យឹម សាលីនដា ៖ ឧស្សាហ៍និយាយទៅកាន់ខ្លួនឯង និងជឿលើសមត្ថភាពផ្ទាល់ខ្លួន ធ្វើ​ឱ្យ​យុវជន​មានទំនុកចិត្ត​កាន់តែខ្ពស់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការនិយាយទៅកាន់ខ្លួនឯង ជាភាសាមួយដែលមនុស្សភាគច្រើនបានឮដើម្បីដាស់តឿនស្មារតី ការស្វែងយល់ពីសក្ដានុពល បង្កើនភាពជឿជាក់ ផ្តោតលើគោលដៅ និងកាត់បន្ថយនូវសម្ពាធផ្លូវចិត្តផងដែរ។

កញ្ញា យឹម សាលីនដា បច្ចុប្បន្នជាអ្នកផលិតមាតិកា បានលើកឡើងក្នុងឱកាស​ធ្វើជាវាគ្មិននៅក្នុងកម្មវិធី RYL Talks 12 ថា ការនិយាយទៅកាន់ខ្លួនឯង ជាចំណុចមួយដែលនាង តែងតែប្រាប់ខ្លួនឯង ប៉ុន្តែអ្វីដែលអ្នកគ្រប់គ្នាបានឮតាមរយៈនាងបកស្រាយនេះ ទោះបីជាស្តាប់មួយរយដង ក៏មិនស្មើនឹងអ្នកទាំងអស់គ្នា ប្រាប់ខ្លួនឯងត្រឹមតែមួយដងនោះទេ។

សាលីនដា បន្តថា គ្រប់គ្នាតែងតែមានក្ដីស្រមៃ មិនថាធំ ឬក៏តូចទេ គឺមានទៅតាមការគិតរៀងៗខ្លួន ក្ដីស្រមៃខ្លះក៏បានសម្រេចតាមគោលដំណង​ ក្ដីស្រមៃខ្លះទៀតដើរៗក៏ជ្រុះបាត់តាមផ្លូវក៏មាន ដោយឡែកមានក្ដីស្រមៃមួយ​ចំនួន យុវជនមិនទាន់ហ៊ានសាកល្បងសូម្បីមួយជំហាន។ តើមានមូលហេតុអ្វីខ្លះ ឬកត្តាអ្វីដែលបណ្តាយឱ្យបញ្ហាបែបនេះកើតមាន? ការសាកល្បង ជឿជាក់លើសមត្ថភាពខ្លួនឯង ហើយកុំបារម្ភនឹងដៃគូរប្រកួតប្រជែងមិនថា ខ្លាំង ឬខ្សោយ អ្វីដែលគួរផ្តោតគឺខ្លួនឯង ក្នុងការដុសខាត់សមត្ថភាព ហ៊ានសាកល្បងដើម្បីបញ្ចៀសពីការបាត់បង់ឱកាស ម្តងហើយ ម្តងទៀត។

ក្នុងដំណាក់កាល ស្វែងរកការងារធ្វើ មិនថាខ្ញុំ ឬក៏អ្នកទាំងអស់គ្នាទេ ចង់បានការងារមួយដែលល្អ ប្រាក់ខែខ្ពស់ មានមុខដំណែងតួនាទីខ្ពស់។ ប៉ុន្តែ ប្រសិនបើយើងអត់ជឿជាក់លើខ្លួនឯង តើនៅពេលដែលសម្ភាសន៍ការងារ យើងអាចនិយាយអ្វីខ្លះពីខ្លួនឯងបាន ដើម្បីឱ្យគេជ្រើសយក យើងទៅធ្វើការជាមួយគេ។ ជួនកាលសមត្ថភាពរបស់យើងខ្លាំងជាងបេក្ខជនដទៃទៀត ប៉ុន្តែយើងបាត់បង់ការងារមួយហ្នឹង ដោយសារតែមិនជឿជាក់លើមត្ថភាពខ្លួនឯង។ ខ្ញុំជឿថាម្នាក់ៗ មានមូលហេតុរៀងៗខ្លួន អាចជាស្ថានភាពគ្រួសារ ការរស់នៅ ប៉ុន្តែមូលហេតុចម្បងគឺ ការសង្ស័យលើសមត្ថភាពរបស់ខ្លួនឯង។

