មន្រ្តី ៖ ក្រសួងវប្បធម៌កំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យវប្បធម៌ និងច្នៃប្រតិដ្ឋ

ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ ជំរុញឱ្យមនុស្សបង្ហាញពីស្នាដៃចម្រុះសម្បូរបែប និងជាតម្រូវការសំខាន់នៃប្រទេសនីមួយៗ ជាពិសេសសង្គមដែលកំពុងតែឆ្ពោះទៅរកភាពជឿនលឿន និងការពង្រឹងផ្នែកសេដ្ឋកិច្ច។ ដោយហេតុថា វិស័យច្នៃប្រតិដ្ឋ បង្ហាញពីសក្តានុពលរបស់ប្រជាជននៅក្នុងមជ្ឈដ្ឋានមួយ តាមរយៈការបញ្ចេញទេព​កោសល្យរៀងៗខ្លួន។ នៅកម្ពុជា ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ​ គឺជាការប្រកបមុខរបរនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានចំនួនច្រើន និងស្ថិតក្នុងវិស័យផ្សេងៗគ្នា។

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រមូលធាតុចូល ពីសហគមន៍ច្នៃប្រតិដ្ឋសរុបចំនួនប្រាំពីរវិស័យ ក្នុងនោះរួមមាន សិប្បកម្ម សិល្បៈ តម្បាញ ចម្លាក់ តន្រ្តី ម្ហូបអាហារ និងភាពយន្ត ដើម្បីកំណត់ទិសដៅយុទ្ធសាស្រ្ត លើវិស័យ វប្បធម៌ និងសេដ្ឋកិច្ចនៅកម្ពុជា រួមទាំងដើម្បីបង្កើតទស្សនវិស័យអំពីឧស្សាហកម្មច្នៃប្រតិដ្ឋនៅកម្ពុជា និងបង្កើតមជ្ឈមណ្ឌលកម្ពុជាដើម្បីឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ។ 

ឯកឧត្តម ហាប់ ទូច លើកឡើងថា ការពិគ្រោះយោបល់ជាមួយសិល្បករ និងប្រតិបត្តិករវប្បធម៌ ​ជាកត្តាចាំបាច់មួយ ជួយបង្កើនសំឡេងរបស់ពួកគាត់ ឱ្យក្រសួងបានដឹង និងអាចលើកមកពិចារណា អនុវត្ត និងសហការគាំទ្រទៅតាមលទ្ធភាពដែលអាចសម្រេចបាន រួមទាំងផ្តល់ការគាំទ្រតួនាទីរបស់សង្គមស៊ីវិលក្នុងវិស័យសិល្បៈ និងវប្បធម៌ គឺជាកិច្ចការមួយ ដែលក្រសួងវប្បធម៌ យកចិត្តទុកដាក់ដើម្បីអភិវឌ្ឍវិស័យវប្បធម៌ និងច្នៃប្រតិដ្ឋ។ 

រដ្ឋលេខាធិការ ប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ថែមថា សេដ្ឋកិច្ចក្រៅប្រព័ន្ធបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រីកវិសាលភាពមុខរបរនិងការងារ និងជាប្រភពចំណូល របស់ប្រជាជននៅតាមបណ្តាប្រទេសនៅលើសកលលោកជាពិសេសប្រទេសកំពុងអភិវឌ្ឍ ។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា អ្នកប្រកបមុខរបរនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងប្រទេសកម្ពុជាមានចំនួនច្រើន ថែមទាំងស្ថិតនៅក្នុងវិស័យជាចម្រុះគ្នា ហើយក្នុងនោះមាន វិស័យសិល្បករ និងវិចិត្រសិល្បៈផងដែរ។

ខ្ញុំសូមសំណូមពរ ឱ្យសិល្បករចូលរួមអនុវត្តន៍ចុះឈ្មោះក្នុងបណ្តាញសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើការរួមគ្នា និងគាំទ្រ ពលរដ្ឋដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ និងបង្កភាពងាយស្រួលដល់ រដ្ឋាភិបាល ក្នុងការដាក់ចេញនូវគោលនយោបាយថ្មីៗ ដើម្បីជួយលើសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

អ្នកស្រី អុន សុខនី អនុប្រធានគណៈកម្មការនាយកនៃសមាគមស៊ីកាដា បានបង្ហាញនូវ​ការ​ពេញចិត្តនឹងកិច្ចសហការពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការផ្តល់យោបល់ និងណែនាំកន្លងមកដើម្បីឱ្យសម្រេចបំណងរួមមួយរបស់ប្រទេសជាតិកម្ពុជាទាំងមូល ក្នុងវិស័យឧស្សាហកម្មច្នៃប្រតិដ្ឋ។ និយាយ តំណាងឱ្យសមាគមស៊ីកាដា អ្នកស្រីក៏បានបង្ហាញសេចក្ដីដឹងគុណ ទៅកាន់អង្គការយូណេស្កូ ដែលបានរួមចំណែកផ្តល់ជាថវិកា និងស្មារតីក្នុងការពន្លឿនកិច្ចការ ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តភាព។ 

