទ្រទ្រង់​សុខភាព​ថ្លើម ​៖​ ការ​សិក្សា​បង្ហាញ​ថា​ ការ​ញ៉ាំ​ប៉េងប៉ោះ​ស្រស់ ​ឬ​ជ្រក់​ប៉េងប៉ោះ ​ជួយ​គ្រប់គ្រង​ ​និង​កាត់បន្ថយ​ការ​កើនឡើង​នៃ​ជាតិ​ខ្លាញ់​នៅក្នុង​ថ្លើម។

​ថែរក្សា​សុខភាព​ភ្នែក​ ​៖​ ​ក្រៅ​ពី​វីតាមីន​ A ​ដែល​ការពារ​ភ្នែក​ពី​ភាព​ងងឹត​នៅ​ពេល​យប់​ ​ប៉េងប៉ោះ​មាន​សារធាតុ​ Lutein ​និង​ Zeaxanthin ​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ ​នៃ​ជំងឺ​ឡើង​បាយ​ភ្នែក​ ​ឬ​ភ្នែក​ខូច​តាម​អាយុ។

​ជួយ​ឱ្យ​រាងកាយ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ ៖​ ​ដោយសារ​មាន​ជាតិ​ទឹក​ខ្ពស់ ​រួម​ជាមួយ​ជាតិ​ប៉ូតាស្យូម ​ប៉េងប៉ោះ​ជួយ​រក្សា​តុល្យភាព​ជាតិ​ទឹក​ ​និង​អេឡិចត្រូលីត​ក្នុង​រាងកាយ។

​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ ​៖​ ប៉េង​ប៉ោះ​ហាន់ ១ ​ពែង ​មាន​វីតាមីន ​C ​រហូតដល់​ ​២៩​%​ ​នៃ​តម្រូវការ​ប្រចាំ​ថ្ងៃ​ ​ជួយ​ផលិត​កូឡា​ជែន ​ប្រឆាំង​ការ​រលាក ​និង​ជួយ​ឱ្យ​រាងកាយ​បឺត​ស្រូប​ជាតិ​ដែក​បាន​ល្អ ​(​នៅពេល​ញ៉ាំ​គួបផ្សំ​ជាមួយ​សណ្តែក​ ​ឬ​សាច់​)។​

​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ​និង​ពោះវៀន​ ​៖​ ​ប៉េងប៉ោះ​ជួយ​បង្កើត​បាក់តេរី​ល្អ​ៗ​ក្នុង​ពោះវៀន​ ​កាត់បន្ថយ​ការ​រលាក​ពោះវៀន​ ​និង​ពង្រឹង​ការ​រំលាយ​អាហារ​ឱ្យ​មាន​ប្រសិទ្ធភាព។

​ការពារ​សុខភាព​បេះដូង​ ៖​ ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ក្នុង​ប៉េងប៉ោះ ​ជួយ​សម្រួល​សម្ពាធ​ឈាម ​និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ ​និង​សរសៃ​ឈាម។

​ជួយ​រក្សា​ទម្ងន់​ ​៖​ ​ជា​អាហារ​ដែល​មាន​កាឡូរី​ទាប ​មាន​ជាតិ​ទឹក​ ​និង​ជាតិ​សរសៃ​ខ្ពស់​ ​ប៉េងប៉ោះ​ជួយ​ឱ្យ​អ្នក​មានអារម្មណ៍​ឆ្អែត​បាន​យូរ​ ​សម្រួល​ដល់​ការ​រក្សា​ទម្ងន់​ឱ្យ​នៅ​កម្រិត​សមស្រប។

​អ្នក​ជំនាញ​ផ្នែក​អាហារ​រូបត្ថម្ភ​បាន​បញ្ជាក់​ថា​ ​ប៉េងប៉ោះ​កែច្នៃ ​ដូចជា​ប៉េងប៉ោះ​កិន​ខាប់ ​ឬ​ទឹក​ប៉េងប៉ោះ ​មាន​កំហាប់​សារធាតុ​ ​Lycopene ​ខ្ពស់​ជាង​ប៉េងប៉ោះ​ស្រស់ ​ដោយសារតែ​ការ​ចម្អិន​ធ្វើឱ្យ​បាត់បង់​ជាតិ​ទឹក​។ ​ទោះជា​យ៉ាងណា ​ប្រជា​ពលរដ្ឋ​អាច​បរិភោគ​បាន​ទាំង​ស្រស់ ​និង​ឆ្អិន ​ដោយ​គ្រាន់តែ​ប្រុងប្រយ័ត្ន​ជ្រើសរើស​ផលិតផល​កំប៉ុង​ណា​ដែល​គ្មាន​ការ​បន្ថែម​ស្ករ​ ​អំបិល​ ​ឬ​ប្រេង​ច្រើន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...