ឯកឧត្តម ហ៊ុន ម៉ានី ៖ ការ​ដាក់តំបន់ប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាការផ្តល់កិត្តិយស​ដ៏ធំធេងពីសហគមន៍អន្តរជាតិចំពោះប្រាសាទបុរាណខ្មែរ

សម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៃ​ការដាក់បញ្ចូល​តំបន់ប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​របស់អង្គការ​យូណេស្កូ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា បានសម្តែង​ការ​អបអរសាទរ និង​ក្តីរំភើប ដែលសម្បត្តិមរតកដូនតាខ្មែរ ជាដួងព្រលឹងជាតិ ត្រូវ​បានទទួល​ស្គាល់​កម្រិតពិភពលោក​ជាបន្ត​បន្ទាប់។

ឯកឧត្តម ហ៊ុន ម៉ានី លើក​ឡើងថា នេះគឺជា​ការ​ផ្តល់​កិត្តិយស​ដ៏​ធំធេង​ពីសហគមន៍​អន្តរជាតិ​ចំពោះ​ប្រាសាទបុរាណខ្មែរ និង​ក៏​ដូចជា​ការ​ទទួលស្គាល់​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ច​ការ​អភិរក្ស​បណ្តាសម្បត្តិបេតិកភណ្ឌជាតិរបស់ខ្លួន រួម​មាន តំបន់អតីតរាជធានី លិង្គបូរៈ ឬឆោកគគីរ នេះ​ផងដែរ។

ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ខ្ញុំសូមបង្ហាញនូវមនោសញ្ចេតនា និង​ការកោតសរសើរ និង​អបអរសាទរ ដែលប្រាសាទកោះកេរ​បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា កិច្ចការងារនេះបានចាប់ផ្តើម​ក្នុងជំនាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបន្ត​មក​ដល់ពេលបច្ចុប្បន្ន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា ដែលបានតាមដាន និង​ការតម្រង់ទិស ហើយជាពិសេស​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈជាសេនាធិការ គួបផ្សំនឹងរដ្ឋបាលខេត្តព្រះវិហារដែលបានធ្វើដំណើរទៅដល់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយ​នឹងបានស្តាប់ និង​ប្រកាស​ជាផ្លូវការដ៏វិជ្ជមាន​នូវ​ការ​ដាក់ប្រាសាទកោះកេរ ក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ជាមួយ​គ្នា ឯកឧត្តមក៏បានសម្តែង​ការ​ដឹងគុណ​ទៅ​ដល់​ដូនតាខ្មែរ និង​ទឹកដីប្រាង្គប្រាសាទ​ ដែនដីសុវណ្ណភូមិ នៃព្រះរាជាណាចក្រ​កម្ពុជា ដែលបញ្ជាក់​នូវ​ភាពរុងរឿង និង​ភាពអស្ចារ្យ និង​ស្មារតី​ខ្មែរ​ធ្វើបាន របស់បុព្វបុរស​ខ្មែរ​គ្រប់ជំនាន់។

សូម​បញ្ជាក់ថា​ «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវ​បានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការ​យូណេស្កូ សម្រេចជា​ឯកច្ឆ័ន្ទ​ចុះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ក្នុង​សម័យ​ប្រជុំ​លើកទី៥៥ នាទីក្រុងរីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត តាមសំណើរ​របស់រាជរដ្ឋាភិបាល​កម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...