ខ្ញុំសង្កេតឃើញថា ការធ្វើកិច្ចសហការរបស់សហគមន៍សិល្បៈ តាមរយៈសកម្មភាពដូចជាការចូលរួមជាសមាជិកភាព ការផ្តល់ទិន្នន័យមកកាន់គម្រោងទាក់ទងនឹងការស្រាវជ្រាវ និងការចូលរួមជាសិក្ខាសិលា ពិគ្រោះយោបល់ រួមទាំងការចូលរួមកន្លងមករបស់សហគមន៍សិល្បៈ បានជំរុញខ្ញុំផ្ទាល់ និងក្រុមការងារទាំងអស់ កាន់តែមានទឹកចិត្តក្នុងការបន្តកិច្ចការនេះបន្ថែមទៀត។

អ្នកស្រី អុន សុខនី អនុប្រធានគណៈកម្មការនាយកនៃសមាគមស៊ីកាដា

អ្នកស្រី ធីប៊ូតូ ហ្កាប្រ៊ីយែល ប្រធានឯកទេសកម្មវិធីវប្បធម៌ អង្គការយូណេស្កូ ប្រចាំនៅកម្ពុជា បានឱ្យដឹងថា អ្នកសិល្បៈមានគុណតម្លៃលើសពីការបញ្ចេញទេកោសល្យ ក្នុងការផលិតនូវស្នាដៃដើម្បីប្រជាប្រិយភាព ឬការទាក់ទាញចំណាប់អារម្មណ៍។ ដោយហេតុថា ពួកគាត់គឺជាចំណែកយ៉ាងសំខាន់ក្នុងការប្រើប្រាស់សិល្បៈទៅលាតត្រដាងបញ្ហាប្រឈមនានាដែលកើតមាន ថែមទាំងជាការបង្កើតភាសាសន្ទនាដែលមានភាពច្នៃប្រតិដ្ឋជំរុញឱ្យសង្គមមានភាពនៃសាមគ្គី និងការអភិវឌ្ឍ។

ប្រធានឯកទេសកម្មវិធីវប្បធម៌ អង្គការយូណេស្កូ ប្រចាំនៅកម្ពុជា បន្តថា ការបង្កឱ្យ​មាន​ភាពងាយស្រួលចំពោះអ្នកសិល្បៈ ទាំងសេរីភាពនៃការផលិតនិងបង្ហាញ រួមទាំងលក្ខខណ្ឌល្អរបស់សង្គមនិងសេដ្ឋកិច្ច ជាកត្តារួមចំណែកទៅកាន់អ្នកសិល្បៈឱ្យមានឱកាសបង្កើនសមត្ថភាព ទំនុកចិត្ត និងលទ្ធភាពក្នុងការបន្តភារកិច្ច និងពន្លឿនសង្គមឱ្យរីកចម្រើនតាមរយៈការអភិវឌ្ឍឧស្សាហកម្មច្នៃប្រតិដ្ឋ។

អភិវឌ្ឍបន្ថែមទៅលើទេពកោសល្យច្នៃប្រតិដ្ឋ តាមរយៈបង្កើនឱកាសការងារ និងផ្តល់ជីវភាពសមរម្យសម្រាប់សិល្បករ និងអ្នកមានជំនាញខាងវប្បធម៌ ជាកត្តាបំផុសសក្តានុពលឧស្សាហកម្មច្នៃប្រតិដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

អ្នកស្រី ធីប៊ូតូ ហ្កាប្រ៊ីយែល ប្រធានឯកទេសកម្មវិធីវប្បធម៌ អង្គការយូណេស្កូ ប្រចាំនៅកម្ពុជា

អ្នកស្រី ធីប៊ូតូ ហ្កាប្រ៊ីយែល បញ្ជក់បន្ថែមថា ការរួមចំណែករបស់សង្គមស៊ីវិល ចំពោះការបង្កើតច្បាប់ថ្មី ឬក៏ការចូលរួមពិភាក្សាកំណែទម្រង់នៃក្របខ័ណ្ឌច្បាប់ដែលមានស្រាប់ ធ្វើយ៉ាងណាបង្ហាញអំពីស្ថានភាពជាក់ស្ដែងក៏ដូចជាតម្រូវការរបស់សិល្បករ គឺជាត្តាផ្តល់ភាពងាយស្រួលទៅកាន់អ្នកតាក់តែងគោលនយោបាយ ឬតួអង្គដែលពាក់ព័ន្ធធ្វើកិច្ចសហការទាំងឡាយ អាចធ្វើច្បាប់ដែលឆ្លើយតបនឹងស្ថានការណ៍ មានស្តង់ដាជាតិ និងអន្តរជាតិ ដើម្បីធានាថា អ្នកប្រកបកិច្ចការក្នុងវិស័យច្នៃប្រតិដ្ឋ មិនថាសិល្បករ និងអ្នកជំនាញវប្បធម៌ អាចទទួលបានអត្ថប្រយោជន៍សមស្របនឹងកម្លាំងពលកម្ម រួមទាំងទទួលបានការគាំពារដ៏រឹងប៉ឹងពីសំណាក់អ្នកពាក់ព័ន្ធ៕





របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...