យុវជនបង្ហាញអារម្មណ៍រំភើប បន្ទាប់ពីប្រាសាទកោះកេរចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងប្ដេជ្ញាបន្តថែសម្បត្តិវប្បធម៌ជាតិ

ការដាក់បញ្ចូលប្រាសាទកោះកេរ ដែលជាអតីតរាជធានីនៃអាណាចក្រខ្មែរ កាលពីជាង ១០០០ ឆ្នាំមុន ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិលោក កាលពីថ្ងៃទី ១៧ កញ្ញា ឆ្នាំ២០២៣ នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាបីសេអូឌីត ត្រូវបានមហាគ្រួសារខ្មែរបង្ហាញការអបអរ ជាពិសេសក្រុមយុវជន​បាន​បង្ហាញអារម្មណ៍រំភើប និងប្តេជ្ញាបន្ត​ថែរក្សាសម្បត្តិវប្បធម៌របស់ជាតិ។

កញ្ញា ជី ស្រីអូន និស្សិតបញ្ញាបត្រជាន់ខ្ពស់ ជំនាញអក្សរសិល្ប៍ខ្មែរ និងជាគ្រូបង្រៀនភាសាខ្មែរមួយរូប បានលើកឡើងថា កញ្ញា ពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះការដាក់បញ្ចូលប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះនេះគឺជា ស្នាដៃ និងកេរមរតកដូនតា ដែលមានតម្លៃពុំអាចកាត់ថ្លៃបាន។

កញ្ញា ជី ស្រីអូន និស្សិតបញ្ញាបត្រជាន់ខ្ពស់ ជំនាញអក្សរសិល្ប៍ខ្មែរ និងជាគ្រូបង្រៀនភាសាខ្មែរ។

កញ្ញា ស្រីអូន បន្តថា យុវជន និងអ្នកជំនាន់ក្រោយកម្ពុជា គួរតែសិក្សាស្រាវជ្រាវស្វែងយល់ឱ្យបានច្បាស់នូវតម្លៃស្នាដៃនីមួយៗរបស់ដូនតាខ្មែរ ថាតើវាមានសារៈសំខាន់ខ្លាំងប៉ុណ្ណា។ ម្យ៉ាងទៀត ភាគីពាក់ព័ន្ធ ដែលមានស្ថាប័នរដ្ឋ និងឯកជនគួររួមគ្នា ជំរុញការបង្ហាញពីមរតវប្បធម៌ទាំងនោះ តាមបណ្ដាញសង្គមនានា ព្រមទាំងដាក់បញ្ចូលក្នុងកម្មវិធីសិក្សា ជំរុញការសិក្សាបន្ថែម និងជួយគាំទ្ររាល់ការផ្សព្វផ្សាយផ្សេងៗទាក់ទងនឹងប្រាសាទខ្មែរ មិនថា ប្រាសាទកោះកេរ ឬប្រាសាទបុរាណដទៃទៀតនោះទេ។

ចំណែកលោក ឆាន់ សុផលប្រុសមួយ ជានិស្សិតឆ្នាំទី៤ កំពុងបន្តការសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងថា ក្នុងនាមជាយុវជនកម្ពុជាមួយរូប លោកពិតជាមានសេចក្ដីរំភើបយ៉ាងក្រៃលែង ដែលកម្ពុជាបានដាក់បញ្ចូលប្រាសាទកោះកេរទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ លោករំភើបចិត្ត ដោយសារតែប្រាសាទបុរាណមួយនេះគឺជាសម្បត្តិវប្បធម៌បុរាណមួយរបស់ប្រទេសកម្ពុជា ដែលជាកេរ្ដិ៍ដំណែលដ៏ថ្លៃថ្លារបស់បុព្វបុរសខ្មែរ បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។

លោក សុផលប្រុសមួយ បន្ថែមថា ប្រាសាទកោះកេរបានបង្ហាញថា បុព្វបុរសខ្មែរកាលពីជំនាន់នោះពិតជាមានវប្បធម៌អរិយធម៌ដ៏រុងរឿង។ ម្យ៉ាងទៀត ប្រាសាទនេះក៏បានបង្កប់នូវតម្លៃវប្បធម៌ជាច្រើនទៀត ដែលមានដូចជា អក្សរសាស្ត្រ សិល្បៈ ចម្លាក់ ដែលបានឆ្លាក់នៅលើជញ្ជាំងប្រាសាទ។

