សហគមន៍ខ្មែររស់នៅប្រទេសជប៉ុន និងកូរ៉េ រៀបចំកម្មវិធីកាន់បិណ្ឌ មិន​បំភ្លេចប្រពៃណី វប្បធម៌ខ្មែរ

សហគមន៍​ខ្មែរ​រស់​នៅ​ប្រទេស​ជប៉ុន ក៏​ដូចជា​នៅ​ប្រទេស​កូរ៉េ កាលពីថ្ងៃទី១៤ កញ្ញា បានរៀបចំធ្វើពិធីកាន់បិណ្ឌវេនទី៧ ព្រមគ្នា ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន​ដែលបានលាចាកលោក ក៏​ដូចជា​ឧទ្ទិសកុសល​ជូន​ដល់វីរកងទ័ពខ្មែរ ដែលសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ជនជាតិខ្មែរទៅដល់ទីណា ក៏មិនភ្លេចប្រពៃណី វប្បធម៌ដើមកំណើតរបស់ខ្លួនឡើយ។

យោង​តាម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ពិធីកាន់បិណ្ឌ​នៅប្រទេស​ជប៉ុន បានធ្វើ​ឡើង​នៅទីតាំង​ចំនួន៤ រួមមាននៅខេត្តស៊ីហ្គា ខេត្តហ្វូគូអូកា ខេត្តហ៊ីរ៉ូស៊ីម៉ា និងខេត្តកាណាហ្គាវ៉ា ដោយមានការចូលរួមពីបងប្អូនសហគមន៍ និស្សិត និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនចំនួនប្រមាណជិត ១ ០០០នាក់ ដោយមានរៀបចំពិធីសូត្រមន្ត ប្រគេនចង្ហាន់ព្រះសង្ឃទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានលាចាកលោកនេះ ទៅកាន់លោកខាងមុខ។ ឆ្លៀតក្នុងឱកាសនោះ នៅទីតាំងទាំង ៤ ក៏មានរៀបចំកម្មវិធីឧទ្ទិសកុសលជូនដល់ វីរកងទ័ពខ្មែរដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដីខ្មែរ ក្នុងអំឡុងការប៉ះទង្គិចរវាងកម្ពុជានិងថៃផងដែរ។

ដោយឡែកនៅប្រទេស​កូរ៉េ ការរៀបចំពិធីកាន់បិណ្ឌ ត្រូវ​បានរៀបចំ​ឡើង​ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដោយ​មានការ​ចូលរួម​ពី​បងប្អូនសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េប្រមាណ ២ ៥០០នាក់។ ពិធីកាន់បិណ្ឌរបស់បងប្អូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ រួមមាន កម្មវិធីសាសនា ការសម្ដែងសិល្បៈ ការលក់ដូរម្ហូបខ្មែរ និងការសំណេះសំណាលជាមួយក្រុមការងារយ៉ាងជិតស្និទ្ធបំផុត។

សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមពិធីកាន់បិណ្ឌ បានលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋខ្មែរផ្សេងៗទៀត ចូលរួមឱ្យបានច្រើនកុះករ ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីចូលរួមចំណែកក្នុងការថែរក្សា ផ្សព្វផ្សាយ និងលើកកម្ពស់វប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិ ជាពិសេស ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធរបស់វីរកងទ័ព ដែលបានពលីជីវិតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃនាពេលកន្លងមកដូចគ្នា។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ មាន​ប្រសាសន៍ថា ការរៀបចំកម្មវិធីកាន់បិណ្ឌ កាលពីចុងសប្តាហ៍​កន្លងទៅនេះ គឺជា​ការ​រៀបចំ​ឡើងដោយផ្ទាល់របស់បងប្អូនសហគមន៍​ខ្មែរ​នៅ​ប្រទេស​កូរ៉េ និង​ជប៉ុន ដោយមា​នការ​ចូលរួមពីមន្រ្តីក្រសួងការងារ ក៏​ដូចជា​មន្រ្តីស្ថានទូត​ប្រចាំកូរ៉េ និងជប៉ុន ដើម្បីធ្វើបុណ្យ​រួមគ្នា​ក្នុងខែមន្តសន្តរដូវ ក៏​ដូចជា​រួមគ្នា​ឧទ្ទិសកោសល​ជូនដល់​វីរកងទ័ព​ដែលបាន​បូជាជីវិត​ក្នុងបុព្វហេតុ​ការពារ​អធិបតេយ្យភាពរបស់ព្រះរាជាណាចក្រ​កម្ពុជា ពីការ​ឈ្លានពានរបស់ប្រទេសថៃ។

ឯកឧត្តម ស៊ុន មេសា មើលឃើញថា ទោះបីបងប្អូនប្រជាពលរដ្ឋ​ខ្មែរ​ទៅដល់ទីណា ប្រទេស​ណាក៏ដោយ ពួកគាត់នៅតែប្រកាន់ភ្ជាប់នូវការ​ប្រតិបត្តិ​តាម​ប្រពៃណី វ​ប្បធម៌របស់ខ្មែរ ដោយ​ឯកឧត្តមចូលរួម​​អបអរសាទរ ហើយ​ក៏​ជំរុញ​ឱ្យ​បងប្អូន នៅក្រៅប្រទេសផ្សេងទៀត​ បន្តចូលរួម​សកម្មភាពប្រពៃណីរបស់យើងឱ្យ​បានច្រើន ដើម្បីបង្ហាញវប្បធម៌ ប្រពៃណីរបស់ខ្មែរទៅកាន់បណ្តាប្រទេស​នានានៅលើពិភពលោក ឱ្យគេបានឃើញ ឱ្យគេបានដឹង ពីវប្បធម៌ដ៏ផូផង់របស់ប្រទេស​កម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​សិក្សា​ឥត​គិត​ថ្លៃ ​៖​ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ដែល​ជា​គ្រឹះស្ថាន​សិក្សា​អប់រំ​ចំណេះទូទៅ ​និង​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​សិល្បៈ​ ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្សា​នុសិស្ស​ទាំង​ពីរ​ភេទ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...