៣គន្លឹះ​ ក្នុងការ​បន្ថយការប្រើប្រាស់អេក្រង់ទូរស័ព្ទលើសលប់

ត្បិតថាឧបករណ៍បច្ចេកវិទ្យាដូចជាទូរស័ព្ទ កុំព្យូទ័រ ដើរតួនាទីសំខាន់ដើម្បីឱ្យការរស់នៅសព្វថ្ងៃមានភាពសម្បូរបែបយ៉ាងណាក៏ដោយ ប៉ុន្តែផលអវិជ្ជមានក៏រីកដុះដាលដូចគ្នា។ ការប្រើប្រាស់អេក្រង់លើសលប់ ធ្វើឱ្យមនុស្សបច្ចុប្បន្ន ពិបាកក្នុងការផ្តោត ខ្ជះខ្ជាយពេលវេលា និងទុកកិច្ចការសំខាន់ៗមួយចំនួនចោល ដែលជាហេតុ បង្ហាញឱ្យឃើញថា ការដឹងអំពីវិធីកាត់បន្ថយការប្រើប្រាស់ស្រ្គីន ឬទូរស័ព្ទ ជាកត្តាចាំបាច់ដើម្បីជំរុញផលិតភាពការងារ ឬក៏ការសិក្សា។ តាមរយៈគេហទំព័រ Best Life បានបង្ហាញគន្លឹះ៣ចំណុចដែលអាចកាតបន្ថយអាការៈងប់ងល់នឹងការប្រើប្រាស់អេក្រង់។

១. លុបកម្មវិធីប្រព័ន្ធផ្សព្វផ្សាយដែលមិនសំខាន់ ៖ ប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន មានការកើនឡើង និងបង្កើនភាពទាក់ទាញជាបន្តបន្ទាប់ ដើម្បីរក្សាទំនាក់ទំនង ផ្សាយពាណិជ្ជកម្ម និងបង្កើនដៃគូរសហការបន្ថែមក្នុងអាជីពការងារ។ ដោយសារតែភាពសម្បូរបែបយ៉ាងនេះហើយ ទើបកម្មវិធីទាំងនោះអាចទាក់ទាញចិត្តអ្នកប្រើប្រាស់ឱ្យកាន់តែចង់ចំណាយពេលបន្ថែម ទោះបីជាក្នុងកម្មវិធីមានការកំណត់ពេលនៃការប្រើប្រាស់ក៏ដោយ។ ដូច្នេះការលុបកម្មវិធីប្រព័ន្ធផ្សព្វផ្សាយមួយចំនួនចេញពីអេក្រង់ គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាព។


២. នៅឱ្យឆ្ងាយពីអេក្រង់ទូរស័ព្ទ ៖ ជាវិធីសាមញ្ញ ហើយគ្រប់គ្នាអាចចាប់ផ្តើមអនុវត្តន៍បាន តាមរយៈការរក្សាគម្លាតពីទូរស័ព្ទ ទុកទូរស័ព្ធក្នុងបន្ទប់ផ្សេងគ្នាពីបន្ទប់គេង ប៉ុន្តែបើក្នុងករណីត្រូវការម៉ោងរោទ៍ គួរតែប្រើនាឡិកាជំនួសវិញ។ នៅពេលញ៉ាំអាហារ មិនគួរប្រើប្រាស់ទូរស័ព្ទបណ្តើរញ៉ាំបណ្តើរនោះទេ ដើម្បីឱ្យរាងកាយទទួលបានការសម្រាកគ្រប់គ្រាន់។


៣. ធ្វើសកម្មភាពដទៃដើម្បីបន្លប់ ៖ កាលដែលចាកចេញពីអេក្រង់ទូរស័ព្ទ ឬឧបករណ៍ដែលកំពុងតែប្រើប្រាស់ វាពិតជាមិនផ្តល់នូវភាពងាយស្រួលប៉ុន្មាននោះទេក្នុងការគ្រប់គ្រងខ្លួនឯង។ ដើម្បីដោះស្រាយនឹងបញ្ហានេះ សូមព្យាយាមជ្រើសយកសកម្មភាពផ្សេងៗដើម្បីបន្លប់ ដោយចាប់ផ្តើមដំបូង ប្រើអេក្រង់ក្នុងរយៈពេលមួយដែលមានតុល្យភាពទៅនឹងជីវិតប្រចាំថ្ងៃ។ ជាឧទាហរណ៍ ប្រសិនបើប្រើទូរស័ព្ទ៣០នាទី ត្រូវអានសៀវភៅឱ្យបាន៣០នាទី ឬក៏សកម្មភាពដទៃទៀតដូចជា ហាត់ប្រាណ និងដើរទៅខាងក្រៅជាដើម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...