ឯកឧត្តម ហ៊ុន ម៉ាណែត ៖ គន្លឹះធំបំផុត​ក្នុង​ការ​ពង្រឹងធនធានមនុស្ស គឺ​ពីថ្នាក់បឋម ដល់ថ្នាក់ទី១២

ភ្នំពេញ – ថ្លែង​នៅ​ក្នុង​ពិធីប្រគល់សញ្ញាបត្រ​ដល់និស្សិត​សាកលវិទ្យាល័យ​មួយ​កាលពីពេលថ្មីៗនេះ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បាន​លើក​ឡើងថា គន្លឹះ​ធំបំផុត​ដែល​ត្រូវ​ពង្រឹង​ក្នុង​ការ​កសាងធនធាន​មនុស្ស​ដែលមានសមត្ថភាព គុណធម៌ និងសីលធម៌ គឺពីថ្នាក់បឋម ដល់ថ្នាក់ទី១២។

ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ធនធាន​មនុស្ស​មួយ​ ដែលជា​ធនធាន​គ្រប់ជ្រុងជ្រោយ​ គឺត្រូវ​មានសមត្ថភាព សុខភាព គុណធម៌ សីលធម៌ និង​ការទទួលខុសត្រូវ ។ ដូច្នេះ ការ​អប់រំ គឺ​ត្រូវ​ផ្តល់​ឱ្យតាំងពីក្មេង។ បើតាម ឯកឧត្តម ហ៊ុន ម៉ាណែត ការអប់រំ ឬការរៀន មានកត្តា៣​ដែលផ្តល់​ឥទ្ធិពល​ដល់​មនុស្ស គឺទី១ គ្រួសារ, ទី២ សាលារៀន និងទី៣ គឺបរិស្ថានជុំវិញ ដូចជា​សង្គម មិត្តភក្តិ​ជាដើម។

ជាការមើលឃើញ​របស់ ឯកឧត្តម ហ៊ុន ម៉ាណែត កត្តាគ្រួសារ និង​កត្តាសាលារៀន គឺជា​កត្តាសំខាន់បំផុ​តដែលត្រូ​វយក​ចិត្ត​ទុកដាក់ ព្រោះតែបច្ចុប្បន្ន​គឺជា​សម័យ​ទំនើប​ គ្រួសារភាគច្រើន​កាន់តែ​រវល់ បណ្តាល​ឱ្យ​ខ្វះពេលវេលា​នៅ​ជាមួយ​កូនៗជាងសម័យ​មុន។

  ឯកឧត្តម ហ៊ុន ម៉ាណែត

“គាត់អត់មានពេល​នៅជា​មួយ​កូនច្រើនទេ… អញ្ចឹងការថយពេលវេលា ប៉ុន្តែ​មានការ​បង្កើន​លទ្ធភាព​ឱ្យ​គាត់ អញ្ចឹង​កូន​កាន់តែមានលទ្ធភាពស្រូបយក និង​ទាញ​យកនូវវប្បធម៌ផ្សេងៗ, …ប៉ុន្តែអ្វីដែលសំខាន់ កុំឱ្យ​ហួស​ព្រំដែនច្រើនពេក គឺត្រូវដាក់តម្លៃ​នៅ​ក្នុង​ខ្លួន​គាត់តាំងពីក្មេង ហ្នឹង​ហើយ​ដែលសាលា​ត្រូវ​បង្កើន​ ហើយ​ខ្ញុំគិតថា បឋម រហូត​ទៅ​ដល់ថ្នាក់ទី១២នេះ ហើយ​ជាពិសេស​នៅ​សាលា​រដ្ឋតែម្តង ព្រោះ​ប្រជាជន​យើង​រាប់លាននាក់ គឺកូនរៀននៅសាលារដ្ឋ”

ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់ថា ការអប់រំ មិន​មែនតែជាការអប់រំចំណេះដឹងទូទៅទេ ប៉ុន្តែ​ត្រូវផ្គុំឱកាស​ដើម្បីហាត់ពុតលុតដំខាងគុណធម៌ ខាងមនុស្សធម៌ តាម​សកម្មភាពជាក់ស្តែងនៅក្នុងសាលា ដោយ​ធ្វើ​យ៉ាង​ណាឱ្យ​ធនធាន​មនុស្ស​ដែលចេញ​មក មិន​មែនចេះ​តែ​ចំណេះ ពោល​គឺត្រូវ​មានតម្លៃ​សីលធម៌ វប្បធម៌ នៅ​ក្នុង​ខ្លួន​ផងដែរ។

យ៉ាងណាក៏ដោយ បើតាម​ ឯកឧត្តម ហ៊ុន ម៉ាណែត ការ​អប់រំធនធានមនុស្ស ចាំបាច់​ត្រូវ​ពង្រឹងពីថ្នាក់បឋម ដល់ថ្នាក់ទី១២ ដែលជាមូលដ្ឋានគ្រឹះធំ នៅក្នុងការ​កសាងធនធានមនុស្ស​មួយ​ដែល​មានសមត្ថភាព គុណធម៌ សីលធម៌ គ្រប់គ្រាន់ដើម្បីធ្វើ​ការ​វិភាគចាប់យកនូវអ្វីល្អ មិន​ល្អ ប្រើប្រាស់​សិទ្ធិសេរីភាពរបស់គាត់ដោយ​ទទួលខុសត្រូវ​នៅ​ក្នុងថ្ងៃអនាគតសម្រាប់ជាតិរបស់យើង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...