ព្រឹត្តិការណ៍ការដាក់បញ្ចូលប្រាសាទកោះកេរ ដែលជាអតីតរាជធានីនៃអាណាចក្រខ្មែរ កាលពីជាង ១០០០ ឆ្នាំមុន ទៅក្នុងបញ្ជីបេតិកភណ្ឌពិលោក កាលពីថ្ងៃទី ១៧ កញ្ញា ឆ្នាំ ២០២៣ នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាបីសេអូឌីត ត្រូវបានមហាគ្រួសារខ្មែរបង្ហាញការអបអរជាខ្លាំង។
លោក ឆាន់ សុផលប្រុសមួយ

ខ្ញុំពិតជាមានមោទនភាពចំពោះបុព្វបុរសជំនាន់មុន ដែលបានកសាងប្រាសាទដ៏ស្រស់ស្អាត និងបង្កើតឱ្យមានសម្បត្តិវប្បធម៌ផ្សេងៗទៀត ហើយខ្ញុំប្ដេជ្ញាចិត្តថា នឹងបន្តចូលរួមថែរក្សាមរតកដ៏មានតម្លៃនេះសម្រាប់អ្នកជំនាន់ក្រោយ។

យុវជន ឆាន់ សុផលប្រុសមួយ និស្សិតឆ្នាំទី៤ កំពុងបន្តការសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា

យុវជន ជង់ សុភាព ជានិស្សិតឆ្នាំទី ២ ជំនាញអក្សរសាស្ត្រអង់គ្លេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញការយល់ឃើញថា ការដាក់ប្រាសាទកោះកេរទៅក្នុងបញ្ជីសម្បត្តិបេតិ្តកភណ្ឌពិភពលោក នឹងធ្វើឱ្យកិត្តិនាមប្រទេសកម្ពុជាកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។ លើសពីនេះ គេនឹងស្គាល់ប្រាសាទដ៏អស្ចារ្យមួយទៀតរបស់កម្ពុជា ខណៈកាលពីមុននៅពេលធ្វើដំណើរមកកម្ពុជា ភ្ញៀវទេសចរគិតតែអំពីប្រាសាទអង្គរវត្តប៉ុណ្ណោះ ពេលគេមកលេងកម្ពុជា។ សុភាព បន្តថា ដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌របស់បុព្វបុរសយើង យុវជនជំនាន់ក្រោយគួរសិក្សាអំពីវប្បធម៌ខ្មែរឱ្យបានជ្រៅជ្រះ។ លើសពីនេះ ខ្មែរគ្រប់រូបគួរដឹងអំពីប្រវត្តិ និងលក្ខណៈពិសេសមួយចំនួនរបស់ប្រាសាទ ដូចជា កម្ពស់ សាងសង់នៅពេលណា ដោយអ្នកណាជាដើម។

យុវជន ជង់ សុភាព ជានិស្សិតឆ្នាំទី ២ ជំនាញអក្សរសាស្ត្រអង់គ្លេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ជាមួយគ្នានេះ សុភាព ក៏បានសំណូមពរ​ទៅដល់អាជ្ញាធរគួរតែបង្កើតព្រឹត្តិការណ៍ ឬលក្ខណៈគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតនៅតំបន់នោះ និងកន្លែងស្នាក់នៅដែលមានផាសុកភាពសម្រាប់អ្នកទេសចរ ដើម្បីទាក់ទាញអ្នកទៅកម្សាន្តនៅទីនោះឱ្យបានកាន់តែច្រើន។

គួរបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរស្ថិតនៅលើផ្ទៃដីប្រមាណ ៨ពាន់ហិកតា ក្នុងភូមិសាស្ត្រស្រុកគូលែន ដែលមានក្រុមប្រាសាទជាង ៧០ ក្នុងនោះមានប្រាសាទធំមួយរាងដូចពីរ៉ាមីត ដែលមាន ៧ថ្នាក់ និងកម្ពស់ ៣៥ម៉ែត្រ។ កោះកេរ គឺជាប្រាសាទទី៤ របស់កម្ពុជា ដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោកបន្ទាប់ពីប្រាសាទអង្គរក្នុងឆ្នាំ ១៩៩២ ប្រាសាទព្រះវិហារក្នុងឆ្នាំ ២០០៨ និងតំបន់ប្រាសាទសម្បូរព្រៃគុកក្នុងឆ្នាំ ២០១៧៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...