៥ឆ្នាំ ក្រសួងការងារ បណ្តុះបណ្តាលកម្មករជំនាញបានជាង២៧ម៉ឺននាក់

ក្នុងរយៈពេល៥ឆ្នាំ កម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបណ្តុះបណ្តាលកម្លាំងជំនាញវិជ្ជាជីវៈបានជាង២៧ម៉ឺននាក់ដើម្បីចាក់បញ្ចូលក្នុងតម្រូវការទីផ្សារការងារដ៏ទូលំទូលាយ។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈដែលអ្នកសារព័ត៌មានទទួលបានកាលពីពេលថ្មីៗនេះ។  

របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា កម្លាំងពលកម្មជំនាញ ដែលបានបញ្ចប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ យ៉ាងតិចឬស្មើកម្រិតវិញ្ញាបនបត្របច្ចេកទេស និង វិជ្ជាជីវៈរយៈពេលខ្លី មានចំនួន ២៧ ម៉ឺននាក់ ចន្លោះឆ្នាំ ២០១៨- ២០២២។

សម្រាប់ឆ្នាំ២០២២ កម្លាំងពលកម្មជំនាញដែលបានបញ្ចប់ការអប់រំ និង បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ មានប្រុសចំនួន ៥៣,៧២៣ នាក់ ក្នុងនោះមានការកើនឡើង ៥,៩៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានចំនួន ៥០,៦៩០ នាក់។ ដោយឡែកចំនួនសិស្សស្រីវិញ មានចំនួន ១៩,៩៤៩ នាក់ ក្នុងនោះមានការថយចុះ ៩,១២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ មានចំនួន ២១,៩៥២ នាក់។

ជាមួយគ្នានេះ ចំនួនសិស្សបញ្ចប់ការបណ្តុះបណ្តាល កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ១,២ និង ៣ ក្នុងឆ្នាំ ២០២២ មានចំនួន ១៦,៧១៩ នាក់ ក្នុងនោះមានកើនឡើង ៦,៦៦ ភាគរយបើប្រៀបនឹងរយៈពេលឆ្នាំ ២០២១ មានចំនួន ១៥,៦៧៤ នាក់។ 

ទន្ទឹមនឹងនេះ ចំនួនសិស្សបញ្ចប់ការបណ្តុះបណ្តាលកម្រិតចាប់ពីសញ្ញាបត្រជាន់ខ្ពស់ / បរិញ្ញាបត្ររងបច្ចេកទេស ឬ ឯកទេស ក្នុងឆ្នាំ ២០២២ មានចំនួន ១២, ២៦៩ នាក់ ក្នុងនោះមានការកើនឡើង ២៤,៨២ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២១ មានចំនួន ៩,៨២៩ នាក់។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ចំនួនកម្លាំងជំនាញ​ដែល​យើង​បាន​បណ្តុះបណ្តាលគឺមិនទាន់គ្រប់គ្រាន់ទៅនឹង​តម្រូវការ​កម្លាំងជំនាញ​ក្នុងទីផ្សារ​ការងារ​កម្ពុជា ដែលមានចន្លោះពី៣០ម៉ឺន ទៅ​៥០ម៉ឺននាក់ក្នុងមួយ​ឆ្នាំនោះឡើយ។

បើតាមប្រសាសន៍របស់ ឯកឧត្តម កត្តា អ៊ន គ្រាន់តែនៅក្នុងខែកញ្ញានេះ គឺមានតម្រូវការកម្លាំងពលកម្មដល់ខ្ទង់ជាង២ម៉ឺននាក់ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលអាណត្តិទី៧ ដាក់ចេញ​នូវផែនការសកម្មភាព​ ឱ្យ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និង​ងាយរងគ្រោះ​ចំនួន​១លាន​៥សែននាក់ក្នុងរយៈពេល​៥ឆ្នាំបន្ទាប់។

សូមជម្រាបថា រាជរដ្ឋាភិបាលអណត្តិទី៧បានដាក់ចេញគោលនយោបាយបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់កម្មករ និយោជិតក្រីក្រ និងមានហានិភ័យឱ្យបានចំនួន ១លាន ៥សែននាក់ ដើម្បីអភិវឌ្ឍចំណេះជំនាញគាត់ឱ្យកាន់តែមានកម្រិតខ្ពស់ថែមទៀត ដែលពួកគាត់អាចចូលរៀនវេន្តព្រឹកនិងថ្ងៃ វេន្តយប់ និងវេន្តសៅរ៍ អាទិត្យដោយមិនបង់ប្រាក់ ហើយមានប្រាក់ឧបត្ថមថែមទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។