កញ្ញា យឹម សាលីនដាបច្ចុប្បន្នជាអ្នកផលិតមាតិកាពេញម៉ោង

តាមរយៈបទពិសោធន៍ធ្វើជាអ្នកផលិតមាតិកាដំបូង សាលីនដា ប្រាប់ពីអារម្មណ៍របស់នាងថា គឺប្រៀបដូចជាគេយកនាងទៅបោះចោលកណ្តាលសមុទ្រ មើលមិនឃើញកោះត្រើយ អត់មានទិសដៅ រួមទាំងមិនមានការណែនាំថា គួរមានវិធីសាស្រ្តបែបណា ឬផ្លូវមួយណាទើបឆាប់ដល់ត្រើយនោះទេ។ ប៉ុន្តែ លីនដា នៅតែជ្រើសរើសចាប់យកក្ដីស្រមៃមួយនេះ ដោយការផ្តល់ទំនុកចិត្តលើខ្លួនឯង។ “ប្រសិនបើខ្ញុំ មិនជឿជាក់លើខ្លួនឯង តើមាននរណាគេមកជឿជាក់លើខ្ញុំ?”។

សាលីនដា បន្ថែមទៀតថា ការងាររបស់កញ្ញាផ្ទាល់ ហាក់មិនខុសនឹងការងារផ្សេងទេ គឺទទួលរងការវាយតម្លៃ ការរិះគន់ និងការមិនពេញចិត្តពីទស្សនិកជន ហើយអ្វីដែលជំរុញឱ្យនាងកាន់តែឈឺចាប់ គឺការងារដែលបានធ្វើចេញពីក្ដីស្រឡាញ់ និងបេះដូង ប៉ុន្តែបែរជាមិនទទួលបានការផ្តល់តម្លៃ និងការពេញចិត្តទៅវិញ។ តែយ៉ាងណា អ្វីដែល សាលីនដា តែងតែប្រាប់ខ្លួនឯងគឺ ការយល់ពីគុណតម្លៃរបស់ខ្លួនឯង ជឿជាក់ខ្លួនឯង អាចប្រឈមមុខ នឹងបញ្ហាផ្សេងៗបាន ហើយនៅតែបន្តចាប់ក្ដីស្រមៃមួយនេះ ព្រោះវាបានផ្តល់អត្ថន័យចំពោះដំណើរជីវិត ហើយមិនអាចបោះបង់បាន។ ការចាប់ផ្តើមជឿជាក់លើខ្លួនឯង មិនត្រឹមតែជាសារ ដែលចង់ផ្តល់ទៅកាន់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែជាអ្វី ដែលនាងតែងរឮកខ្លួនឯងជារឿយៗដូចគ្នា។

សាលីនដា បង្ហើបឱ្យដឹងថា មានថ្ងៃខ្លះ នាងក៏មានពេលមិនជឿជាក់លើខ្លួនឯងដែរ សង្ស័យលើសមត្ថភាពរបស់ខ្លួនឯង បន្ទោសខ្លួនឯងច្រើនជាងនរណាទាំងអស់ដែលនៅជុំវិញខ្លួន។ ជាចុងក្រោយ លីនដា សង្កត់ធ្ងន់ថា ទោះបីមានមនុស្សជុំវិញខ្លួនជឿជាក់លើខ្លួនក៏ដោយ ប្រសិនបើយើង មិនជឿជាក់លើខ្លួនឯង ប្រហែលជាយើងឱ្យឱកាសល្អៗដែលចូលមកជីវិតយើង បាត់បង់ទៅ! តើ​​​ចង់ឱ្យឱកាសបាត់បង់ដល់ពេលណាទៀត? ចម្លើយមួយនេះ មានតែខ្លួនឯងប៉ុណ្ណោះ ដែលអាចបកស្រាយបាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *