ភ្នំពេញ – ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យមួយកាលពីពេលថ្មីៗនេះ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា គន្លឹះធំបំផុតដែលត្រូវពង្រឹងក្នុងការកសាងធនធានមនុស្សដែលមានសមត្ថភាព គុណធម៌ និងសីលធម៌ គឺពីថ្នាក់បឋម ដល់ថ្នាក់ទី១២។
ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ធនធានមនុស្សមួយ ដែលជាធនធានគ្រប់ជ្រុងជ្រោយ គឺត្រូវមានសមត្ថភាព សុខភាព គុណធម៌ សីលធម៌ និងការទទួលខុសត្រូវ ។ ដូច្នេះ ការអប់រំ គឺត្រូវផ្តល់ឱ្យតាំងពីក្មេង។ បើតាម ឯកឧត្តម ហ៊ុន ម៉ាណែត ការអប់រំ ឬការរៀន មានកត្តា៣ដែលផ្តល់ឥទ្ធិពលដល់មនុស្ស គឺទី១ គ្រួសារ, ទី២ សាលារៀន និងទី៣ គឺបរិស្ថានជុំវិញ ដូចជាសង្គម មិត្តភក្តិជាដើម។

ជាការមើលឃើញរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត កត្តាគ្រួសារ និងកត្តាសាលារៀន គឺជាកត្តាសំខាន់បំផុតដែលត្រូវយកចិត្តទុកដាក់ ព្រោះតែបច្ចុប្បន្នគឺជាសម័យទំនើប គ្រួសារភាគច្រើនកាន់តែរវល់ បណ្តាលឱ្យខ្វះពេលវេលានៅជាមួយកូនៗជាងសម័យមុន។
ឯកឧត្តម ហ៊ុន ម៉ាណែត
“គាត់អត់មានពេលនៅជាមួយកូនច្រើនទេ… អញ្ចឹងការថយពេលវេលា ប៉ុន្តែមានការបង្កើនលទ្ធភាពឱ្យគាត់ អញ្ចឹងកូនកាន់តែមានលទ្ធភាពស្រូបយក និងទាញយកនូវវប្បធម៌ផ្សេងៗ, …ប៉ុន្តែអ្វីដែលសំខាន់ កុំឱ្យហួសព្រំដែនច្រើនពេក គឺត្រូវដាក់តម្លៃនៅក្នុងខ្លួនគាត់តាំងពីក្មេង ហ្នឹងហើយដែលសាលាត្រូវបង្កើន ហើយខ្ញុំគិតថា បឋម រហូតទៅដល់ថ្នាក់ទី១២នេះ ហើយជាពិសេសនៅសាលារដ្ឋតែម្តង ព្រោះប្រជាជនយើងរាប់លាននាក់ គឺកូនរៀននៅសាលារដ្ឋ”
ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់ថា ការអប់រំ មិនមែនតែជាការអប់រំចំណេះដឹងទូទៅទេ ប៉ុន្តែត្រូវផ្គុំឱកាសដើម្បីហាត់ពុតលុតដំខាងគុណធម៌ ខាងមនុស្សធម៌ តាមសកម្មភាពជាក់ស្តែងនៅក្នុងសាលា ដោយធ្វើយ៉ាងណាឱ្យធនធានមនុស្សដែលចេញមក មិនមែនចេះតែចំណេះ ពោលគឺត្រូវមានតម្លៃសីលធម៌ វប្បធម៌ នៅក្នុងខ្លួនផងដែរ។

យ៉ាងណាក៏ដោយ បើតាម ឯកឧត្តម ហ៊ុន ម៉ាណែត ការអប់រំធនធានមនុស្ស ចាំបាច់ត្រូវពង្រឹងពីថ្នាក់បឋម ដល់ថ្នាក់ទី១២ ដែលជាមូលដ្ឋានគ្រឹះធំ នៅក្នុងការកសាងធនធានមនុស្សមួយដែលមានសមត្ថភាព គុណធម៌ សីលធម៌ គ្រប់គ្រាន់ដើម្បីធ្វើការវិភាគចាប់យកនូវអ្វីល្អ មិនល្អ ប្រើប្រាស់សិទ្ធិសេរីភាពរបស់គាត់ដោយទទួលខុសត្រូវនៅក្នុងថ្ងៃអនាគតសម្រាប់ជាតិរបស់យើង៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់ឱកាសសិក្សាជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងស្ថិតនៅក្រុងសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសវគ្គខ្លីចំនួន ២៤០០កន្លែង ដោយឥតគិតថ្លៃ ហើយសម្រាប់បេក្ខជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2026
សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជាប្រចាំ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនឱ្យចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ប្រកាសជ្រើសរើសយុវជនដែលមកពីគ្រួសារមានបណ្ណក្រីក្រ១ និងទី២ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃ។

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2026
សម្រាប់សិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 21/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

តួកគី ផ្តល់អាហារូបករណ៍លើការបណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2026
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋតួកគីយ៉េ បានប្រកាសផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សិក្សារយៈពេល ៨ ខែពេញ លើការបណ្ដុះបណ្ដាលភាសា និងវប្បធម៌តួកគីយ៉េ សិក្សានៅសាធារណរដ្ឋតួកគីយ៉េ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
តាមរយៈការលើកស្ទួយក្នុងវិស័យអប់រំ ឯកឧត្ដមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រកាសជ្រើសរើសនិស្សិតចំនួន១៥នាក់ដើម្បីសិក្សាថ្នាក់...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































